no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei Mate60 Pro+ អាចនឹងមានរ៉េមទំហំ 16GB និងអង្គចងចាំទំហំ 1TB

យោងតាមព័ត៌មានថ្មីកាលពីពេលថ្មីៗនេះបានបញ្ជាក់ថា ក្រុមហ៊ុន Huawei នឹងប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Mate 60 lineup នៅក្នុងពេលឆាប់ៗនេះហើយ។ គួរបញ្ជាក់ថា កាលពីសប្តាហ៌មុននេះ ក្រុមហ៊ុន Huawei បានបង្ហាញចេញនូវស្មាតហ្វូន Mate60 និង Mate60 Pro ដោយស្មាតហ្វូនជំនាន់ថ្មីទំាងពីរនេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Kirin 9000s។ របាយការណ៌ដដែលបានបន្តថា ស្មាតហ្វូនដែលស្ថិតនៅក្នុងស្រឡាយ Mate60 Series នេះ ក៏នឹងម៉ូដែលថ្មី Mate60 Pro+ និង Mate60 RS Ultimate Design ដែលគ្រោងនឹងប្រកាសចេញនៅក្នុងខែកញ្ញានេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះ មានការទម្លាយនូវរូបភាពថ្មីមួយ ដែលបានបង្ហាញចេញនូវលេខម៉ូដែលរបស់ស្មាតហ្វូន Mate60 Pro+ នេះហើយ។ Huawei Mate60 Pro+ មានលេខម៉ូដែល ALN-AL10 ហើយនៅលើរូបភាពថ្មីនេះ ក៏មានបង្ហាញពីអង្គចងចាំទំហំ 512GB និង 1TB ផងដែរ។ ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ នឹងមានរ៉េមទំហំ 16GB ដូចគ្នា។ របាយការណ៌ដដែលនេះ បានបន្តថា Mate60 Pro+ នឹងមានការដាក់អោយប្រើប្រាស់នូវបន្ទះ Kirin 9100។ សម្រាប់ការថតរូប ស្មាតហ្វូននេះ គឺមានការបំពាក់នូវកាមេរ៉ាក្រោយ 4 គ្រាប់។

Mate60 Pro+ ត្រូវបានគេរាយការណ៌ថា នឹងមានម៉ូដែលពិសេសមួយទៀតហៅថា Huawei Mate 60 RS Ultimate Design។ សម្រាប់ម៉ូដែលនេះ ត្រូវបានគេរំពឹងថា នឹងមកជំនួសកន្លែងម៉ូដែល “Porsche Design” ដែលធ្លាប់ប្រើប្រាស់កន្លងមកនៅលើ Mate Series។ Mate60 Pro+ និង Ultimate Design នៅមិនទាន់មានការទម្លាយព័ត៌មានស៊ីជម្រៅនោះទេ ប៉ុន្តែមានរបាយការណ៌ថា ស្មាតហ្វូនទាំងពីរនេះ នឹងសមត្ថភាពខ្ពស់កប់ជាក់ជាមិនខាន។ 

សូមជំរាបថា Mate60 Pro បានបង្ហាញវត្តមានជាមួយនិងទំហំ 12GB+256GB, 12GB+512GB និងទំហំ 12GB+1TB ហើយនិងមានតម្លៃ 6,499 Yuan (~$887), 6,999 Yuan (~$956) និង 7,999 Yuan (~$1,092)។ មានការទម្លាយថា Mate60 Pro+ អាចនឹងមានតម្លៃ  8,999 Yuan (~$1,228)។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍