no-alternative title
no-alternative title
no-alternative title
no-alternative title

Razer Blad 16 X Automobili Lamborghini Edition បង្ហាញវត្តមានផ្លូវការណ៍ជាមួយតម្លៃ $5,000

ក្រុមហ៊ុនផលិតកុំព្យូទ័រ (Laptop) ម៉ាក Razer បានធ្វើការប្រកាសចេញម៉ាស៊ីនកុំព្យូទ័រម៉ូដែលពិសេសមួយដែលមានឈ្មោះថា Razer Blade 16 X Automobili Lamborghini Edition។ ផលិតផលថ្មីនេះបានកើតឡើងពីការសហការគ្នារវាង Razer និងក្រុមហ៊ុនផលិតរថយន្តទំនើបម៉ាកល្បីរបស់អ៊ីតាលី Lamborghini។ Laptop ម៉ូដែលពិសេស ដែលមានត្រូវបានរចនាឡើងប្រកបដោយភាពច្នៃប្រឌិតដ៏ប្រណិតនេះ ត្រូវបាន Razer ធ្វើការណែនាំបង្ហាញចេញនៅក្នុងព្រឹត្តិការណ៍ RazerCon 2023 ដែលនាំមកនូវការរចនាប្រកបដោយភាពច្នៃប្រណិតដោយមានការរួមបញ្ចូលនូវរចនាបថនៃរថយន្ត Lamborghini នៅលើម៉ាស៊ីន Laptop ម៉ូដែល Razer Blade 16 X។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តួររបស់ Razer Blade 16 X Automobili Lamborghini Edition ត្រូវបានស្រោបដោយសារធាតុពិសេសហៅថា CNC-milled ដែលផ្នែកមួយនៃលោហៈអាលុយមីញ៉ូម ព្រមទាំងបានរំលេចដោយឡូហ្គូរថយន្ត Lamborghini និងបន្ទាត់រាងជាអក្សរ Y ពណ៌ទឹកក្រូចនៅលើផ្ទៃខ្នងនៃ Lid។ ជាមួយគ្នានេះនៅលើផ្នែករន្ធ USB, Speaker និងរន្ធកង្វាល់ក៏មានរំលេចជាមួយពណ៌ទឹកក្រូចផងដែរ។ ហើយសម្រាប់ផ្ទាំងក្តារ Keyboard វិញត្រូវបានរំលេចជាមួយភ្លើង LED ពណ៌ទឹកក្រូចដូចគ្នា។ ហើយនៅពេលបើក Laptop គឺនៅពេល Startup screen ឬ Welcome Screen បានបង្ហាញពីឡូហ្គោរបស់ក្រុមហ៊ុន Lamborghini ផងដែរ។

ក្រៅពីផ្នែកទាក់ទាញសម្រាប់ការឌីស្សាញខាងក្រៅ នៅផ្នែកខាងក្នុងរបស់ម៉ាស៊ីន Laptop ដ៏ពិសេសនេះត្រូវបានបំពាក់នូវកំលាំងម៉ាស៊ីនរបស់ Gaming Laptop ទៀងផង ដោយ Razer Blade 16 X Automobili Lamborghini Edition បានដំឡើងមកជាមួយអង្គ CPU របស់ Intel ជំនាន់ទី 13 ស៊េរី core i9 ភ្ជាប់ជាមួយអង្គ GPU ខ្លាំងរបស់ Nvidia ស៊េរី GeForce RTX4090 រួមនឹងមានអង្គផ្ទុកទិន្នន័យល្បឿនលឿន SSD មានទំហំដល់ទៅ 4TB។ ជាងនេះទៅទៀតអេក្រង់របស់ Laptop ម៉ូដែលពិសេសនេះ ជាប្រភេទ mini-LED Display ដែលគាំទ្រនូវការកំនត់មុខងារប្រើប្រាស់ចំនួនពីរ ឬ Dual-Switch mode ដូចជាការប្រើប្តូរទៅកម្រិតបង្ហាញ 4K ល្បឿន 120Hz refresh rate និង Full-HD ល្បឿន 240Hz ជាដើម។

សម្រាប់តម្លៃ គឺថ្លៃគួរសម ដោយ Razer Blade 16 x Automobili Lamborghini Edition ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ក្នុងតម្លៃ $4,999.99 ហើយកុំព្យូទ័រម៉ូដែលពិសេសនេះ ត្រូវបានផលិតឡើងតែ 150 គ្រឿង និងមានលក់ផ្តាច់មុខតែនៅទីផ្សាររបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍