no-alternative title
no-alternative title
no-alternative title
no-alternative title

មកដឹងលក្ខណៈសម្បត្តិរបស់គ្រួសារ Google Pixel 9 Series នៅមុនការបង្ហាញខ្លួនមកដល់នាខែក្រោយនេះ

ក្រុមហ៊ុន Google ត្រូវបានគេដឹងថា នឹងមានការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីចុងក្រោយរបស់ខ្លួន គឺ Google Pixel 9 Series ដែលមានដូចជា Pixel 9, Pixel 9 Pro ឬ Pro XL និង Pixel 9 Pro Fold នៅថ្ងៃទី 13 ខែសីហា ខាងមុខនេះ។ នៅមុនពេលការបង្ហាញខ្លួនផ្លូវការណ៍មកដល់ ឃើញថាមានការទម្លាយព័ត៌មានពីគុណសម្បត្តិ និងលក្ខណៈសម្បត្តិរបស់គ្រួសារសា្មតហ្វូន Pixel 9 ជាច្រើនផងដែរ។ ដូចនេះ ក្នុងថ្ងៃនេះ គេហទំព័រពិភពអេឡិចត្រូនិក យើងនឹងធ្វើការចុះផ្សាយពីលក្ខណៈសម្បត្តិលម្អិតមួយចំនួនរបស់បងប្អូនស្មាតហ្វូន Google Pixel 9 Series។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទៅលើការឌីស្សាញកញ្ចប់កាមេរ៉ាក្រោយរបស់ Google Pixel 9 Series រក្សាទម្រង់ដូចជំនាន់ Pixel 8 Series ដដែល លក្ខណៈ Pill-shaped Design ផ្តេកទទឹងតួរ។ ដោយនៅលើម៉ូដែល Pixel 9 និង 9 Pro នឹងបំពាក់សែនស័រកាមេរ៉ាទំហំ 50MP Main Sensor ជាមួយទំហំ 48MP Ultrawide Sensor។ ហើយនៅលើ Pixel 9 Pro និង 9 Pro XL នឹងមានបំពាក់បន្ថែមសែនស័រ Periscope telephoto ទំហំ 48MP មួយគ្រាប់ទៀត។ សម្រាប់កាមេរ៉ាសែលហ្វីវិញ នៅលើម៉ូដែល Pixel 9  គឺរក្សាទំហំ 10.5MP ខណៈម៉ូដែល Pixel 9 Pro និង Pixel 9 Pro XL នឹងមានសែនស័រទំហំធំដល់ 42MP។

សម្រាប់បច្ចេកវិទ្យាអេក្រង់វិញនៅលើម៉ូដែល Pixel 9 នឹងមានអេក្រង់ទំហំ 6.3-inch Actua display ខណៈម៉ូដែល Pixel 9 Pro Series គឺនឹងមានទំហំ 6.9-inch។ សម្រាប់ម៉ូដែលអេក្រង់បត់ Pixel 9 Pro Fold វិញ គឺនឹងមានអេក្រងខាងក្រៅទំហំ 6.3-inch Actua display ដូចគ្នានឹងម៉ូដែល Pixel 9 ដែរ រីអេក្រង់បត់ខាងក្នុង គឺនឹងមានទំហំ 8-inch ជាប្រភេទ Super Autua Flex panel។ Pixel 9 Pro Fold  នឹងមានកញ្ចប់លែនកាមេរ៉ាក្រោយចំនួន 3 គ្រាប់ដែលមានសែនស័រទំហំ 48MP Main Sensor, ទំហំ 10.5MP Ultrawide និងទំហំ 10.8MP Telephoto ហើយនិងមានកាមេរ៉ាសែលហ្វីទំហំ 10MP។

គ្រួសារស្មាតហ្វូនជំនាន់ថ្មី Google Pixel 9 Series នឹងបំពាក់បន្ទះឈីប Google Tensor G4 ដោយម៉ូដែល Pixel 9 នឹងមានរ៉េមទំហំ 12GB ខណៈម៉ូដែល Pixel 9 Pro, Pixel 9 Pro XL និង Pixel 9 Pro Fold នឹងមានជម្រើសទំហំរ៉េមដល់ 16GB។ ដូចគ្នានឹងជំនាន់ Pixel 8 Series ដែរ ដោយ Google នឹងផ្តល់ជូនការធ្វើបច្ចុប្បន្នភាព Software សម្រាប់ Pixel 9 Series ក្នុងរយះពេល 7 ឆ្នាំ។ បន្ថែមពីនេះ Google Pixel 9 Series ក៏នឹងគាំទ្រមុខងារ Emergency SOS រួមជាមួយប្រព័ន្ធបច្ចេកវិទ្យា AI ដែលមានបញ្ចូលនៅមុខងារ Gemini AI និង Circle to Search ជាដើម។ បន្ថែមពីនេះ Pixel 9 Series ក៏នឹងមានមុខងារ screenshot ដែលអាចធ្វើការថតរក្សាទុកព័ត៌មានផ្សេងៗដើម្បីធ្វើការក្រើនរំលឹកអ្នកប្រើប្រាស់នៅពេលក្រោយថែមទៀតផង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម