no-alternative title
no-alternative title
no-alternative title
no-alternative title

Apple គ្រោងនឹងដាក់បញ្ចូលនូវបន្ទះអាប់ដែតសម្រាប់ iPhone នៅមុនពេលលក់អោយអតិថិជនរបស់ខ្លួន

នៅពេលនេះ បន្ទាប់ការដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូន iPhone 15 Series នៅលើទីផ្សារជុំវិញពិភពលោករួចមក ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងតែធ្វើការងារនៅលើបច្ចេកវិទ្យាថ្មីមួយថែមទៀតហើយសម្រាប់ស្មាតហ្វូន iPhones ជំនាន់ថ្មីរបស់ខ្លួន។ បើតាមសេចក្តីរាយការណ៌នេះ Apple គ្រោងនឹងដាក់បញ្ចូលនូវបន្ទះអាប់ដែតទៅលើ iPhone មុនពេលលក់អោយអតិថិជនរបស់ខ្លួន។ បើតាមគំនិតផ្តួចផ្តើមនេះ គឺគ្រោងនឹងចាប់ផ្តើមមុនដំណាច់ឆ្នាំនេះ ដោយក្នុងនោះ ក្រុមហ៊ុននេះ នឹងមានដាក់បញ្ចូលជាមួយនិង wireless pad ដោយការធ្វើបែបនេះ គឺអាចអាប់ដេតទៅលើស្មាតហ្វូន iPhones ដោយមិនចាំបាច់បើកទៅលើប្រអប់របស់ស្មាតហ្វូននោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមប្រភពនៅក្នុងឧស្សាហកម្មនេះតាមរយៈការចែកចាយដោយ Mark Gurman ដែលជាអ្នកវិភាគប្រចាំនៅក្នុងស្ថាប័នសារព័ត៌មាន Bloomberg បាននិយាយថា ក្រុមហ៊ុន Apple មិនត្រឹមតែមានគិតគូរថា គំនិតនេះ គឺជារឿងថ្មីសម្រាប់ប្រើប្រាសនាពេលអនាគតនោះទេ គឺក្រុមហ៊ុននេះ ថែមទាំងមានការប្រើប្រាស់នូវប្រព័ន្ធ Pad ថ្មីមួយ ដែលអាចការដំណើរការទៅលើការអាប់ដែតស្មាតហ្វូនដែលមាននៅក្នុងហាងរបស់ខ្លួន ដោយមិនចាំបាច់ដកស្មាតហ្វូន iPhone នេះ ចេញពីប្រអប់ដូចអ្វីដែលយើងគ្រប់គ្នាបានធ្វើរាល់ដងនោះទេ។ 

ប្រភពខាងលើនេះបន្តថា ការនាំមកនូវការផ្លាស់ប្តូរថ្មីនេះ គឺដើម្បីជាការចូលរួមផ្តល់នូវភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ទាំងឡាយណាដែលមិនសូវបានជ្រាបច្បាស់ពីការតម្លើងនូវកម្មវិធី ឬក៏បច្ចេកវិទ្យាថ្មីៗ ពីព្រោះថា នៅពេលដែលអតិថិជន ទិញស្មាតហ្វូន iPhone ថ្មីម្តងៗ គឺស្មាតហ្វូនថ្មីនេះ តែងតែទាមទារអោយមានការអាប់ដេតទៅលើកម្មវិធី software ជាប្រចាំ ដើម្បីធានាទៅលើប្រសិទ្ធិភាព និងសុវត្ថិភាពនៃការប្រើប្រាស់ស្មាតហ្វូនថ្មីនេះ។ ដើម្បីជា្របច្បាស់ពីការអាប់ដែត Software គឺលោកអ្នកដែលទើបតែប្រើប្រាស់ស្មាតហ្វូន iPhone ថ្មីនោះ គឺអាចចូលទៅកាន់ Settings > General > Software Update ហើយធ្វើតាមការណែនាំរបស់ក្រុមហ៊ុននេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម