ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញនូវប៊ិកថ្មី S Pen Creator Edition របស់ខ្លួន នៅក្នុងសហរដ្ឋអាមេរិក ដែលមានការបំពាក់នូវមុខងារពិសេសៗជាច្រើន និងការឌីស្សាញរូបរាងថ្មីផងដែរ។ តម្លៃរបស់ប៊ិចនេះគឺ $99 មានសមត្ថភាពអាចប្រើប្រាស់ជាមួយនឹងឧបករណ៍ជាច្រើនទៀតរបស់ក្រុមហ៊ុន Samsung ដែលមានដូចជាស្មាតហ្វូន ថេប្លេត និងកុំព្យូទ័រដែលទ្រទ្រង់ទៅលើ S Pen ។
សម្រាប់ S Pen Creator Edition នេះ គឺមានការឌីស្សាញរូបរាងយ៉ាងទាក់ទាញជាមួយនឹងអង្កត់ផ្ចិត 0.99mm ធំជាងប៊ិច S Pen ។វាក៏មានការប្រើប្រាស់នូវ tilt sensitivity ដែលជា tool ដ៏អស្ចារ្យនៅក្នុងការសរសេរ ការគូសព្រាង និងការផាត់ពណ៌ជាដើម។ ការឌីស្សាញរូបរាងថ្មីរបស់ប៊ិចនេះក៏ងាយស្រួលក្នុងការប្រើប្រាស់នៅក្នុងការប្រើប្រាស់បានយូរថែមទៀត។
អ្វីដែលគួរអោយកត់សម្គាល់នោះ ប៊ិកនេះ ក៏មានបំពាក់នូវ USB Type-C charging port ដែលមានការបន្ថែមនូវភាពទាន់សម័យ និងទាក់ទាញក្នុងការប្រើប្រាស់។ ខណៈដែលប៊ិកនេះ មានវត្តមាននៅក្នុងសហរដ្ឋអាមេរិកនោះ គេនៅមិនទាន់មានការបញ្ជាក់អំពីការលក់នៅក្នុងទីផ្សារផ្សេងទៀតនោះទេ។ ប៊ិកនេះ គឺអាចប្រើប្រាស់បានជាមួយនឹងផលិតផលជាច្រើនទៀតរបស់ក្រុមហ៊ុន Samsung ដែលមានដូចជា Galaxy S21 Ultra និងម៉ូឌែលជាច្រើនទៀតដូចជា Galaxy Note 10, Galaxy Tab S Series និង PCs ដែលទ្រទ្រង់ទៅលើ S Pen នេះ។
យ៉ាងណាមិញ ប៊ិចនេះ មិនអាចប្រើប្រាស់បានជាមួយនឹងស្មាតហ្វូន Galaxy Z series របស់ក្រុមហ៊ុន Samsung ដូចជា Galaxy Z Flip 5, Fold, Flip 4, Fold 4, Fold 5 និងស្មាតហ្វូនជាច្រើនថែមទៀតផង។ ក្រុមហ៊ុន Samsung ក៏បានទម្លាយអំពី Toy Story-themed cases សម្រាប់កាសស្តាប់ Galaxy Buds FE នៅក្នុងប្រទេសកូរ៉េថែមទៀត។ សម្រាប់ cases នេះក៏ប្រើប្រាស់នៅលើ Galaxy Buds 2 និង Galaxy Buds 2 Pro ផងដែរ។