no-alternative title
no-alternative title
no-alternative title
no-alternative title

Galaxy S25 Ultra នឹងបំពាក់នូវកាមេរ៉ា Ultrawide ទំហំ 50MP នឹងមានការគាំទ្រដោយសិនស័រ 1/2.76-អ៊ីង

យោងតាមព័ត៌មានជាច្រើននាពេលថ្មីៗនេះ បានបញ្ជាក់ថា Galaxy S25 series ទំនងជានឹងមានការប្រកាសចេញនៅក្នុងខែមករា ឬខែកុម្ភៈឆ្នាំ 2025 ខាងមុខនេះហើយ។ ទាក់ទងនឹងស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល S-Series នេះ គឺមានព័ត៌មានបែកធ្លាយ ក៏ដូចជាពាក្យចចាមអារ៉ាមជាច្រើនរួចមកហើយ ប៉ុន្តែមិនទាន់បានបញ្ជាក់ពីប្រព័ន្ធកាមេរ៉ាជាក់លាក់នៅលឡោះលឡើយទេ។ ជាក់ស្តែងនៅថ្ងៃនេះ មានការលេចធ្លាយព័ត៌មានថ្មីបន្ថែមពីកាមេរ៉ាដែលប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra នេះទៀតហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មានការបញ្ជាក់ថា នៅលើ Galaxy S25 Ultra គឺនឹងមានការឌីស្សាញទៅលើប្រព័ន្ធកាមេរ៉ាថ្មី ដែលមានការអាប់ដែតខ្លាំង ហើយក៏នឹងមានការពង្រឹងទៅលើសមត្ថភាពដំណើរការខ្ពស់បំផុតថែមទៀតផង។ ស្មាតហ្វូននេះ នឹងមានការពង្រឹងទៅលើប្រព័ន្ធសិនស័រចាប់រូបភាពថ្មីចំនួន 2 ដែលមានដូចជានៅលើឡែន Ultrawide និង Telephoto។

 

សម្រាប់ឡែន ultrawide គឺនឹងមានការប្រើប្រាស់នូវសិនស័រ 1/2.76-អ៊ីង JN1 sensor ដែលប្រើប្រាស់នូវកាមេរ៉ាទំហំ 50MP ប្រៀបធៀបជាមួយនិងឡែន ultrawide នៅលើ Galaxy S24 Ultra គឺមានការប្រើប្រាស់ត្រឹមតែ 12MP និងសិនស័រ 1/2.52″ ប៉ុណ្ណោះ។ ចំពោះ telephoto lenses វិញ គឺនឹងដំណើរការនៅលើសិនស័រ 1/3″ ISOCELL ដែលត្រូវបានក្រុមហ៊ុនពង្រឹងខ្លាំងបំផុត ដែលធានថា នឹងមានភាពច្បាស់ ហើយនិងមានការហ៊្សូមបានរលូននៅពេលចាប់រូបភាព និងវីដេអូ។ 

បើតាម Daniel Araujo ដែលជាអគ្គនាយករងផ្នែក Samsung Mobile Experience (MX) ថ្មីៗនះ ក៏បានចែករំលែកនូវព័ត៌មានមួយចំនួនរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 series នេះដែរ នៅក្នុងកំឡុងពេលនៃការប្រជុំមួយនាពេលថ្មីៗនេះ។ តាមការបញ្ជាក់របស់លោកបានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការពង្រឹងខ្លាំងទៅលើផ្នែកជាច្រើន ដោយមានទាំងប្រព័ន្ធកាមេរ៉ា និងអេក្រង់ផងដែរ។ លោកបានបន្ថែមថា ក្រុមហ៊ុនក៏គ្រោងនឹងមានការប្រើប្រាស់នូវ Best Application Processor (AP) ហើយនិងមុងារ AI performance” ដើម្បីផ្តល់នូវបទពិសោធន៌ថ្មីដល់អ្នកប្រើប្រាស់ថែមទៀតផង។ 

 

ក្រៅពីកាមេរ៉ា ហើយនិងអេក្រង់ហើយនោះ នៅលើ Galaxy S25 ក៏នឹងមានការប្រើប្រាស់នូវាសមាសភាគផ្សំកំពូលជាច្រើនទៀតផងដែរ។ ក្រុមហ៊ុននៅមិនទាន់បញ្ជាក់ពីការប្រើប្រាស់បន្ទះឈីប Exynos 2500 នៅលើស្មាតហ្វូន Galaxy S25 series នៅឡើយទេ។ ប៉ុន្តែប្រភពចេញពីឧស្សហកម្មនេះ បានរំពឹងថា ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Exynos នៅលើទៅផ្សារមួយចំនួនជាក់ជាមិនខាន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សាមសុង ពង្រីកវិសាលភាពកាន់តែទូលំទូលាយជាមួយការបើកដំណើរការហាងទំនើបសាមសុងថ្មី ក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271!

សាមសុង ពង្រីកវិសាលភាពកាន់តែទូលំទូលាយជាមួយការបើកដំណើរការហាងទំនើបសាមសុងថ្មី ក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271!

ដោយ ប៉េងលីន
មិនទាន់ចេញផ្លូវការណ៍ផង ឡានហោះ Xpeng AeroHT មានការបញ្ជាទិញមុនចំនួនជាង 3 ពាន់គ្រឿង

មិនទាន់ចេញផ្លូវការណ៍ផង ឡានហោះ Xpeng AeroHT មានការបញ្ជាទិញមុនចំនួនជាង 3 ពាន់គ្រឿង

ដោយ ប៉េងលីន
ខាងក្រោមនេះគឺជាតម្លៃ iPhone 16 និង iPhone 16 Pro ដែលមានលក់នៅលើទីផ្សារប្រទេសមួយចំនួន

ខាងក្រោមនេះគឺជាតម្លៃ iPhone 16 និង iPhone 16 Pro ដែលមានលក់នៅលើទីផ្សារប្រទេសមួយចំនួន

ដោយ ប៉េងលីន
LG ThinQ នឹងទៅជំនួយមុខងារឧបករណ៍អេឡិចត្រូនិចនៅក្នុងផ្ទះទាំងអស់ ដើម្បីលើកកម្ពស់ផ្ទះឆ្លាតវៃ (Smart Home)

LG ThinQ នឹងទៅជំនួយមុខងារឧបករណ៍អេឡិចត្រូនិចនៅក្នុងផ្ទះទាំងអស់ ដើម្បីលើកកម្ពស់ផ្ទះឆ្លាតវៃ (Smart Home)

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Changan លក់រថយន្តបានចំនួនជាង 7,000 គ្រឿងក្នុងមួយថ្ងៃ

ក្រុមហ៊ុនផលិតរថយន្ត Changan លក់រថយន្តបានចំនួនជាង 7,000 គ្រឿងក្នុងមួយថ្ងៃ

ដោយ ប៉េងលីន
vivo X200 Series នឹងមកដល់ផ្លូវការណ៍នៅថ្ងៃទី 14 ខែតុលា ឆ្នាំ 2024 នៅក្នុងប្រទេសចិន

vivo X200 Series នឹងមកដល់ផ្លូវការណ៍នៅថ្ងៃទី 14 ខែតុលា ឆ្នាំ 2024 នៅក្នុងប្រទេសចិន

ដោយ ប៉េងលីន