no-alternative title
no-alternative title
no-alternative title
no-alternative title

iQOO Neo9 Series នឹងមានកាមេរ៉ាគោល 50MP Sony IMX920 ដូចគ្នាជាមួយនិង Vivo X100 អញ្ចឹងដែរ!

ថ្មីៗនេះ ក្រុមហ៊ុន iQOO ទើបតែបង្ហាញនូវស្មាតហ្វូន iQOO 12 Series ដែលមានការបំពាក់នូវបន្ទះឈីបជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Qualcomm ម៉ូដែល Snapdragon 8 Gen 3។ នៅថ្ងៃនេះ មានព័ត៌មានថ្មីថា ក្រុមហ៊ុននេះ នឹងប្រកាសចេញនូវស្មាតហ្វូន iQOO Neo9 Series នៅខែក្រោយនេះហើយ។ នៅក្នុងការបង្ហោះនៅលើ Weibo របស់អ្នកទម្លាយ Digital Chat Station នាពេលថ្មីៗនេះ បានទម្លាយនូវព័ត៌មានជាច្រើន ទាក់ទងជាមួយកាមេរ៉ាគោលដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូន  iQOO Neo9 Pro នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់របស់ Digital Chat Station គឺបានអោយដឹងថា ស្មាតហ្វូន iQOO ថ្មីនេះ នឹងមានកាមេរ៉ាគោលមានទំហំ 50-Megapixel ដែលជាសិនស័រ Sony IMX920 ដែលគាំទ្រដោយសេនស័រទំហំ 1.49-អ៊ីង។ អ្នកទម្លាយរូបនេះ មិនបានបញ្ជាក់នូវឈ្មោះជាក់លាក់នៃស្មាតហ្វូន iQOO នេះទេ។ សូមជំរាបថា ស្មាតហ្វូន vivo X100 គឺនឹងមានកាមេរ៉ាគោលដូចគ្នាផងដែរ។ 

 

ដោយសារតែកាមេរ៉ា ដែលបាននិយាយខាងលើនេះ គឺសក្តិសមនឹងប្រើប្រាស់នៅលើស្មាតហ្វូនថ្នាក់ប្រណិតនោះ មានការបង្ហាញថា ស្មាតហ្វូន iQOO Neo 9 Pro នេះ អាចជាម៉ូដែលតែមួយគត់ ដែលនឹងប្រើប្រាស់នូវកាមេរ៉ានេះ។ គួររំលឹកផងដែរថា ស្មាតហ្វូន iQOO Neo 8 និង Neo 8 Pro ដែលបង្ហាញខ្លួននៅដើមឆ្នាំនេះ អាចនឹងមានបំពាក់នូវកាមេរ៉ា 50-Megapixel ជាប្រភេទ Samsung GN5 Sensor និងមួយគ្រាប់ទៀតដែលជាកាមេរ៉ាគោល គឺមានទំហំ 50-Megapixel ជាប្រភេទ Sony IMX866 ផងដែរ។

បើតាមរបាយការណ៍ថ្មីដែលចេញផ្សាយនាពេលថ្មីៗនេះ បានទម្លាយថា ស្មាតហ្វូន iQOO Neo 9និង Neo 9 Pro នេះ នឹងបង្ហាញខ្លួននៅក្នុងខែធ្នូនេះនៅក្នុងប្រទេសចិន។ ស្មាតហ្វូននេះ មានលេខកូដ V2338A និង V2339A ។ ស្មាតហ្វូន Neo 9 នឹងមានបន្ទះឈីប Snapdragon 8 Gen 2 ខណៈពេលដែលម៉ូឌែល Neo 9 Pro នឹងមានបន្ទះឈីប Dimensity 9300 ។ សម្រាប់ព័ត៌មានផ្សេងទៀតរបស់ស្មាតហ្វូន Neo 9 series នេះនៅមិនទាន់ដឹងនៅឡើយទេ។ ស្មាតហ្វូនថ្មីនេះ នឹងដំណើរការនូវស្បែកមុខកម្មវិធី Origin OS 4 ផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 14។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម