Samsung Galaxy S23 Ultra គឺជាស្មាតហ្វូនជំនាន់ថ្មីមួយដែលមានការប្រើប្រាស់នូវសិនស័រថ្មីទំហំធំដល់ទៅ 200MP ដែលធំជា 4 ដងប្រៀបធៀបជាមួយនិងសិនស័រកាមេរ៉ាដែលប្រើប្រាស់នៅលើស្មាតហ្វូន iPhone 15 Pro Max របស់ក្រុមហ៊ុន Apple។ បើទោះបីជាទំហំសិនស័រថ្មីនេះធំជាងគេក៏ដោយ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងមួយ មិនទាន់បានបញ្ឈប់ការអភិវឌ្ឍរបស់ខ្លួននោះទេ។
នៅថ្ងៃនេះមានសេចក្តីរាយការណ៌ថ្មី បាននិយាយថា ក្រុមហ៊ុននេះ បាននឹងកំពុងតែធ្វើការនៅលើសិនស័រថ្មី ISOCELL Camera Sensors 2 បន្ថែមទៀត ដែលមានការប្រើប្រាស់នូវទំហំធំដល់ទៅ 432MP ដែលជាទំហំធំបផុតមិនធ្លាប់មាននោះទេ។ ព័ត៌មានថ្មីនេះ ត្រូវបានទម្លាយចេញដោយអ្នកទម្លាយ Revegnus ដែលតែងតែធ្វើការចែកចាយព័ត៌មានរបស់ផលិតផល Samsung នាពេលកន្លងកមក។ ផ្អែកតាមព័ត៌មានថ្មីនេះ បញ្ជាក់ថា ក្រុមហ៊ុន Samsung គឺបាននឹងកំពុងតែធ្វើការនៅលើសិនស័រ ISOCELL sensors ដែលមានឈ្មោះថា HW1 និង HW2 ដែលមានទំហំសិនស័រ 1-អ៊ីង ហើយនិងមានកាមេរ៉ាទំហំ 432MP។
ប្រភពខាងលើនេះក៏មានការទម្លាយចេញនូវព័ត៌មានថ្មីៗមួយចំនួនផងដែរទាក់ទងជាមួយនិងសិនស័រថ្មីទាំងពីរនេះ។ សម្រាប់ សិនស័រ ISOCELL HW1 ត្រួវបានគេបញ្ជាក់ថា មានកម្រិត 1/1.05-អ៊ីងsensor ជាមួយនិងទំហំ 0.56µm pixels ខណៈដែល ISOCELL HW2 មានកម្រិត 1/1.07-អ៊ីង sensor ទមហំ 0.5µm pixels។ សម្រាប់សិនស័រទាំងពីរនេះ គឺមានការពង្រឹងនូវសមត្ថភាពកាន់តែខ្លាំងជាមួយនិងការដាក់បញ្ចូលនូវបច្ចេកវិទ្យា និងមុខងារថ្មីៗជាច្រើន ដែលនឹងផ្តល់សមត្ថភាពនៃការចាប់រូបភាពបានកាន់តែល្អ និងមានគុណភាពខ្ពស់ ជាពិសេសការចាប់រូបភាពនៅលើស្ថានភាព low-light។ សូមជំរាបថា សិនស័រថ្មីទាំងពីរនេះ គឺជា ISOCELL HW series sensors ដំបូងបំផុតរបស់ Samsung។
ជាមួយនិងការប្រកាសចេញនូវព័ត៌មានថ្មីនេះ គេនៅមិនទាន់ដឹងថា ក្រុមហ៊ុន Samsung នឹងមានការប្រើប្រាស់នូវសិនស័រញកាមេរ៉ាទំហំ 432MP នេះនៅលើស្មាតហ្វូនមួយណានៅឡើយទេ ប៉ុន្តែអាចនឹងមានដើមឆ្នាំ 2025។ ដូច្នេះ សម្រាប់ការបង្ហាញខ្លួនស្មាតហ្វូន Galaxy S25 series នៅឆ្នាំ 2025 ខាងមុខនេះ អាចនឹងមានការប្រើប្រាស់នូវសិនស័រថ្មីនេះ។ បន្ថែមពីរឿងសិនស័រ 432MP នេះ ក្រុមហ៊ុន Samsung ក៏ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងតែធ្វើការនៅលើសិនស័រ 200MP សម្រាប់ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 7 ផងដែរ ដែលសិនស័រនេះ មានឈ្មោះថា ISOCELL HP5 ហើយនិងមានការប្រើកម្រិត 1/1.3-inch sensor ជាមួយនិងទំហំ 0.5µm pixels។