no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei Nova Flip បង្ហាញខ្លួននៅលើ Geekbench ជាមួយបន្ទះឈីប Kirin 8000

នៅមុនការប្រកាសជាផ្លូវការនៅថ្ងៃទី 5 ខែសីហាស្អែកនេះ នៅថ្ងៃនេះ ស្មាតហ្វូនបត់បាន Huawei Nova Flip ត្រូវបានមើលឃើញថា ទើបតែបង្ហាញខ្លួននៅលើ Geekbench ជាមួយនិងការទម្លាយចេញនូវលក្ខណៈសម្បត្តិលម្អិតជាច្រើនអំពីបន្ទះឈីបថ្មីដែលប្រើប្រាស់នៅលើស្មាតហ្វូននេះថែមទៀតផង។ សូមជំរាបថា មុននេះ មានការបែកធ្លាយជាច្រើនបានបង្ហាញអំពីអេក្រង់ កាមេរ៉ា និងថាមពលថ្មរបស់ស្មាតហ្វូននេះរួចហើយ ប៉ុន្តែបន្ទះឈីបនៅស្មាតហ្វូននេះមិនទាន់បានដឹងទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនិងវត្តមាននៅក្នុងបញ្ជី Geekbench នេះ មានការបង្ហញថា ស្មាតហ្វូនបត់បាន Nova Flip នេះគឺដំណើការនៅលើ បន្ទះឈីប Huawei’s Kirin 8000 SoC ។ បន្ទះឈីបនេះ គឺជាឈីបថ្នាក់កណ្តាលដែលមាន 1x Cortex-A77 Core ដែលមានល្បឿន 2.40 GHz, 3x Cortex-A77 cores រត់នៅលើល្បឿន 2.19 GHz និង 4x energy-efficient Cortex-A55 cores ទៀតរត់នៅល្បឿន 1.84 GHz ។ នៅក្នុងនេះ ក៏មានការគាំទ្រដោយក្រាហ្វិកកាត Arm Mali-G610 GPU ថែមទៀតផង។

 

សម្រាប់លក្ខណៈសម្បត្តិបន្ទះឈីប SoC ខាងលើនេះ គឺបានបង្ហាញយ៉ាងច្បាស់ថា ស្មាតហ្វូនអេក្រង់បត់បាននេះ ត្រូវបានឌីស្សាញឡើងសម្រាប់ការងារជាច្រើនប្រចាំថ្ងៃជាងកម្មវិធី ឬហ្គេមធំៗ។ នៅលើការធ្វើតេស្តរបស់បញ្ជីនេះ បង្ហាញថា ស្មាតហ្វូន Nova Flip គឺមានពិន្ទុ single-core ចំនួន 1,000 និង multi-core ចំនួន 2,419 នៅលើ Geekbench 6.2 ។ ស្មាតហ្វូន Nova Flip មានរ៉េមទំហំ 12GB ។

និយាយពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Nova Flip នេះ គឺមានការបំពាក់នូវអេក្រង់ 6.94-អ៊ីង ជាប្រភេទអេក្រង់ LTPO OLED panel គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 2690x1136 pixels និងមានល្បឿន 120Hz refresh rate ។ អេក្រង់ខាងក្រៅរបស់ស្មាតហ្វូននេះគឺមានទំហំ 2.14-អ៊ីង ជាប្រភេទអេក្រង់ OLED គាំទ្រជាមួយនឹង refresh rate កម្រិតល្បឿន 60Hz ។ Huawei Nova Flip មានកាមេរ៉ាខាងមុខទំហំ 32MP និងកាមេរ៉ាគោលទំហំ 50MP ហើយនិងគ្រាប់ទីពីរមានទំហំ 8MP Ultrawide។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4400mAh ទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យាសាក 66W fast charging ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម