no-alternative title
no-alternative title
no-alternative title
no-alternative title

បែកធ្លាយរូបភាពថ្មី បង្ហាញថា Find N3 Flip នឹងមានការឌីស្សាញម៉ូឌុលកាមេរ៉ាថ្មី

Find N2 Flip គឺជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន OPPO ដែលមានការឌីស្សាញជាមួយនិងទម្រង់បត់បានដូចជាគ្រំ ឬហៅថា Clamshell Foldable។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ត្រូវបានគេមើលឃើញថា បានក្លាយជាគូប្រជែងរបស់ស្មាតហ្វូន Samsung Galaxy Z Flip4 ថែមទៀតផង។ យោងតាមព័ត៌មានចុងក្រោយនៅពេលនេះ បានបញ្ជាក់អោយដឹងថា ក្រុមហ៊ុន OPPO នឹងមានការបង្ហាញវត្តមានស្មាតហ្វូនអេក្រង់បត់បានថ្មីមួយទៀត ដែលស្ថិតនៅក្នុងត្រកូលស្មាតហ្វូន Find N Flip series ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើមើលទៅលើរូបភាព renders នៃស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Find N3 Flip ដែលត្រូវបានទម្លាយចេញពី Digital Chat Station និង Pricebaba គឺបានទម្លាយអំពីរូបភាព render របស់ស្មាតហ្វូនដ៏អស្ចារ្យនេះហើយ។ រូបភាពនេះ គឺបានបង្ហាញពីការផ្លាស់ប្តូរដ៏ធំមួយទាក់ទងជាមួយនិងម៉ូឌុលកាមេរ៉ាដែលមានបំពាក់នូវសេនស័រ 3 គ្រាប់ ហើយនិងការឌីស្សាញជាមួយនិងម៉ាកយីហោ Hasselblad ផងដែរ។ ស្មាតហ្វូននេះ មានបំពាក់នូវទំហំអេក្រង់ខាងក្រៅដូចគ្នាទៅនឹងស្មាតហ្វូន Find N2 Flip អញ្ចឹង។ 

បើមើលទៅលើលក្ខណៈសម្បត្តិផ្សេងៗទៀតនោះ បានបង្ហាញថា ស្មាតហ្វូន Find N3 Flip នេះ គឺមានមានអេក្រង់ខាងក្នុងមានទំហំ 6.8-អ៊ីង LTPO AMOLED display រត់ជាមួយល្បឿន 120Hz refresh rate ខណៈដែលអេក្រង់ខាងក្រៅមានទំហំ 3.26-អ៊ីង AMOLED cover។ សម្រាប់កាមេរ៉ានៅលើស្មាតហ្វូននេះ គឺមានកាមេរ៉ាគោលទំហំ 50MP (IMX890) ភ្ជាប់ជាមួយនឹងមុខងារ OIS និងមួយគ្រាប់ទៀតមានទំហំ 8MP ultrawide module ហើយនិងមានកាមេរ៉ាមួយគ្រាប់ទៀតមានទំហំ  32MP telephoto lens។ ស្មាតហ្វូននេះ ប្រើប្រាស់នូវ ColorOS 14 ផ្អែកនៅលើ Android 13 ថែមទៀតផង។ ស្មាតហ្វូន Find N3 Flip នេះ គឺមានបំពាក់នូវបច្ចេកវិទ្យាសាកកម្លាំង 67W fast charging៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍