realme ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ប្រទេសចិន ត្រូវបានគេរាយការណ៌ថា បានត្រៀមខ្លួនរួចជាស្រេចហើយ នៅក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីលំដាប់ថ្នាក់ប្រណិតម៉ូដែល GT5 Pro។ ថ្មីៗនេះ ក្រុមហ៊ុននេះ ក៏បានទម្លាយ ចេញនូវព័ត៌មានជាច្រើនទាក់ទងជាមួយនិងស្មាតហ្វូនជំនាន់ថ្មីនេះផងដែរ ដោយថែមទាំងមានការលើកឡើងថា ស្មាតហ្វូន ជំនាន់ថ្មីនេះ ពិតមានការបំពាក់នូវមុខងារថ្មីៗ បច្ចេកវិទ្យាទំនើបៗ អាប់ដែតខ្លាំងជាងជំនាន់មុនថែមទៀតផង។
យោងតាមការបង្ហោនៅលើបណ្តាញ Weibo របស់លោក Francis Wong ដែលជា CMO ប្រចាំនៅក្រុមហ៊ុន realme បាន សសេរថា “new era of low-light telephoto images,” ដែលសារនេះអាចបង្ហាញយ៉ាង់ច្បាស់ថា ស្មាតហ្វូន realme GT5 Pro នឹងក្លាយជាស្មាតហ្វូនដែលមានសមត្ថភាពខ្ពស់បំផុតនៅក្នុងថតរូបបែប low-light telephoto ជាពិសេស គឺទៅលើការ ថតរូបនាពេលយប់។ ប៉ុន្តែលោកមិនបានបញ្ជាក់ច្បាស់ពីលក្ខណៈពិសេស ដែលនឹងមានប្រើប្រាស់នៅលើស្មាតហ្វូននេះទេ។
បើតាមពាក្យចចាមអារ៉ាមកន្លងក បានរាយការណ៌ថា realme នឹងមានការប្រើប្រាស់នូវសិនស័រកាមេរ៉ា ដែលមានទំហំ 50MP Sony IMX890 សម្រាប់ឡែមកាមេរ៉ា telephoto camer នៅលើស្មាតហ្វូន GT5 Pro នេះ ហើយក៏មានការអមដំណើរជាមួយ និងឡែន periscope lens សម្រាប់ជួយពង្រឹងទៅដល់គុណភាពរូបភាព និងមុខងារនៃ Optical zoom ផងដែរ។ បន្ថែមពីនេះ ក៏មានការបញ្ជាក់ថា ក្រុមហ៊ុននេះ ក៏នឹងមានការប្រើប្រាស់កម្លាំងសាកកម្លាំង 240W fast charging នៅលើស្មាតហ្វូនដែរ ដោយនិយាយថា ពេលនេះ គឺដល់ពេលដែលសាកថ្មលឿនហើយ។ realme បានបញ្ជាក់ថា GT5 Pro នឹងបំពេញតម្រូវការតាមបែបយុគសម័យថ្មីរបស់អ្នកប្រើប្រាស់ថែមទៀតផង។