ស្មាតហ្វូន Samsung Galaxy S24 series ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅដើមឆ្នាំក្រោយនេះប្រហែលជានៅក្នុងខែមករា ឬនៅក្នុងខែកុម្ភៈឆ្នាំក្រោយនេះហើយ។ អ្វីដែលគេមានការចាប់អារម្មណ៍ទៅលើ Galaxy S24 Ultra នេះគឺទៅលើលក្ខណៈពិសេសនៃកាមេរ៉ាដែលមានប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មីតែម្តង។ យោងតាមព័ត៌មានថ្មីៗនេះ បានទម្លាយថា ស្មាតហ្វូន លំដាប់ថ្នាក់ប្រណិតថ្មីនេះ នឹងមានការបំពាក់នូវកាមេរ៉ាទំហំ 200MP ដូចទៅនឹងស្មាតហ្វូន S23 Ultra អញ្ចឹងដែរ។
ប្រភពខាងលើនេះបន្តថាស នៅលើ ស្មាតហ្វូន Galaxy S24 Ultra នឹងមិនមានការប្រើប្រាស់នូវសេនស័រចាស់ដូចមុននោះទេ ដោផយស្មាតហ្វូនននេះ នឹងមានការបំពាក់នូវកាមេរ៉ាថ្មី 200MP ISOCELL HP2SX ។ កាមេរ៉ានេះអាចថតវីដេអូកម្រិត 8K នៅក្នុង 30fps។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏មានមុខងារពិសេសៗជាច្រើនផងដែរដូចជា Super Quad Phase Detection autofocus ហើយក៏នឹងមាន modes ជាច្រើនទៀតក្នុងការថតរូបភាពនៅក្នុងកម្រិត 12MP Resolutions ឬ 50 Resolutions ផងដែរ។
យោងតាមអ្នកទម្លាយ Ice Universe បាននិយាយថា សេនស័រនេះ អាចថតកម្រិត 1/1.3-inch optical format ហើយនិងមានទំហំភិចសែលដល់ទៅ 0.6µm។ ស្មាតហ្វូននេះ ក៏នឹងមានកាមេរ៉ា 50MP telephoto lens ជាមួយនឹង 3x optical zoom។ ជាមួយគ្នានេះ នៅលើឡែននេះ ក៏មានកម្រិត 5x optical quality zoom ផងដែរ។ ស្មាតហ្វូន S24 Ultra នេះនឹងមានកាមេរ៉ា 12MP ultrawide និង 10MP telephoto រួមជាមួយនិងកាមេរ៉ាមុខទំហំ 12MP ផងដែរ។
ស្មាតហ្វូន Galaxy S24 Ultra នេះនឹងមានបន្ទះឈីប Snapdragon 8 Gen 3 និងរ៉េមទំហំ 12GB ឬ 16GB និងមានម៉េមូរីទំហំចាប់ពី 256GB ទៅដល់ 1TB ឬ 2TB ផងដែរ។ ស្មាតហ្វូននេះ នឹងមានគែមទីតាញ៉ូម គែម bezels ក្រាស់ជាងមុន ហើយនិងមានថាមពលថ្មទំហំ 5,000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 45W fast charging, wireless charging ដែល អាចសាកថ្មទៅលើផលិតផលជាច្រើនទៀតតាមរយៈ reverse wireless charging ផងដែរ។ អេក្រង់របស់ស្មាតហ្វូន S24 Ultra នេះគឺមានកម្រិតពន្លឺដល់ទៅ 2200 nits និងឈានដល់ទៅ 2800 nits ៕