no-alternative title
no-alternative title
no-alternative title

Samsung Galaxy S24 Ultra ទំនងជានឹងប្តូរមកប្រើប្រាសអេក្រង់រាបស្មើរគែម Flat-Screen វិញម្តង

ដូចដែលយើងបានដឹងបានឃើញរួចហើយថា Samsung បានប្រើប្រាស់បន្ទះអេក្រង់មានសណ្ឋានកោងគែមសងខាងបន្តិចនៅលើកំពូលស្មាតហ្វូន Galaxy S Ultra Series របស់ខ្លួន (S20,S21,S22,S23 Ultra)។ យ៉ាងណាមិញ សម្រាប់វត្តមានជំនាន់ថ្មី Galaxy S24 Ultra ដែលនឹងមកដល់នៅដើមឆ្នាំ 2024 ត្រូវបានគេដឹងថា Samsung នឹងមានការកែប្រែរចនាបថថ្មីខុសពីជំនាន់មុនៗបន្តិច។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការទម្លាយចេញពីគណនី Ice Universe បានឲ្យដឹងថា សម្រាប់វត្តមាន Galaxy S24 Ultra ដែលចេញនៅឆ្នាំក្រោយនេះនឹងប្តូរមុខមាត់ថ្មីពីរការប្រើប្រាស់បន្ទះអេក្រង់កោងគែម (Curved-Screen) មកប្រើអេក្រង់រាបស្មើរ (Flat-Screen) វិញម្តង។ សូមរំលឹងទៅខាងក្រោយបន្តិច Samsung បានបង្ហាញបច្ចេកវិទ្យាអេក្រង់កោងគែម ឬ Curved-Screen ដំបូងក្នុងឆ្នាំ 2014 ដែលបំពាក់នៅលើម៉ូដែល Galaxy Note Edge ហើយក្រោយៗមកទៀត គឺមាននៅលើ Galaxy S8, S9 និង S10 Series។ ប៉ុន្មានឆ្នាំចុងក្រោយនេះ Samsung បានចាប់ប្រើប្រាស់អេក្រង់ប្រភេទ Flat-Screen នៅលើស្មាតហ្វូនថ្នាក់បង្គួរ មធ្យម កណ្តាល រហូតដល់ថ្នាក់ខ្ពស់របស់ខ្លួន។

Ice Universe បានបញ្ជាក់ថា Galaxy S24 Ultra នឹងមានទទឹងអេក្រង់ប្រមាណ 79mm ធៀបនឹងទទឹងអេក្រង់របស់ Galaxy S23 Ultra ដែលមាន 78.1mm។ បន្ថែមពីនេះ អេក្រង់របស់ Galaxy S24 Ultra ក៏នឹងមានកម្រិតគុណភាពខ្ពស់ជាងអេក្រង់របស់ S23 Ultra បច្ចុប្បន្នថែមទៀតផង។ ក្រៅពីនេះ បើតាមប្រភពព័ត៌មានបែកធ្លាយបាននិយាយថា Samsung នឹងប្រើប្រាស់ស៊ុមថ្មីផលិតពីលោហៈធាតុទីតានីម ឬ Titanium Frame នៅលើ Galaxy S24 Ultra ជំនួយ Armor Aluminum Frame ហើយបងធំក្នុងត្រកូល Galaxy S ជំនាន់ថ្មីឆ្នាំ 2024 នេះ ក៏នឹងបង្កើនសមត្ថភាពលើប្រព័ន្ធកាមេរ៉ាថតរូប ព្រមទាំងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនជាងជំនាន់មុនថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍