no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei Mate60 Pro បង្ហាញខ្លួនជាមួយមុខងារ Satellite Calling នឹងចេញលក់នៅលើទីផ្សារចិនក្នុងតម្លៃប្រហែល $960

បន្ទាប់ពីការបែកធ្លាយ និងពាក្យចចាមអារ៉ាមជាច្រើនរួចមក ស្ងាត់ៗក្រុមហ៊ុន Huawei បានប្រកាសចេញនូវកំពូលស្មាតហ្វូន ជំនាន់ថ្មី Huawei Mate 60 Pro នៅក្នុងប្រទេសចិនហើយ។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេមើលឃើញថា មានការបំពាក់នូវមុខងារពិសេសៗជាច្រើន ហើយក៏មានឌីស្សាញម៉ូឌុលកាមេរ៉ារាងមូលខាងក្រោយថែមទៀតផង។ ក្រុមហ៊ុន Huawei បានប្រកាសចេញលក់ស្មាតហ្វូននេះលក់នៅលើ Vmall នៅក្នុងប្រទេសចិនជាមួយតម្លៃ  6999 យ៉ន់ ឬ $960 សម្រាប់ទំហំ 12GB+512GB។ ស្មាតហ្វូន Huawei Mate60 Pro នេះមាន 4 ពណ៌គឺបៃតង ទឹកប្រាក់ ស្វាយ និងខ្មៅ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Huawei Mate60 Pro ថ្មីនេះ មានការតម្លើងនូវមានមុខងារ និងលក្ខណៈសម្បត្តិជាច្រើន ដែលគួរអោយចាប់អារម្មណ៍បំផុត ជាពិសេសទៅលើអេក្រង់ដែលមានទំហំ 6.82-អ៊ីងកម្រិត Full HD+ ប្រភេទកញ្ចក់ OLED LTPO display ដែលរត់បានជាមួយល្បឿនចាប់ពី 1Hz-120Hz Adaptive refresh rate និងមានកម្រិត 1440Hz PWM dimming តែម្តង។ សម្រាប់តួខ្លួនរបស់ស្មាតហ្វូន Huawei Mate60 Pro ថ្មីនេះ គឺការពារដោយកញ្ចក់ Kunlun របស់ក្រុមហ៊ុន Huawei ថែមទៀតផង។

ស្មាតហ្វូន Huawei Mate60 Pro មានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដែលកាមេរ៉ាគោល គឺមានទំហំ 50MP primary sensor គាំទ្រជាមួយនឹងមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 12MP ultrawide sensor ខណៈដែលគ្រាប់ទីបីមានទំហំ 48MP Telephoto OIS lens ដែលមានការទ្រទ្រង់នូវការហ៊្សូម 3.5x Optical zoom និង 100x digital zoom។ ជាមួយគ្នានេះ នៅលើកាមេរ៉ាខាងក្រោយនេះ គឺមានទ្រទ្រង់នូវ variable aperture ផងដែរ។ 

 

បន្ថែមពីនេះ ក្រុមហ៊ុន Huawei ក៏បានប្រើប្រាស់ប្រព័ន្ធកាមេរ៉ា XMAGE camera system សម្រាប់ជាជំនួយដល់ការថតទៅលើមុខងារ Super Night Mode, Super Macro, Macro PiP, Pro Mode, Slow Motion, Multi Camera និង AI photography mode ដែលមាននៅលើស្មាតហ្វូននេះថែមទៀតផង។ ក្រឡេកមក កាមេរ៉ាខាងមុខវិញ ស្មាតហ្វូននេះបានបំពាក់នូវសិនស័រទំហំ 13MP ជាមួយនឹងមុខងារ HDR សម្រាប់ទ្រទ្រង់នូវកាមេរ៉ា selfie និង video calling ថែមទៀត។

ស្មាតហ្វូន Huawei Mate60 Pro ថ្មីនេះ មានថាមពលថ្មទំហំ 5000mAh ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន 88W fast wired charging និង 50W wireless charging រួមជាមួយនិង 20W reverse wireless charging ។ ស្មាតហ្វូននេះទ្រទ្រង់នូវ IP68 ហើយវាក៏អាចប្រើប្រាស់នៅក្រោមទឹកបានជម្រៅ 1.5 ម៉ែត្រនៅក្នុងរយៈពេល 30 នាទីថែមទៀត។ ស្មាតហ្វូននេះ នឹងមានរ៉េមទំហំ 12GB និងម៉េមូរីទំហំ 256GB-512GB  និង 1TB។ ស្មាតហ្វូននេះ ក៏មានការទ្រទ្រង់នូវ NM Memory Card ទំហំដល់ទៅ 256GB ថែមទៀតផង។

បើមើលទៅលើការភ្ជាប់ទំនាក់ទំនងនោះ ស្មាតហ្វូន Huawei Mate 60 Pro នេះមាន USB 3.1 Gen 1 port, Wi-Fi 5/Wi-Fi 6, Bluetooth 5.2, NFC, Satellite Calling និង GPS ជាដើម។ ស្មាតហ្វូននេះមានវិមាត្រទំហំ 163mm x 79mm x 8.1mm និងទម្ងន់ 225g។ ស្មាតហ្វូននេះប្រើប្រាស់នូវ HarmonyOS 4.0 OS និង 3D face recognition, AI-based camera intelligence, AI Remote, Wireless Payments និងមុខងារ Always-on-Display ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម