ថ្មីៗនេះ Xiaomi បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីម៉ូដែលប្រណិត Xiaomi 14 និង Xiaomi 14 Pro នៅលើទីផ្សារប្រទេសចិន និងមានការដាក់លក់នៅលើទីផ្សាររួចរាល់ហើយ។ យោងតាមសេចក្តីរាយការណ៌ថ្មីនៅពេលនេះ បានបង្ហាញថា ក្រមហ៊ុនផលិតស្មាតហ្វូនជំនាន់ថ្មីនេះ គ្រោងនឹងប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Xiaomi 14 Ultra ដែលជាសមាជិកថ្មីនៃត្រកូលនេះ ដែលមានការបំពាក់នូវកាមេរ៉ាខ្លាំង និងមានចំនួន 4 គ្រាប់ និងមានការគាំទ្រនូវសិនស័រ variable aperture ល្បឿនលឿនជាងមុន។
បើតាមការទម្លាយចេញពី Digital Chat Station បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 Ultra នឹងមានការបំពាក់នូវកាមេរ៉ាទំហំ 50MP ចំនួន 4 គ្រាប់ ដែលនៅលើកាមេរ៉ាគោល គឺមានការដាក់អោយដំណើរការនូវសិនស័រ wider ដែលមានកម្រិត f/1.6-f/4.0 variable aperture។ សម្រាប់សិនស័រថ្មីនេះ ត្រូវបានគេមើលឃើញថា មានការអាប់ដែតខ្លាំងជាងជំនាន់មុន ដែលប្រើប្រាស់ dual aperture of f/1.9 to f/4.0។ ជាមួយនិង wider aperture នេះ នឹងផ្តល់នូវពន្លឺគ្រប់គ្រាន់សម្រាប់សិនស័រកាមេរ៉ានៅក្នុងការថតរូប និងវីដេអូ ក្នុងកម្រិត low-light conditions។ អ្នកទម្លាយរូបនេះ ក៏បានបង្ហាញថា Xiaomi 14 Ultra នឹងមានការប្រើប្រាស់នូវ native focal lengths មានកម្រិត 0.5x, 1x, 3.2x, and 5x។
Xiaomi 14 Ultra ត្រូវបានគេរំពឹងថា នឹងបំពាក់នូវសិនស័រថ្មី Sony LYT-900 sensor ដែលនេះ គឺជាសិនស័រ Sony Lytia-series flagship ជំនាន់ថ្មី ដែលគេជឿជាក់ថា មានសមត្ថភាពខ្ពស់ ក្នុងការថតនៅស្ថានភាព low-light performance។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏មានមុខងារថ្មីៗនៅក្នុងការផលិតនូវវីដេអូថែមទៀតផង។ មកដល់ពេលនេះ ស្មាតហ្វូន នេះ នៅមិនទាន់ប្រកាសចេញច្បាស់នោះទេ។ ពាក្យចចាមអារ៉ាមបាននិយាយថា Xiaomi 14 Ultra អាចនឹងបង្ហាញចេញនូវខែមេសា ឆ្នាំ 2024 ខាងមុខនេះហើយ។