no-alternative title
no-alternative title
no-alternative title
no-alternative title

vivo V29 អាចនឹងបង្ហាញខ្លួនសម្រាប់ទីផ្សារសកលនៅថ្ងៃទី7 ខែកញ្ញានេះ

នៅពេលនេះ ស្មាតហ្វូន vivo V29e បានបង្ហាញខ្លួនជាផ្លូវការហើយស្របពេលជាមួយគ្នានេះ ចំពេលដែលក្រុមហ៊ុន vivo ត្រៀមនឹងប្រកាសចេញនូវស្មាតហ្វូនប្រណិត vivo V29 ផងដែរ។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេមើលឃើញថា មានការបែកធ្លាយជាច្រើន ហើយមានដំនឹងថា អាចនឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះនៅក្នុងប្រទេសឥណ្ឌាថែមទៀតផង។ ខណៈពេលដែល នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេនោះ មានអ្នកទម្លាយបានចែករំលែកអំពីកាលបរិច្ឆេទនៃការសម្ពោធសម្រាប់ទីផ្សារសកលរបស់ស្មាតហ្វូន vivo V29 ហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាម Paras Guglani ដែលអះអាងនៅលើ Twitter/X នោះ គឺបាននិយាយថា ស្មាតហ្វូន vivo V29 នេះនឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលនៅថ្ងៃទី 7 ខែកញ្ញានេះ។ អ្នកទម្លាយរូបនេះ បានបន្តអះអាងថា ការប្រកាសចេញខ្លួននៅក្នុងប្រទេសឥណ្ឌាអាចនឹងឆាប់ៗនេះ ប៉ុន្តែវាក៏មិនទាន់មានការទម្លាយអំពីកាលបរិច្ឆេទជាក់លាក់នៅក្នុងប្រទេសនេះនៅឡើយទេ។ ក្រុមហ៊ុន vivo បាននិយាយថា ស្មាតហ្វូន vivo V29 នឹងមានវត្តមាននៅច្រើនជាង 39 ប្រទេស ដែលមានប្រទេសឥណ្ឌាផងដែរ។ ជាក់ស្តែង ស្មាតហ្វូននេះ មានវត្តមាននៅក្នុងប្រទេស Czechia នៅក្នុងតម្លៃ CZK 8,499 (~$389) ។ 

 

vivo V29 គឺជាស្មាតហ្វូនថ្នាក់កណ្តាលរបស់ក្រុមហ៊ុន vivo ដែលមានការឌីស្សាញរូបរាងស្រស់ស្អាតជាមួយនឹងលក្ខណៈសម្បត្តិដ៏ខ្លាំងក្លា។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.78-អ៊ីង AMOLED display ជាមួយនឹងកម្រិតភាពកោង 55o curvature នៅគែមខាងឆ្វេង និងគែមខាងស្តាំរបស់វាផងដែរ។ ស្មាតហ្វូននេះមាន 1260 x 2800 pixels ល្បឿន 120Hz refresh rate និងមានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀតផង។ ដូចគ្នាទៅនឹងស្មាតហ្វូនម៉ូឌែល V Series មុនដែរ ស្មាតហ្វូននេះមានតួខ្លួនស្លីមជាមួយនឹងកម្រាស់ 7.46mm និងទម្ងន់ 186g។ 

ស្មាតហ្វូននេះ មានការបំពាក់នូវបន្ទះឈីប Snapdragon 778G, 8GB RAM និង 256GB។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ  4,600mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 80W fast charging។ ស្មាតហ្វូននេះ ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 13 ជាមួយនឹង FunTouch OS 13។ ស្មាតហ្វូន vivo V29 5G នឹងមានកាមេរ៉ាខាងមុខទំហំ  50MP ជាមួយនឹង autofocus ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 50MP main sensor ជាមួយនឹង OIS, 8MP ultra-wide lens, 2MP depth sensor និង  ring LED flash ថែមទៀតផង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
អមអរសាទរ! រថយន្ត Ranger Raptor ក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួត Thailand Rally Raid Championship 2024!

អមអរសាទរ! រថយន្ត Ranger Raptor ក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួត Thailand Rally Raid Championship 2024!

ដោយ ប៉េងលីន
 រថយន្តអគ្គិសនី BYD YangWang U7 ស៊េរីថ្មី នឹងបំពាក់កញ្ចប់ថ្មអគ្គិសនីប្រភេទ Blade 2 Battery

រថយន្តអគ្គិសនី BYD YangWang U7 ស៊េរីថ្មី នឹងបំពាក់កញ្ចប់ថ្មអគ្គិសនីប្រភេទ Blade 2 Battery

ដោយ ប៉េងលីន
កំពូលថេប្លេត Flagship ទម្រង់កុំព្យូទ័រ HUAWEI MatePad Pro បង្ហាញខ្លួនជាផ្លូវការណ៌នៅកម្ពុជា

កំពូលថេប្លេត Flagship ទម្រង់កុំព្យូទ័រ HUAWEI MatePad Pro បង្ហាញខ្លួនជាផ្លូវការណ៌នៅកម្ពុជា

ដោយ ប៉េងលីន
Luxeed R7 ដែលជារថយន្តអគ្គិសនី SUV ជំនាន់ថ្មីរបស់ Chery និង Huawei មានការបញ្ជាទិញមុនដល់ទៅ 3 ម៉ឺនគ្រឿង

Luxeed R7 ដែលជារថយន្តអគ្គិសនី SUV ជំនាន់ថ្មីរបស់ Chery និង Huawei មានការបញ្ជាទិញមុនដល់ទៅ 3 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
ជាលើកដំបូងហើយដែល BYD លក់រថយន្តបានជាងពាក់កណ្តាលលានគ្រឿងក្នុងខែតុលា

ជាលើកដំបូងហើយដែល BYD លក់រថយន្តបានជាងពាក់កណ្តាលលានគ្រឿងក្នុងខែតុលា

ដោយ ប៉េងលីន
ស្ថាបនិក Huawei បញ្ជាក់ថា គ្មានជម្រើសអ្វីក្រៅពីការបង្កើតនូវបច្ចេកវិទ្យាខ្លួនឯងទេ បន្ទាប់ពីការហាមឃាត់របស់សហរដ្ឋអាមេរិក!

ស្ថាបនិក Huawei បញ្ជាក់ថា គ្មានជម្រើសអ្វីក្រៅពីការបង្កើតនូវបច្ចេកវិទ្យាខ្លួនឯងទេ បន្ទាប់ពីការហាមឃាត់របស់សហរដ្ឋអាមេរិក!

ដោយ ប៉េងលីន