no-alternative title
no-alternative title
no-alternative title
no-alternative title

Apple ខាតលុយ $190 ពាន់លានដុល្លារបន្ទាប់ពីការដាក់បម្រាមការប្រើ iPhone ទៅលើមន្ត្រីរាជការនៅចិន

បន្ទាប់ពីការប្រកាសដាក់បំរាមការប្រើប្រាស់ទូរស័ព្ទ iPhone ទៅលើមន្ត្រីរាជការនៅប្រទេសចិន មានការព្យាករណ៌ថា ការលក់ iPhone នៅលើទីផ្សារមួយនេះអាចនឹងមានការធ្លាក់ចុះខ្លាំងជាក់ជាមិនខាន ពីព្រោះថា ទីផ្សារចិន គឺជាទីផ្សារដ៏ធំបំផុតមួយរបស់ Apple ជាយូរមកហើយ។ យោងតាមការព្យាករណ៌នាពេលថ្មីៗនេះ បានបង្ហាញថា iPhone អាចនឹងធ្លាក់ចុះ 20 លានគ្រឿង បន្ទាប់ពីមានការចេញសេចក្តីប្រកាសនេះ ក៏ដូចជាវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មីរបស់ Huawei ដែលមានបញច្ចេកវិទ្យា 5G។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទាក់ទងទៅនឹងព័ត៌មានថ្មីនេះដែរ អ្នកវិភាគរបស់ធនាគារ Bank of America បាននិយាយថា ជារៀងរាល់ឆ្នាំទីផ្សារនៅក្នុងប្រទេសចិន លក់ទូរស័ព្ទ iPhone បានចំនួនចន្លោះពី 40 លានគ្រឿង-50 លានគ្រឿង។ សម្រាប់ការបញ្ជាក់ចុងក្រោយនេះ គឺបាននិយាយថា ការខាតបង់ទៅលើការលក់ iPhone នៅចិន គឺមានចំនួនលើស 10 លានគ្រឿងហើយអ្នកវិភាគខាងលើនេះ បានបន្តថា ចំនួននៃការលក់នេះ អាចនឹងបន្តមានការធ្លាក់ចុះបន្ថែមទៀត ប្រសិនរដ្ឋាភិបាលប្រទេសចិននៅតែបន្តធ្វើការហាមប្រាមទៅលើមន្ត្រីក្រោមឱវាទបន្ថែមពីលើនេះទៀត។

សូមជំរាបថា បន្ទាប់ពីមានការដាក់បម្រាមថ្មីនេះ បានធ្វើអោយភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិកាំងមួយនេះ មានការធ្លាក់ចុះយ៉ាងកង្ហុក។ យោងតាមរបាយការណ៌ថ្មីនេះ បាននិយាយថា ត្រឹមតែរយៈពេល 2 ថ្ងៃប៉ុណ្ណោះភាគហ៊ុនរបស់ Apple បានធ្លាក់ចុះដល់ទៅ 6.4% ដែលធ្វើអោយក្រុមហ៊ុននេះខាតបង់ប្រាក់អស់ជាង $190 ពាន់លានដុល្លារ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម