no-alternative title
no-alternative title
no-alternative title
no-alternative title

លឺដំណឹងថា Apple iPad ជំនាន់ថ្មីឆ្នាំ 2024 នឹងក្លាយជាដៃគូប្រជែងទីផ្សារជាមួយម៉ាស៊ីន Windows Laptop.!

ពាក្យចចាមអារ៉ាមថា iPad Pro 2024 របស់ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងមានការកែលំអរដ៏ធំអស្ចារ្យមួយ ហើយក៏ជាការកែលំអរដ៏សំខាន់ជាលើកដំបូងសម្រាប់ផលិតផល iPad របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះចាប់តាំងពីឆ្នាំ 2018។ ប៉ុន្តែ មានការលើកឡើងក្នុងពេលថ្មីៗនេះថា Apple នឹងធ្វើឲ្យកាន់តែមានភាពល្អប្រសើរទ្វេរឡើងសម្រាប់ iPad Pro ជំនាន់ថ្មីរបស់ខ្លួន ដែលនឹងមានសមត្ថភាពប្រើការលើសពីម៉ាស៊ីន Tablet ដែលមានន័យថា iPad Pros ជំនាន់ថ្មីនឹងមានសមត្ថភាពពិសេសអាចប្រគូតប្រជែងទីផ្សារជាមួយ Laptop បាន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

iPad Pros ជំនាន់ថ្មីឆ្នាំ 2024 នឹងមានពីរជម្រើសទំហំអេក្រង់ គឺ 11-inch និង 13-inch ហើយក៏អាចនឹងធ្វើការផ្លាស់ប្តូរពីការប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ mini-LED និង LED ទៅប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ថ្មី គឺ OLED ដែលនឹងមានកម្រិតគុណភាព "ច្បាស់ និងភ្លឺជាងមុន" ថែមទៀតផង នេះបើយោងតាមការលើកឡើងពីលោក Mark Gurman មកពីស្ថាប័នសារព័ត៌មាន Bloomberg។

 

បើតាមប្រភពបានបង្ហើបថា Apple មានគម្រោងក្នុងការធ្វើឲ្យ iPad Pros ជំនាន់ថ្មីអាចធ្វើការប្រគូតប្រជែងទីផ្សារជាមួយ Laptop បាន ដោយក្នុងប្រភពបានបញ្ជាក់ថា Apple នឹងធ្វើការកែលំអរទៅលើក្តារចុច Magic Keyboard ដែលបានប្រកាសចេញដំបូងក្នុងឆ្នាំ 2020 ដោយនឹងបង្កើននៅទំហំ Track Pad កាន់តែធំជាងមុននៅលើ Magic Keyboard ជំនាន់ថ្មី ដែលនឹងធ្វើឲ្យអ្នកប្រើប្រាស់កាន់តែមានអារម្មណ៍ងាយស្រួលក្នុងការប្រើប្រាស់បានកាន់តែអស្ចារ្យលើសពីការប្រើប្រាស់ Tablet។

សម្រាប់សម្រាប់ Magic Keyboard ថ្មីនេះ អាចនឹងធ្វើការស៊ីសង្វាក់គ្នាជាមួយនឹង iPad Pro 13-inch ជំនាន់ថ្មី។ ជាមួយគ្នានេះ Apple ក៏នឹងធ្វើការអភិវឌ្ឍន៍ទៅលើផ្នែក Software គឺ iPadOS ថ្មីដើម្បីឲ្យការប្រើប្រាស់នៅលើ iPad Pros ជំនាន់ថ្មីកាន់តែមានប្រសិទ្ធិភាពដូចការប្រើប្រាស់នៅលើ Laptop អីចឹងដែរ។ បន្ថែមពីនេះ Apple ក៏នឹងធ្វើការបង្កើនសមត្ថភាពថ្មីជាមួយនឹងបន្ទះឈីបជំនាន់ថ្មី M3 ដែលធ្វើឲ្យការប្រើប្រាស់នៅលើ iPad Pro ជំនាន់ថ្មីកាន់តែមានអនុភាពខ្ពស់សម្រាប់ការប្រើប្រាស់ថែមទៀតផង។

 

iPad Pro Series 2024 ត្រូវបានគេរំពឹងថា ជាឧបករណ៍ Tablet ដំបូងដែលមានទាំងសមត្ថភាព Hardware និង Software ដែលអាចធ្វើការប្រគូតប្រជែងទីផ្សារកាន់តែខ្លាំង ជាពិសេស សម្រាប់ប្រជែងទីផ្សារជាមួយនឹង Windows Laptop បន្ថែមពីលើម៉ាស៊ីន MacBook Series ដែលកំពុងមានឥទ្ធិពលលើទីផ្សារ Laptop ស្រាប់នាពេលបច្ចុប្បន្ននេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម