iPhone SE4 ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ Apple ត្រូវបានពាក្យចចាមអារ៉ាមនិយាយថា នឹងមានបង្ហាញខ្លួននៅឆ្នាំ 2024 ខាងមុខនេះហើយ។ បើតាមការបែកធ្លាយកន្លងមក បានបញ្ជាក់ថា ការឌីស្សាញស្មាតហ្វូន iPhone SE 4 គឺមានរូបរាដូចគ្នា ទៅនឹង iPhone 14 អញ្ចឹង។ នៅថ្ងៃនេះ មានការចែកចាយដំណឹងថ្មីរបស់ស្មាតហ្វូន iPhone SE4 ថែមទៀតហើយ ដោយ មានការបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងមានការប្រើប្រាស់ថាមពលថ្មដូចគ្នាជាមួយនិងថាមពលថ្មរបស់ iPhone 14 ដែលមាន លក់នៅលើទីផ្សារនាពេលនេះ។
ព័ត៌មានថ្មីនេះ ត្រូវបានគេដកស្រង់ចេញពី MacRumors ដោយបានបញ្ជាក់ពីរូបភាព Prototypes របស់ស្មាតហ្វូន iPhone SE 4 នេះ ផងដែរ ដោយម៉ូដែលនេះ គឺមានលេខកូដ D59 ហើយសម្រាប់ថាមពលថ្មរបស់ស្មាតហ្វូននេះ គឺមានការផលិត ចេញពីសារធាតុ Li-Ion និងមានលេខម៉ូដែល A2863 ដែលដូចគ្នាជាមួយនិងថ្មរបស់ iPhone 14 ដែលមានទំហំ 3,279 mAh។ ប្រភបខងលើនេះបន្តថា ក៏មានការបញ្ជាក់ពីឯកសារការឌីស្សាញស្មាតហ្វូន iPhone SE 4 រួមជាមួយនិងសមាស ភាគផលិតផងដែរ។ ផ្អែកតាមការលើកឡើងនេះ ថ្មរបស់ iPhone SE 4 នឹងមានទំហំធំជាង iPhone SE 3 ទំហំ 1,261mAh។
សូមជំរាបថា ព័ត៌មានថ្មីនេះ គឺគ្រាន់តែជាព័ត៌មានបឋមប៉ុណ្ណោះ សម្រាប់រូបភាពិតអាចនឹងមានការផ្លាស់ប្តូរខ្លះ នៅពេលដែលផលិតចេញជាផ្លូវការ។ គួរបញ្ជាក់ថា កន្លងមក មានការទម្លាយថា iPhone SE 4 អាចនឹងមានអេក្រង់ប្រភេទ OLED display ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន BOE។ ម៉ូដែលថ្មីនេះ គឺស្មាតហ្វុនដំបូងរបស់ SE ដែលបានផ្លាស់ប្តូរពីការប្រើអេ្រង់ LCD មក OLED។ ជាមួយគ្នានេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានប៊ូតុង Action Button និងរន្ធ USB-C port ទៀតផង។