នៅពេលនេះ ក្រុមហ៊ុន OPPO បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនលំដាប់ថវិកាដែលមានឈ្មោះហៅថា OPPO A38។ ក្រុមហ៊ុននេះ មានគម្រោងក្នុងការបង្ហាញនូវស្មាតហ្វូននេះនៅលើទីផ្សារសកល នៅក្នុងពេលឆាប់ៗនេះ បន្ទាប់ពីទទួលបាននូវវិញ្ញាបនបត្រ TDRA, SIRIM, NBTC និង GCF រួចរាល់។ នៅពេលនេះ មានរបាយការណ៍ថ្មីមួយចេញពី Appuals ក៏មានការទម្លាយអំពីរូបភាព លក្ខណៈសម្បត្តិ និងតម្លៃរបស់ស្មាតហ្វូននេះផងដែរ។
ស្មាតហ្វូន OPPO A38 នេះ នឹងមានអេក្រង់ទំហំ 6.56-អ៊ីង LCD ជាមួយនឹងកម្រិតភាពច្បាស់ 1612×720 pixels ជាមួយនឹង 90Hz refresh rate និងមានកម្រិតពណ៌ 16.7 million colors ។ ស្មាតហ្វូននេះ ដំណើរការនៅលើបន្ទះឈីប MediaTek Helio G80 រ៉េមទំហំ 4GB និងម៉េមូរីទំហំ 128GB។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 13 និង ColorOS 13 របស់ក្រុមហ៊ុន Oppo ថែមទៀតផង។
បើនិយាយអំពីកាមេរ៉ានោះ ស្មាតហ្វូន OPPO A38 នេះមានកាមេរ៉ាខាងក្រោយទំហំ 50MP ជាមួយនឹងកម្រិត f/1.8 aperture, និងគ្រាប់ទីពីរមានទំហំ 2MP secondary ជាមួយនឹងកម្រិត f/2.4 aperture ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 5MP ជាមួយនឹងកម្រិត f/2.2 aperture។ និយាយពីថាមពេលវិញ ស្មាតហ្វូនថ្មីនេះ មានថាមពលថ្មទំហំ 5000mAh និងរន្ធផត USB-C port សម្រាប់សាកថ្ម និងផ្ទេរទិន្នន័យ។ ស្មាតហ្វូន A38 នេះ មានការឌីស្សាញជាមួយនឹងតួខ្លួនប្លាស្ទិក ហើយវាក៏មាន IP54 សម្រាប់ការពារធូលី និងទឹកថែមទៀត។
នៅលើស្មាតហ្វូននេះ ក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងសម្រាប់ដោះសោរ រន្ធស៊ីម, dual Nano-SIM card slots, microSD card slot និងរន្ធដោតកាសស្តាប់ 3.5mm headphone jack ។ស្មាតហ្វូននេះមាន Bluetooth 5.3, NFC និង WiFi 5 ថែមទៀត។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏មាន QZSS, AGPS, GLONASS, GPS, Beidou និង Galileo ផងដែរ។ ស្មាតហ្វូន OPPO A38 នេះមានរ៉េមទំហំ 4GB-128GB នឹងមានតម្លៃ EUR 159 សម្រាប់ទីផ្សាររបស់អ៊ឺរ៉ុប ជាមួយនិងជម្រើសពីរពណ៌គឺពណ៌ខ្មៅ និងពណ៌មាស៕