ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ត្រូវគេរាយការណ៍ថា បានននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនបត់បាន Clamshell ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ស្មាតហ្វូនអេក្រង់បត់បាន Pocket S។ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានការ upgrade ទៅលើអេក្រង់ទី 2 ស្តើងជាងមុន និងស្រាលជាងមុន ហើយអ្វីដែលសំខាន់នោះ គឺវាមានបច្ចេកវិទ្យា 5G ថែមទៀតផង។ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ទើបតែប្រកាសបង្ហាញនូវបច្ចេកវិទ្យា 5G ទៅលើស្មាតហ្វូន Mate 60 series ជាលើកដំបូងបំផុតចាប់តាំងពីការហាមប្រាមនៅក្នុងសហរដ្ឋអាមេរិក។
សម្រាប់ស្មាតហ្វូនដែលអាចបត់បាននេះ នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន Huawei ជាមួយឹនងបច្ចេកវិទ្យា 5G ចាប់តាំងពីការហាមប្រាមនៅសហរដ្ឋអាមេរិក។ បន្ថែមពីនេះទៀតនោះ អ្នកទម្លាយនេះ បានបញ្ជាក់ថា ស្មាតហ្វូននេះនឹងមានគោលដៅសម្រាប់អ្នកប្រើប្រាស់ជាមនុស្សស្រី។ នៅមិនទាន់មានព័ត៌មានលម្អិតដែលបានចែករំលែកអំពីស្មាតហ្វូននេះនៅឡើយទេ។
សម្រាប់ស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុន Huawei ដែលមានរូបរាងបែបនេះ គឺជាស្មាតហ្វូន Huawei Pocket S។ ស្មាតហ្វូននេះ មានអេក្រង់ខាងក្នុង 6.9-អ៊ីងគាំទ្រជាមួយនឹងកម្រិតល្បឿន 120Hz refresh rate និងមានការគាំទ្រនូវេពណ៌ដល់ទៅ 1.07 billion color display។ ស្មាតហ្វូននេះ មានអេក្រង់ខាងក្រៅទំហំ 1.04-អ៊ីង សម្រាប់មុខងារ tasks ជាច្រើនដូចជាការឆែកមើលទៅលើអាកាសធាតុ ការថតរូបភាព selfies និងការគ្រប់គ្រងទៅលើតន្រ្តី។
ស្មាតហ្វូន Pocket S ដំណើរការនៅលើបន្ទះឈីប Snapdragon 778G 4G និងរ៉េមទំហំ 8GB និងម៉េមូរីទំហំ 512GB។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងក្រោយ គឺមានចំនួន 3 គ្រាប់ ដែលកាមេរ៉ាគោល មានទំហំ 40MP គ្រាប់ទីពីរមានទំហំ 13MP ultrawide sensor និងគ្រាប់ទីបីមានទំហំ 13MP super macro sensor។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 10.7MP ។ នៅមិនទាន់ច្បាស់នោះទេថា ស្មាតហ្វូន Huawei បត់បានម៉ូដែលថ្មី ដែលចេញសម្រាប់ឆ្នាំនេះ នឹងមានការ upgrade ទៅលើផ្នែកណាខ្លះនោះទេ។ ស្មាតហ្វូននេះក៏មានមុខងារថ្មីៗជាច្រើន ដែលមានគោលដៅសម្រាប់អ្នកប្រើប្រាស់ជាមនុស្សស្រីនោះ៕