no-alternative title
no-alternative title
no-alternative title

បន្ទះឈីប Kirin 9000s អាចនឹងមិនមែនផលិតដោយ SMIC ទេ គឺអាចជាឈីប Kirin 9000 5nm ដែលផលិតដោយ TSMC កាលពី 3 ឆ្នាំមុននេះ

នៅពេលនេះ រឿងរ៉ាវបន្ទះឈីបថ្មីនៅមិនទាន់បញ្ឈប់នៅឡើយទេ ដោយមានពាក្យចចាមអារ៉ាមជាច្រើន បានបន្តនិយាយអំពី Kirin 9000s ដែលជាបន្ទះឈីបថ្មីរបស់ក្រុមហ៊ុន Huawei។ ហើយមកដល់ពេលនេះ ក៏មិនទាន់មានព័ត៌មានផ្លូវការនៅឡើយដូចគ្នា។ សូមជំរាបថ កាលពីខែមុននេះ ក្រុមហ៊ុនស្រាវជ្រាវមួយ បានទម្លាយអំពីបន្ទះឈីបនេះ ដែលគេជឿជាក់ថា ផលិតចេញពីក្រុមហ៊ុន SMIC នៅលើដំណើរការ 7nm ហើយនិងផ្អែកនៅលើបច្ចេកវិទ្យា 14nm។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប៉ុន្តែសម្រាប់ថ្ងៃនេះមានអ្នកទម្លាយមួយរូប បានបញ្ជាក់ថា បន្ទះឈីប Kirin 9000s មិនមែនជាឈីបរបស់ SMIC នោះទេ ដោយបាននិយាយថា នេះគឺជាបន្ទះឈីប 5nm Kirin 9000 របស់ក្រុមហ៊ុន TSMC ដែលបានផលិតចេញកាលពី 3 ឆ្នាំមុន។ អ្នកទម្លាយដែលមានឈ្មោះថា RGcloudS បានអះអាងនៅលើបណ្តាញ X ថា បន្ទះឈីប Kirin 9000s នេះ មិនមែនជាបន្ទះឈីប 7nm របស់ក្រុមហ៊ុន SMIC នោះទេ ដោយលោកលើកឡើងថា នេះអាចជាបន្ទះឈីប  Kirin 9000 chip ដែលប្រើប្រាស់នូវដំនើរការ 5nm របស់ក្រុមហ៊ុន TSMC។ 

 

ជាមួយនិងការអះអាងបែបនេះ អ្នកទម្លាយរូបនេះ ក៏បានចែករំលែករូបភាពនៃការដោះមើលទៅលើផ្នែកខាងក្នុងរបស់ស្មាតហ្វូន Mate 60 Pro ជំនាន់ថ្មីនេះផងដែរ។ នៅក្នុងរូបភាពនេះ គឺមានការទម្លាយថា Kirin 9000s គឺត្រូវបានផលិតនៅក្នុងសប្តាហ៍ទី 35 នៅក្នុងឆ្នាំ 2020 ដែលអាចស្ថិតនៅចន្លោះថ្ងៃទី 24 ខែសីហាដល់ថ្ងៃទី 30 ខែសីហាឆ្នាំ 2020 កន្លងទៅ។ សូមជំរាបថា នៅក្នុងកំឡុងពេលនោះ សហរដ្ឋអាមេរិកបានពង្រីកទៅលើច្បាប់របស់ខ្លួន ដោយបានរដាក់កម្រិតទៅលើរោងចក្រជាច្រើនពាក់ព័ន្ធទៅនឹងការផលិតបន្ទះឈីបទៅកាន់ក្រុមហ៊ុន Huawei ដោយគ្មានអាជ្ញាបណ្ណនោះ។

ជាលទ្ធផល ស្មាតហ្វូន flagship Huawei series ជាច្រើនដែលបានប្រកាសចេញនៅមុននេះ គឺប្រើប្រាស់នូវបច្ចេកវិទ្យាត្រឹមតែ 4G ខណៈពេលដែលបច្ចេកវិទ្យា 5G គឺប៉ាតង់នៅក្រោមក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិក។ យោងតាមពាក្យចចាម អារ៉ាមជាច្រើនទៀត ក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុន Huawei នឹងបង្ហាញចេញនូវបន្ទះឈីប Kirin ថ្មីមួយទៀតនៅចុងឆ្នាំនេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍