នៅពេលនេះ ក្រុមហ៊ុនរថយន្ត Ford ប្រចាំប្រទេសអូស្ត្រាលី បានត្រៀមខ្លួនក្នុងការប្រកាសចេញរថយន្តម៉ូដែលថ្មីមួយបន្ថែមទៀតដែលជាសមាជិកស្ថិតក្នុងស្រឡាយ Ford Everest Tremor ស៊េរីឆ្នាំ 2025។ សមាជិកថ្មីស្ថិតក្នុងស្រឡាយ
Ford Everest Tremor-2025 នឹងមានការ Update ទៅលើផ្នែកពិសេសមួយចំនួនពីស៊េរី Ford Everest mid-range Sport Trim ជាពិសេសទៅលើកំលាំងសម្រាប់ការបើកបរនៅលើផ្លូវ off-road តែម្តង។ សមាជិកថ្មីក្នុងស្រឡាយ Ford Everest Tremor នេះ ត្រូវបានគេស្គាល់ថាជាម៉ូដែលពិសេសហៅថា “Ford Everest Tremor 2025 Special Edition។
រថយន្ត Special Edition ឆ្នាំ 2025 នេះ ត្រូវបានក្រុមហ៊ុនធ្វើការបង្កើនឥទ្ធិពលនៃកំលាំងជាមួយការបំពាក់នូវម៉ាស៊ីនម៉ាស៊ូតធំដល់ 3.0-liter turbocharged V6 diesel ធៀបនឹងម៉ូដែល 2025 Ranger Tremor ដែលបំពាក់ត្រឹមម៉ាស៊ីនម៉ាស៊ូតទំហំ 2.0-liter turbocharged ‘BiTurbo’ four-cylinder diesel engine។ មានស៊ីនធំនៅលើម៉ូដែលថ្មីនេះ គឺមានសមត្ថភាពអាចផលិតកំលាំងបានដល់ 184kW និងកំលាំងរមូល 600Nm ធៀបនឹងម៉ាស៊ីន 2.0-liter ‘BiTurbo’ គឺអាចផលិតកំលាំងបាន 150kW និងកំលាំងរមូល 500Nm។
ម៉ាស៊ីនម៉ាស៊ូត 3.0-liter turbocharged V6 នៅលើសមាជិកថ្មីនៃគ្រួសារ Ford Everest Tremor ឆ្នាំ 2025 នេះ គឺដំណើរការជាមួយប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ 10 វគ្គ ( 10-speed automatic gearbox and clutch-based) ដំណើរការដោយប្រព័ន្ធប៊ុងពីរ ឬ Four-wheel-drive system ដែលអនុញ្ញាតិឲ្យរថយន្តអាចដំណើរការដោយប្រព័ន្ធបើកបរកង់ទាំងបួនតែម្តង។ ចំនុចពិសេសបំផុតនៅលើរថយន្ត Ford Everest Tremor ឆ្នាំ 2025 គឺការបំពាក់នូវប្រព័ន្ធ “Adblue” ក្នុងការជួយកាត់បន្ថយកម្រិតអុកស៊ីដអាសូតដែលបំភាយចេញពីបំពងស៊ីម៉ាំង ដែលជួយក្នុងការកាត់បន្ថយការបំភាយឧស្មន់ពុលចូលទៅក្នុងបរិយាកាសបានយ៉ាងល្អប្រសើរ។
មិនសូវជាខុសគ្នាទៅនឹងម៉ូដែល Ranger Wildtrak X និង Tremor Limited-edition នោះទេ ដោយសារ Ford Everest Tremor ទទួលបានប្រព័ន្ធ suspension ដែលអាចលើកកំពស់រថយន្តបានដល់ 26mm បន្ថែមទៀត ដើម្បីសម្រួលដល់ការបើកបរនៅលើផ្លូវ Off-road។ រថយន្តនេះប្រើប្រាស់សម្បកកង់ស៊េរី Light-truck General Grabber AT3 ជាមួយការឌីស្សាញយ៉ាន់កង់ប្រភេទ Aluminum Alloy ពណ៌ខ្មៅ។
Ford Everest Tremor ស៊េរីឆ្នាំ 2025 មានបំពាក់នូវមុខងារ “Rock Crawl” Mode ប៉ុន្តែ មិនមានមុខងារ “Trial Turn” mode ដូចម៉ូដែល Ranger Tremor នោះទេ។ សម្រាប់សមត្ថភាពក្នុងអូសសណ្តោងវិញ គឺរក្សាបានទំងន់ដដែល គឺ 3,500kg ប៉ុន្តែ នៅលើម៉ូដែល Ford Everest V6 Sport កាត់បន្ថយមកនៅត្រឹមទំងន់ 682kg។
ជាមួយគ្នានេះ Ford បានផ្តល់ជូនអតិថិជននូវជម្រើសកញ្ជប់បំពាក់បន្ថែមពិសេស ដូចជាកញ្ចប់ Rough តម្លៃ $3,500 ដែលក្នុងកញ្ចប់ពិសេសមានការបំពាក់បន្ថែមនៅប្រព័ន្ធ ARB Stealth Bullbar, កញ្ចប់ Touring Pack តម្លៃ $2,500, កញ្ចប់ Premium Seat Pack តម្លៃ $1,100 និងកញ្ចប់ Towing Pack តម្លៃ $1,900។ បច្ចុប្បន្នរថយន្ត Ford Everest Tremor ស៊េរីឆ្នាំ 2024 មានតម្លៃខ្ទង់ $76,590 ដែលថ្លៃជាង $2,850 ធៀបនឹងម៉ូដែល Ford Everest V6 Sport ដែលមានតម្លៃខ្ទង់ $73,740 នៅក្នុងទីផ្សារប្រទេសអូស្ត្រាលី៕