កាលពីដើមឆ្នាំកន្លងទៅនេះ ក្រុមហ៊ុន Vivo បានប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Vivo X Fold 2 នៅលើទីផ្សារស្មាតហ្វូនប្រទេសចិន ហើយក៏មានការដាក់លក់ជាផ្លូវការនៅលើទីផ្សារនេះផងដែរ។ នៅពេលនេះមានរបាយការណ៌ថ្មីបាននិយាយថា ក្រុមហ៊ុន Vivo គ្រោងនឹងមានមានការប្រកាសចេញនូវស្មតហ្វូនអេក្រង់បត់បានថ្មី X Fold 3 នៅដើមត្រីមាសទី 1 នៃឆ្នាំ 2024 ខាងមុខនេះថែមទៀតហើយ។ ផ្អែកតាមរបាយការណ៌ខាងលើនេះ បានអោយដឹងថា ក្រុមហ៊ុន vivo ក៏នឹងមានការដាក់បង្ហាញចេញនូវម៉ូដែល Vivo X Fold 3 Pro ថែមទៀតផង។
យោងតាមរបាយការណ៌ថ្មីរបស់ GSMChina បានបញ្ជាក់ថា ស្មាតហ្វូន Vivo ថ្មីនេះ បានចុះបញ្ជីនៅលើស្ថាប័នIMEI database មានលេខម៉ូដែល V2337A ហើយនៅលើបញ្ជីនេះ ក៏មានការបង្ហាញឈ្មោះស្មាតហ្វូនថ្មីនេះថា Vivo X Fold 3 ផងដែរ នៅពេលដែលក្រុមហ៊ុននេះប្រកាសដាក់លក់នៅលើទីផ្សារ។ ប៉ុន្តែគួរអោយស្តាយនៅលើបញ្ជីនេះ គឺមិនទាន់មានការទម្លាយចេញនូវព័ត៌មាននានារបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះនៅឡើយទេ។
ផ្អែកតាមរបាយការណ៌ចេញកាលពីកក្កដាកន្លងមក បានបញ្ជាក់ថា Vivo X Fold 3 គឺនឹងមានការឌីស្សាញជាមួយនិងកម្រ៉ាស់ស្តើង និងមានទម្ងន់ស្រាលជាងជំនាន់មុន។ ជាមួយគ្នាការបែកធ្លាយកន្លងមក ក៏ធ្លាប់បានបង្ហាញដែរថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ក៏នឹមានការប្រើប្រាស់នូវ periscope telephoto camera សម្រាប់ជួយដល់មុខងារហ៊្សូមថែមទៀតផង។ មានការទម្លាយ ស្មាតហ្វូននេះ នឹងមានម៉ូដែល X Fold 3 និង X Fold 3 Pro។ សម្រាប់ Pro model គឺនឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3។ មានការបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន X Fold 3 series ទំនងជានឹងមានវត្តមាននៅលើទីផ្សារជាមួយ Vivo X100 Pro+ នៅត្រីមាសទី 1 ឆ្នាំ 2024 ខាងមុខនេះហើយ។
កន្លងមកមានព័ត៌មានថា Vivo X100 series នឹងត្រូវក្រុមហ៊ុន Vivo ប្រកាសចេញនៅក្នុងខែវិច្ឆិកានេះនៅលើទីផ្សារប្រទេសចិនជាមួយនិងជម្រើសពីរម៉ូដែលគឺ Vivo X100 និង X100 Pro ហើយស្មាតហ្វូនទាំងពីរនេះ គឺនឹងមានការបំពាក់នូវបន្ទះឈីប Dimensity 9300 ដូចគ្នា។ ស្មាតហ្វូន X100 series និងស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងមានការប្រើប្រាស់នូវស្បែកមុខកម្មវិធី OriginOS 4.0 ផ្អែកលើ Android 14 ចេញពីប្រអប់ដូចគ្នា។