មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន OmniVision ត្រូវបានគេមើលឃើញថា មានការពេញនិយមខ្លាំងពីសំណាក់ក្រុមហ៊ុនផលិតស្មាតហ្វូននៅប្រទេសចិន ដោយក្រុមហ៊ុនទាំងនោះ បានចាប់ផ្តើមប្រើប្រាស់សិនស័រកាមេរ៉ារបស់ក្រុមហ៊ុនេះកាន់តែច្រើនឡើងៗជាលំដាប់។ បើតាមសេចក្តីរាយការណ៌ថ្មីនេះៗ គឺមានការបញ្ជាក់ថា ឆាប់ៗនេះ សិនស័រថ្មីរបស់ក្រុមហ៊ុននេះ នឹងមានការប្រើប្រាស់នៅលើស្មាតហ្វូនថ្នាក់ប្រណិតជាច្រើន ដែលក្នុងនោះ ក៏មានកំពូលស្មាតហ្វូន Huawei P70 series ផងដែរ។
យោងតាមការទម្លាយចេញពី DCS បានអោយដឹងថា ស្មាតហ្វូន Huawei P70 series ក៏នឹងមានការបំពាក់នូវសិនស័រ OmniVision នៅលើប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូនថា្នក់ប្រណិតមួយនេះដែរ។ អ្នកទម្លាយរូបនេះបន្តថា សិនស័រថ្មីនេះ អាចនឹងម៉ូដែល OB50H និង OB50K។ សិនស័រទាំងពីរនេះ ត្រូវបានគេបញ្ជាក់ថា ក្លាយជាជម្រើសមួយដ៏ពេញនិយម ហើយនឹងមានការប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនជាច្រើន។
បើតាមកាបញ្ជាក់ន្លងមក ក្រុមហ៊ុន Huawei បានធ្វើតេស្តទៅលើសិនស័រ OV50H high-resolution ដែលមានកលកាមេរ៉ាទំហំ 50MP camera sensor។ សម្រាប់ទំហំ a 50MP image sensor នេះ គឺនឹងប្រើប្រាស់សម្រាប់កាមេរ៉ាគោលរបស់ស្មាតហ្វូននេះនៅក្នុងការថតរូប និងវីដេអូ។ សិនស័រនេះមានសមត្ថភាពអាចធ្វើការថតវីដេអូ បានក្នុង កម្រិតទំហំ 12.5 megapixels ជាមួយល្បឿន 120fps និងមានមុខងារ HDR ល្បឿន 60fps។
សូមជំរាបថា Huawei P Series ត្រូវបានទទួលស្គាល់ថា គឺជាកំពូលស្មាតហ្វូន ដែលមានការផ្តោតខ្លាំងទៅលើការថតរូបខ្លាំងជាងគេ។ ហើយជាមួយនិងវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Huawei P70 series ឆាប់ៗនេះ ក្រុមហ៊ុនក៏៎ចង់បន្តគ្រងនៅដំណែងនេះបន្តទៀតផងងដែរ។ ជាមួយគ្នានេះ ក៏មានរបាយការណ៌ថា ក្រុមហ៊ុននេះ កំពុងតែធ្វើការងារនៅលើសិនស័រថ្មីសម្រាប់ស្មាតហ្វូនរបស់ខ្លួនផងដែរ បន្ទាប់ពីបញ្ចប់កិច្ចសន្យាជាមួយនិងក្រុមហ៊ុន Sony។ សម្រាប់ការបង្ហាញខ្លួនរបស់ P Series ជំនាន់ថ្មីនេះ នឹងធ្វើឡើងរាងរាល់ពាក់កណ្តាលឆ្នាំ ដូច្នេះ Huawei P70 series អាចនឹងមានការប្រកាសចេញនៅខែមីនា និងមេសាខាងមុខនេះហើយ។