no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្ត GAC GS3 Emzoom ស៊េរីឆ្នាំ 2024 ទទួលបានផ្កាយ 5 ពីការធ្វើតេស្តបុកប៉ះកម្រិតធ្ងន់ពីស្ថាប័ន ASEAN NCAP

មិនយូរប៉ុន្មានបន្ទាប់ពីលទ្ធផលនៃការធ្វើតេស្តបុកប៉ះកម្រិតធ្ងន់ពីស្ថាប័ន ASEAN NCAP របស់ក្រុមការងារ Chery Omoda 5 ត្រូវបានលាតត្រដាងបង្ហាញថា រថយន្តម៉ូដែល GAC GS3 Emzoom ស៊េរីថ្មីឆ្នាំ 2024 ក៏ទទួលបានចំណាត់ថ្នាក់ផ្កាយ 5 ផងដែរ។ ហើយឥឡូវនេះ ក្រុមការងារ Chery Omoda 5 ក៏បានធ្វើការដំឡើងប្រព័ន្ធសម្រាប់ការធ្វើតេស្តក្នុងប្រទេសម៉ាឡេស៊ី ហើយរថយន្តមួយគ្រឿងដែលប្រើសម្រាប់ការធ្វើតេស្តបុកប៉ះនេះ គឺជារថយន្តនាំចូលដោយ CBU។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមលទ្ធផលនៃការធ្វើតេស្តនេះបង្ហាញថា GAC GS3 Emzoom ស៊េរីឆ្នាំ 2024 ទទួលបានពិន្ទុ 29.28/32.00 សម្រាប់ការការពារមនុស្សពេញវ័យ (AOP), 41.91/51.00 សម្រាប់ការការពារកុមារ (COP), 18.75/21.00 សម្រាប់ប្រព័ន្ធជំនួយសុវត្ថិភាព (SA) និង 14.00/16.00 សម្រាប់សុវត្ថិភាពអ្នកបើកបរម៉ូតូ (MS)។ លទ្ធផលនេះទទួលបានពិន្ទុសរុប 88.39 ពិន្ទុ និងចំណាត់ថ្នាក់ផ្កាយ 5។

ចំពោះប្រព័ន្ធសុវត្ថិភាពជាមូលដ្ឋាននៅលើរថយន្តម៉ូដែល GAC GS3 Emzoom ស៊េរីឆ្នាំ 2024 រួមមានពោងសុវត្ថិភាពចំនួន 6 គ្រាប់, ប្រព័ន្ធចាក់ហ្វ្រាំង Anti-lock Braking System (ABS), Electronic Stability Control (ESC), Seatbelt Reminder System (SBR) សម្រាប់អ្នកខាងមុខ, ប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិនៅពេលមានឧបសគ្គបន្ទាន់ Autonomous Emergency Braking (AEB), AEB Inter-Urban, AEB Pedestrian, Blind Spot Visualization (BSV) សម្រាប់អ្នកបើក និងអ្នករួមដំណើរ, ប្រព័ន្ធ Auto High Beam (AHB) និង Pedestrian Protection (PP) technology ជាដើម។

បន្ថែមពីនេះវាក៏មានបំពាក់នៅប្រព័ន្ធសុវត្ថិភាពផ្សេងៗមួយចំនួនទៀតដូចជា ប្រព័ន្ធគ្រប់គ្រងពេលបើកបរដោយស្វ័យប្រវត្តិ (ACC), ប្រព័ន្ធហ្រ្វាំងគ្រាអាសន្នស្វ័យប្រវត្តិ (AEB), ការព្រមានពីការប៉ះទង្គិចខាងមុខ (FCW), ប្រព័ន្ធចាប់ស្លាកសញ្ញាចរាចរណ៍ (TSR), ប្រព័ន្ធគ្រប់គ្រងគន្លងផ្លូវ (LDW), ប្រព័ន្ធគ្រប់គ្រងកំណត់ល្បឿនដ៏ឆ្លាតវៃ, ប្រព័ន្ធ HMA, ប្រព័ន្ធត្រួតពិនិត្យសម្ពាធសំបកកង់ (TPMS), ប្រព័ន្ធ BSV និងf usion automatic parking assist (FAPA) system សម្រាប់ជំនួយក្នុងការចូលចំណតដោយស្វ័យប្រវត្តិ។

GAC GS3 Emzoom ឆ្នាំ 2024 បំពាក់ដោយម៉ាស៊ីនប្រភេទ turbocharged ចំណុះ 1.5-litre ដែលបន្ថែមស៊ីឡាំង 1 បន្ថែមពីលើម៉ូដែល Proton X50 ដែលធ្វើឲ្យ GAC GS3 Emzoom ទទួលបានម៉ាស៊ីន 4 ស៊ីឡាំង អាចបង្កើតកម្លាំងបាន 177 សេះ និងកំលាំងរមូល 270Nm។

ម៉ាស៊ីននេះត្រូវបានផ្គូផ្គងជាមួយប្រអប់លេខប្រភេទ 7-speed dual-clutch និងដំណើរការដោយប្រព័ន្ធ rear-wheel-drive system ដែលអាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេលប្រមាណ 8.0 វិនាទី និងកម្រិតស៊ីសាំងជាមធ្យម 5.9 លីត្រ/100km៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម