no-alternative title
no-alternative title
no-alternative title

LG Gram Fold Laptop បំពាក់អេក្រង់បត់ OLED ទំហំ 17 អ៊ីងដំបូងរបស់ LG បានបង្ហាញវត្តមានផ្លូវការណ៍

ទោះបីជាបរាជ័យក្នុងអាជីវកម្មស្មាតហ្វូន ប៉ុន្តែ LG Electronics មានភាពជោគជ័យខ្លាំងទៅលើអាជីវកម្មជាច្រើនមុខផ្សេងទៀត ដូចជាអាជីវកម្មស្មាតធីវី អាជីវកម្មផលិតអេក្រង់ អាជីវកម្មផលិតគ្រឿងបរិក្ខាប្រើប្រាស់ក្នុងគេហដ្ឋាន ក្រុមហ៊ុន សហគ្រាស អាជីវកម្មផលិតថ្មរថយន្តអគ្គិសនី ក៏ដូចជាអាជិវកម្មកុំព្យូទ័រ Laptop ជាដើម។ ដោយថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាល្បីឈ្មោះលំដាប់ពិភពលោករបស់កូរ៉េខាងត្បូងមួយនេះ ទើបតែបានប្រកាសចេញម៉ាស៊ីន Laptop ដំបូងរបស់ខ្លួនដែលបំពាក់អេក្រង់បត់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំពោះម៉ាស៊ីន Laptop ស៊េរីថ្មីដំបូងដែលមានអេក្រង់អាចបត់បានរបស់ LG មានឈ្មោះថា LG Gram Fold Laptop។ យោងតាមការប្រកាសថ្មីៗនេះពី LG បានបញ្ជាក់ថា Gram Fold Laptop របស់ខ្លួន គឺមានបំពាក់នូវអេក្រង់បត់ប្រភេទ Foldable Touch-OLED Display ទំហំ 17 អ៊ីង និងគាំទ្រកម្រិតរីសូលូហ្ស៊ិន 2560 x 1920 px។ នៅពេលដែលបត់ប្រើជា Tablet Mode ទំហំរបស់ Gram Fold Laptop គឺ 378 x 280mm និងប្រើជា Fold Mode មានទំហំ 192 x 280 mm។ Laptop បត់អេក្រង់នេះមានទំងន់សរុប 1,250 ក្រាម និង 1,530 ក្រាមពេលភ្ជាប់ជាមួយ Keyboard។

 

សម្រាប់ផ្នែកម៉ាស៊ីនវិញ LG Gram Fold Laptop បានបំពាក់នូវអង្គ CPU របស់ Intel ជំនាន់ទី 13 ស៊េរី core i5-1335U ភ្ជាប់ជាមួយអង្គ GPU ស៊េរី  Intel Iris Xe ព្រមទាំងបំពាក់នូវប្រព័ន្ធសំឡេង Dolby Atmos Pivot Stereo speakers។ Foldable Laptop ស៊េរីថ្មីនេះ មានរ៉េមទំហំ 16GB LPDDR5 និងថាសរឹងផ្ទុកទិន្នន័យ SSD ទំហំ 512GB។ ស្របពេលជាមួយគ្នានេះ LG ក៏បានប្រកាសនូវ Bluetooth Full size Keyboard និង Touchpad សម្រាប់ភ្ជាប់ប្រើជាមួយ Gram Fold របស់ខ្លួនផងដែរ។

បន្ថែមពីនេះ LG Gram Fold Laptop គាំទ្រការដំឡើងជាមួយ Microsoft Windows 11-Home (64bit) និងគាំទ្រមុខងារដោះសោរសុវត្ថិភាពដោយការស្កែនផ្ទៃមុខជាមួយមុខងារ Facial Recognition, មានរន្ធូ USB-C4.0 Gen 3 ចំនួនពីរ (x1, USB PD & Thunderbolt 4) និង USB-Type C 3.2 Gen 2 ចំនួន 1 (x1, USB PD)។ LG Gram Fold Laptop នឹងបង្ហាញវត្តមាននៅលើទីផ្សារកូរ៉េខាងត្បូងនាខែតុលា ឆ្នាំ 2023 នេះ ប៉ុន្តែ ពេលនេះ LG មិនទាន់បង្ហើបតម្លៃរបស់ LG Gram Fold របស់ខ្លួននៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍