no-alternative title
no-alternative title
no-alternative title
no-alternative title

iPhone 16 Pro និង 16 Pro Max នឹងមានអេក្រង់ធំជាងមុនជាមួយការបំពាក់បន្ថែមនូវប៊ូតុងថ្មីហៅថា “Capture Button”

នៅក្នុងខណៈពេលនេះមានលេចលឺព័ត៌មានអំពី iPhone Pro ជំនាន់បន្ទាប់ដែលចេញនៅឆ្នាំ 2024 គឺ iPhone 16 Pro និង 16 Pro Max ឬ 16 Ultra ជាបណ្តើរៗហើយ។ ហើយបើយោងទៅលើព័ត៌មានចចាមអារាមថ្មីនេះ បានបញ្ជាក់ពីគុណសម្បត្តិមួយចំនួនដែលនឹងមាននៅលើ iPhone ជំនាន់ថ្មីឆ្នាំ 2024 គឺ iPhone 16 Pro និង 16 Pro Max/Ultra។ បើតាមប្រភពបាននិយាយថា Apple នឹងមានការកែប្រែទៅលើលក្ខណៈសម្បត្តិថ្មីមួយចំនួននៅលើ iPhone ម៉ូដែល Pro ឆ្នាំ 2024 ហើយខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិថ្មីមួយចំនួនដែលនឹងធ្វើការ Upgraded បន្ថែមពីម៉ូដែល iPhone Pro Series ឆ្នាំនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

-បន្ទះអេក្រង់ធំជាងមុនៈ បើតាមប្រភពរបាយការណ៍បាននិយាយថា Apple នឹងធ្វើការបង្កើនទំហំអេក្រង់របស់ iPhone 16 Pro Series ឲ្យធំជាងជំនាន់ 15 Pro Series ឆ្នាំនេះ។ បើតាមលោក Ross Young ដែលជាអ្នកជំនាញផ្នែកបន្ទះអេក្រង់មកពីស្ថាប័ន Display Supply Chain Consultant បាននិយាយថា iPhone 16 Pro នឹងកើនទំហំអេក្រង់ឡើងដល់ 6.3-inch ធៀបនឹង 6.1-inch នៅលើ iPhone 15 Pro រី iPhone 16 Pro នឹងកើនទំហំអេក្រង់ឡើងដល់ 6.9-inch ធៀបនឹង 6.7-inch នៅលើ iPhone 15 Pro បច្ចុប្បន្ន។

-បំពាក់បន្ថែមនូវប៊ូតុងថ្មីៈ យោងទៅលើការចុះផ្សាយនៅលើបណ្តាញ MacRumors បានឲ្យដឹងថា Apple មានគម្រោងក្នុងការដាក់បន្ថែមនូវប៊ូតុងថ្មីមួយទៀតហៅថា “Capture Button” ដែលនឹងស្ថិតនៅពីក្រោម Power Button សម្រាប់ iPhone 16 ទាំងអស់ ប៉ុន្តែ មិនមានការបញ្ជាក់ថា Capture Button នេះប្រើសម្រាប់គោលបំណងអ្វីនៅឡើយទេ ក៏ប៉ុន្តែបើតាមការសន្និដ្ឋានអាចប្រើសម្រាប់ការចុចថតរូបដូចគ្នានឹង Capture Button នៅលើស្មាតហ្វូនរបស់ SONY អីចឹងដែរ។

-បង្កើនទំហំសែនស័រកាមេរ៉ា Ultrawide ដល់ 48MP: បើតាមអ្នកវិភាគល្បីឈ្មោះលោក Jeff Pu បាននិយាយថា Apple នឹងបង្កើនទំហំសែនស័រកាមេរ៉ា Ultrawide ឡើងដល់ទំហំ 48MP នៅលើ iPhone 16 Pro និង 16 Pro Max/Ultra ដែលធ្វើឲ្យការថតរូបប្លង់ទូលាយបានកាន់តែច្បាស់ជាងជាមួយមុខងារ 0.5x Mode។

-គាំទ្របច្ចេកវិទ្យា Wi-Fi 7: លោក Jeff Pu បានបន្ថែមទៀតថា iPhone 16 Pro Series ក៏នឹងគាំទ្រប្រព័ន្ធបច្ចេកវិទ្យា Wi-Fi កម្រិសខ្ពស់ គឺ Wi-Fi 7 ដែលនឹងអនុញ្ញាតិឲ្យធ្វើការបញ្ចូន និងទទួលទិន្នន័យលើប្រព័ន្ធបណ្តាញ បានក្នុងកម្រិត 2.4GHz, 5GHz និង 6GHz ជាមួយកម្រិតរអាក់រអួល Low Latency ទាបបំផុត។ Wi-Fi 7 អាចនឹងផ្តល់នូវល្បឿនបញ្ចូនទិន្នន័យបានដល់ជាង 40Gbps ដែលលឿនជាង 4 ដងធៀបនឹង Wi-Fi 6E។

-ប្រើបន្ទះឈីបជំនាន់ថ្មីៈ iPhone 16 Pro និង 16 Pro Max/Ultra ក៏នឹងប្រើប្រាស់បន្ទះឈីបជំនាន់ថ្មី A18 Pro Bionic ដែលត្រូវផលិតតាមស្តង់ដារ 3nm ឬ N3E ជំនាន់ថ្មីជំនាន់ទីពីររបស់ TSMC។

-បច្ចេកវិទ្យាសេវាកម្រិតខ្ពស់ៈ បើតាមការលើកឡើងរបស់លោក Jeff Pu បានឲ្យដឹងថា iPhone 16 Pro និង 16 Pro Max/Ultra នឹងប្រើម៉ូឌឹមសេវា 5G ជំនាន់ថ្មី Snapdragon X75 របស់ Qualcomm ដែលមានអនុភាពល្បឿនលឿន និងសេវាខ្លាំងជាងជំនាន់បច្ចុប្បន្ន ជាមួយនឹងកម្រិតល្បឿន 5G Advance ដែលជាបច្ចេកវិទ្យាសេវាកម្រិតខ្ពស់ក្នុងការអភិវឌ្ឍន៍ទៅកាន់បច្ចេកវិទ្យាជំនាន់ថ្មី 6G Connectivity។

-បច្ចេកវិទ្យាកាមេរ៉ា Tetraprism: នៅលើ iPhone 15 Pro Series បច្ចុប្បន្ន បានបំពាក់នូវបច្ចេកវិទ្យា Tetraprism Lens System ដែលមានលទ្ធភាពក្នុងការពង្រីកប្លង់ថតរូបបានដល់ 5x ហើយប្រព័ន្ធបច្ចេកវិទ្យាកាមេរ៉ានេះ ក៏នឹងបន្តប្រើនៅលើ iPhone 16 Pro Series ដែលចេញនៅឆ្នាំក្រោយផងដែរ នេះបើតាមការបញ្ជាក់ពីអ្នកវិភាគល្បីឈ្មោះលោក Ming Chi-Kuo។

ជាចុងក្រោយ Apple ត្រូវបានគេដឹងថា នឹងធ្វើការប្រកាសចេញ iPhone 16 Series នៅខែកញ្ញា ឆ្នាំ 2024 ដែលមានដូចជា iPhone 16, iPhone 16 Pro, iPhone 16 Plus និង iPhone 16 Pro Max ឬ 16 Ultra៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ហុងដា ឌ្រីមស៊េរីថ្មី  បង្ហាញវត្តមានស្របពេលបុណ្យភ្ជុំបិណ្ឌធ្វើមហាជនមានការភ្ជាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៌ជាខ្លាំង

ហុងដា ឌ្រីមស៊េរីថ្មី បង្ហាញវត្តមានស្របពេលបុណ្យភ្ជុំបិណ្ឌធ្វើមហាជនមានការភ្ជាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៌ជាខ្លាំង

ដោយ ប៉េងលីន
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
ហ្គេមីងឡែបថប ROG Zephyrus G16 (2024) GA605WI បង្ហាញវត្តមានជាមួយរូបរាងថ្មីទាក់ទាញបំផុត!

ហ្គេមីងឡែបថប ROG Zephyrus G16 (2024) GA605WI បង្ហាញវត្តមានជាមួយរូបរាងថ្មីទាក់ទាញបំផុត!

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន