no-alternative title
no-alternative title
no-alternative title
no-alternative title

Vivo V30 Lite នឹងបង្ហាញខ្លួនជាមួយថ្មទំហំ 4,700mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន 44W

ក្រុមហ៊ុន vivo នឹងធ្វើការប្រកាសចេញស្មាតហ្វូន Mid-range Flagship ជំនាន់ថ្មី V30 Series ក្នុងពេលឆាប់ៗខាងមុខនេះ។ ស្មាតហ្វូនជំនាន់ថ្មីនេះដំបូងឡើង ត្រូវបានគេដឹងថាមានតែម៉ូដែល V30 និង V30 Pro តែប៉ុណ្ណោះដែលនឹងត្រូវបង្ហាញខ្លួន ប៉ុន្តែ នៅពេលនេះ ក៏មានការទម្លាយថា V30 Series ក៏មានសមាជិតមួយបន្ថែមទៀត គឺ V30 Lite ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមប្រភពរបាយការណ៍ព័ត៌មានដែលបានទម្លាយចេញថ្មីៗនេះ បាននិយាយថា vivo V30 Lite ដែលត្រៀមបង្ហាញវត្តមានឆាប់ៗជាមួយ V30 និង V30 Pro គឺនឹងមានជម្រើសពីរម៉ូដែល មានម៉ូដែលបំពាក់រ៉េមទំហំ 8GB ជាមួយម៉េមូរីទំហំ 128GB និងរ៉េមទំហំ 12GB ជាមួយម៉េមូរីទំហំ 256GB។ ហើយ V30 Lite ក៏នឹងមានថ្មទំហំ 4,700mAh និងគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកំលាំង 44W Wired Fast Charging តាមរយះរន្ធចម្លង USB-C។ ស្មាតហ្វូនកម្រិតថវិកាដែលជាសមាជិតក្នុងគ្រួសារ Vivo V30 Series នេះ ក៏នឹងគាំទ្រការដំឡើងមកជាមួយ Android 13 ចេញពីប្រអប់ស្រាប់តែម្តង។ 

ប្រភពរបាយការណ៍ក៏បានបញ្ជាក់ទៀតថា vivo V30 Lite អាចជាម៉ូដែលសម្រាប់ទីផ្សារសកលដែលបានប្តូរឈ្មោះចេញពីម៉ូដែល Vivo V29e ដែលបានប្រកាសចេញកាលពីដើមខែតុលានៅក្នងប្រទេសចិន។ ហើយប្រសិនបើរបាយការណ៍នេះពិតនោះ មានន័យថា vivo V30 Lite គឺនឹងមានអេក្រង់ FHD+ AMOLED 120Hz ទំហំ 6.67-inch ដែលមានគែមកោងដូចគ្នានឹង V29e ដែរ។ សម្រាប់បន្ទះឈីបវិញ vivo V29e បានបំពាក់នូវឈីប Qualcomm Snapdragon 695 SoC, មានលែនកាមេរ៉ាក្រោយពីរគ្រាប់ភ្ជាប់ដោយសែនស័រមេទំហំ 50MP និងមានសែនស័រសែលហ្វីទំហំ 50MP។ ចំពោះម៉ូដែល vivo V30 ត្រូវបានបង្ហាញនៅលើបញ្ចីរបស់កម្មវិធី Geekbench ជាមួយការប្រើប្រាស់បន្ទះឈីបជំនាន់ថ្មី Qualcomm Snapdragon 7 Gen 3 ខណៈម៉ូដែល V30 Pro ទំនងជានឹងប្រើកំពូលឈីប MediaTek Dimensity 8200 SoC និងភ្ជាប់ដោយរ៉េមទំហំ 12GB៕ 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ហុងដា ឌ្រីមស៊េរីថ្មី  បង្ហាញវត្តមានស្របពេលបុណ្យភ្ជុំបិណ្ឌធ្វើមហាជនមានការភ្ជាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៌ជាខ្លាំង

ហុងដា ឌ្រីមស៊េរីថ្មី បង្ហាញវត្តមានស្របពេលបុណ្យភ្ជុំបិណ្ឌធ្វើមហាជនមានការភ្ជាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៌ជាខ្លាំង

ដោយ ប៉េងលីន
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
ហ្គេមីងឡែបថប ROG Zephyrus G16 (2024) GA605WI បង្ហាញវត្តមានជាមួយរូបរាងថ្មីទាក់ទាញបំផុត!

ហ្គេមីងឡែបថប ROG Zephyrus G16 (2024) GA605WI បង្ហាញវត្តមានជាមួយរូបរាងថ្មីទាក់ទាញបំផុត!

ដោយ ប៉េងលីន
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

នៅពេលនេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងភាគហ៊ុន 100% របស់ Denza នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន