no-alternative title
no-alternative title
no-alternative title
no-alternative title

OPPO Find X8 Ultra ស្តើងជាងមុន ថាមពលថ្មធំជាងមុន និងមុខងារពិសេសជាច្រើនជាងមុន!

ក្រុមហ៊ុន OPPO ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មី OPPO Find X8 Series ដែលជាម៉ូដែលប្រណិតសម្រាប់ទីផ្សារប្រទេសចិនហើយ។ ស្មាតហ្វូនថ្មីនេះ មានពីរម៉ូដែល រួមមានដូចជា Find X8 និង X8 Pro ដែលនឹងមានបន្ទះឈីប Dimensity 9400 ជាឈីបថ្មីអាចនឹងបង្ហាញខ្លួននៅក្នុងខែតុលាខាងមុខនេះ។ ចំពោះម៉ូដែលថ្មីមួយទៀតដែលគេស្គាល់ថា ជាម៉ូដែល Find X8 Ultra គឺអាចនឹងមានបន្ទះឈីប Snapdragon 8 Gen 4 ហើយនិងទ្រទ្រង់ទៅលើបច្ចេកវិទ្យា two-way satellite អាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 1 ឆ្នាំ 2025។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

បើតាមពាក្យចចាមអារ៉ាមជាច្រើន បានទម្លាយនូវលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូនជំនាន់ថ្មី Find X8 Series នេះហើយ។ នៅថ្ងៃនេះ លោក Zhou Yibao ដែលជាអ្នកគ្រប់គ្រងផ្នែកផលិតផលស្មាតហ្វូន OPPO Find Series បង្ហោះវីដេអូមួយនៅលើ Wieibo ដោយគាត់ និងក្រុមការងារវិស្វករក្នុងការផលិតទៅលើស្មាតហ្វូន Find X8 Ultra បានឆ្លើយទៅនឹងសំណួរជាច្រើនដែលបានសួរទៅលើរូបគាត់។

 

ក្រុមវិស្វករនៅក្នុងការផលិតទៅលើស្មាតហ្វូននេះ បានទម្លាយថា ស្មាតហ្វូន Find X8 Ultra នេះ នឹងមានកម្រាស់ស្តើងជាងស្មាតហ្វូន Find X7 Ultra ដែលមានកម្រាស់ 9.5mm ។ បន្ថែមពីនេះ កាមេរ៉ាដេលស្ថិតនៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ ក៏មានទំហំតូចជាងនៅលើស្មាតហ្វូន Find X7 Ultra ផងដែរ។ សម្រាប់ទំហំថ្មរបស់ស្មាតហ្វូននេះ គឺធំជាង 5,000mAh ដែលមាននៅលើស្មាតហ្វូន Find X7 Ultra។ ទំហំថ្មរបស់ស្មាតហ្វូននេះអាចនឹងមានទំហំ 6,000mAh។ បន្ថែមពីនេះ ស្មាតហ្វូន Find X8 Series នេះ ក៏មានបំពាក់នូវ IP68 និងកញ្ចក់ខាងក្រោយ AG matte glass ដែលផ្តល់នូវភាពប្រណិតក្នុងការប្រើប្រាស់ថែមទៀផង។

ស្មាតហ្វូនជំនាន់ថ្មី OPPO Find X8 Ultra នេះ នឹងមានអេក្រង់ OLED panel ជាមួយនឹងគែមកោងនៅលើជ្រុងទាំង 4 របស់វា។ អេក្រង់នេះ នឹងមានកម្រិតភាពច្បាស់ 2K resolution, 120Hz refresh rate និងសេនស័រ ultrasonic in-screen fingerprint sensor។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានបន្ទះឈីប Snapdragon 8 Gen 4 ហើយវានឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យា  two-way satellite connectivity ថែមទៀតផង។ 

ចំពោះផ្នែកខាងក្រោយរបស់ស្មាតហ្វូនជំនាន់ថ្មី Find X8 Ultra នេះគឹមានកាមេរ៉ាចំនួន 4 គ្រាប់ ដែលកាមេរ៉ាគោល ហើយនឹងកាមេរ៉ាដទៃទៀត មានទំហំ 50-Megapixel ទាំងអស់។ ស្មាតហ្វូន X8 Ultra នឹងបន្តក្នុងការប្រើប្រាស់នូវ dual periscope telephoto ។សម្រាប់កាមេរ៉ា IMX858 របស់ម៉ូឌែលជំនាន់មុនប្រហែលជាមិនមាននៅលើស្មាតហ្វូន X8 Ultra នោះទេ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម