ក្រុមហ៊ុន Apple បានប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មី iPhone 15 Series របស់ខ្លួនសម្រាប់ទីផ្សារជាច្រើនហើយនៅពេលនេះ ដែលក្នុងនោះក៏មានទៅផ្សារប្រទេសឥណ្ឌាដែលជាទីផ្សារធំទីពីរបស់ពិភពលោកផងដែរ។ ស្មាតហ្វូនថ្មីៗទាំងនោះមាន 4 ម៉ូដែល គឺ iPhone 15, iPhone 15 Plus, iPhone 15 Pro និង iPhone 15 Pro Max។
iPhone 15 និង iPhone 15 Plus គឺមានការឌីស្សាញរូបរាងជាមួយនិងតួផលិតចេញពីកញ្ចក់ដែលភ្ជាប់ដោយស៊ុមជុំវិញពីអាលុយមីនីញ៉ូម។ ស្មាតហ្វូនថ្មីៗទាំងពីរនេះ គឺមានការបំពាក់នូវអេក្រង់ដែលទ្រទ្រង់នូវបច្ចេកវិទ្យាអេក្រង់ Dynamic Island ដូចម៉ូដែល Pro អញ្ចឹងដែរ។
ស្មាតហ្វូននេះមានការតម្លើងនូវកាមេរ៉ាគោលទំហំធំដល់ទៅ 48-Megapixel និងមានសមត្ថភាពអាចហ៊្សូមបាន 2x telephoto camera។ បន្ថែមពីនេះនៅលើស្មាតហ្វូននេះក៏នូវមានការពង្រឹមសមត្ថភាពថតរូបជាមួយនិងថ្មី portrait photography និងកម្រិត low-light ផងដែរ។ ជាមួយគ្នានេះនៅលើ iPhone 15 និង iPhone 15 Plus ត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការនៅលើបន្ទះឈីប A16 Bionic និងមានរន្ធសាក USB C connector និងមានមុខងារ Precision Finding សម្រាប់ Find My និងមានភាពធន់ថេមទៀតផង។
ក្រឡេកមកមើល Apple iPhone 15 Pro និង iPhone 15 Pro Max អតិថិជន អាចរកបានជម្រើសពណ៌ខ្មៅ Black Titanium, White Titanium, Blue Titanium និង Natural Titanium។ iPhone 15 Pro និង iPhone 15 Pro Max មានការឌីស្សាញជាមួយនិយស្ទីល aerospace-grade titanium មានទម្ងន់ស្រាល និងមានភាពរឹងមាំ។ សម្រាប់ម៉ូដែល Pro ក៏មានការតម្លើងនូវប៊ូតុង Action ផងដែរ។ និយាយពីការថតរូបវិញនៅលើស្មាតហ្វូននេះមានកាមេរ៉ា 48-Megapixel គាំទ្រនូវមុខងារ portrait capabilities និង Night mode improvements។ បន្ថែមពីនេះ iPhone 15 Pro Max ក៏មានការតម្លើងនូវមុខងារផ្តាច់មុខសម្រាប់ការហ៊្សូម 5x Telephoto ផងដែរ។ ស្មាតហ្វូននេះ ប្រើបន្ទះឈីប A17 Pro មានសមត្ថភាពអាចជួយអោយការលេងហ្គេមកាន់តែខ្លាំង។ សម្រាប់រន្ធ USB C connector ក៏ផ្តល់នូវល្បឿនសាកបានលឿនដូចកម្រិត USB-3 speeds ថែមទៀទផង។
ហើយខាងលើនេះ គឺជាតម្លៃសម្រាប់ទីផ្សារប្រទេសឥណ្ឌា។ សម្រាប់ការដាក់លក់ Apple iPhone 15 និង iPhone 15 Plus អតិថិជននៅឥណ្ឌា អាចរកជាវបានជម្រើសពណ៌ Black, Blue, Green, Yellow និង Pink។