Xiaomi 13T ត្រូវបានគេរំពឹងថា នឹងក្លាយជាម៉ូដែលថ្មី មានការឌីស្សាញដូចគ្នាជាមួយនិង Redmi K60 Ultra ដែលនឹងមានដាក់លក់នៅលើទីផ្សារសកល។ ស្មាតហ្វូនថ្មីនេះ គឺនឹងមានការបំពាក់នូវលក្ខណៈសម្បត្តិខ្លាំងៗដូចគ្នាទៅនឹង Redmi K60 Ultra អញ្ចឹងដែរ។ យោងតាមការទម្លាយចេញនាពេលថ្មីៗនេះ បាននិយាយថា ស្មាតហ្វូន Xiaomi 13T នឹងមានការប្រកាសចេញជាមួយនិងជម្រើស 2 ផ្សេងគ្នា។ ថ្មីៗនេះ មានការទម្លាយជាថ្មីតាមរយៈ @Sudhanshu Ambhore ដែលជាប្រភពជឿជាក់បាននោះ បានអោយដឹងថា Xiaomi 13T នឹងមានម៉ូដែលមួយ ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ារបស់ Leica-branded និងមួយទៀតជាម៉ូដែលស្តង់ដារ។
បើតាមការទម្លាយខាងលើនេះ បាននិយាយថា Xiaomi 13T ដែលបំពាក់នូវប្រព័ន្ធកាមេរ៉ារបស់ Leica
នេះ គឺនឹងមានដាក់នៅលើទីផ្សារមួយចំនួន ដែលក្នុងនោះក៏មានទីផ្សារទ្វីបអឺរ៉ុបផងដែរ។ ក្រៅពីការទម្លាយនូវព័ត៌មាន និងរូបភាពនេះ ប្រភពខាងលើនេះ គឺមិនមានការបញ្ជាក់ពីលក្ខណៈសម្បត្តិផ្សេងៗទៀតនៅឡើយទេ។ អ្វីដែលយើងបានឃើញច្បាស់នោះ គឺនៅលើស្មាតហ្វូននេះ គឺពិតជាមានឡូហ្គូរបស់ Leica នៅលើកាមេរ៉ា។
សូមជំរាបថា ផ្អែកតាមការបែកធ្លាយកន្លង បាននិយយថា ស្មាតហ្វូនថ្មីនេះ នឹងមានជម្រើសពណ៌ Black និង Mint ហើយនិងមានអេក្រង់ទំហំ 6.67-អ៊ីង OLED display ល្បឿន 144Hz refresh rate។ អេក្រង់ស្មាតហ្វូននេះ មានសសមត្ថភាពបង្ហាញចេញបានទំហំ 1220×2712 pixels resolution និងមានថ្មទំហំ 5000mAh គាំទ្រនូវកម្លាំងសាក 120W fast charging។ នៅលើស្មាតហ្វូននេះក៏មានអាវក្រោះការពារទឹក IP68-rated device ផងដែរ។ ស្មាតហ្វូននេះ នឹងដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 9200 Plus និងមានរ៉េមទំហំ 16GB RAM ព្រមទាំងមានអង្គចងចាំទំហំ 1TB។
ជាមួយគ្នានេះក៏មានការរំពឹងថា Xiaomi 13T ក៏អាចនឹងមានម៉ូដែល ប្រើឈីប Dimensity 8200 Ultra រ៉េម 8GB RAM និងអង្គចងចាំទំហំ 256GB ផងដែរ។ Xiaomi 13T អាចនឹងមាតនម្លៃ £549 នៅចក្រភពអង់គ្លេស និង Xiaomi 13T Pro ទំហំ 12GB-512GB អាចនឹងមានតម្លៃ £699។