យើងនៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះគឺដល់ពេលព្រឹត្តិការណ៍ Consumer Electronics Show 2024 (CES) នៅក្នុងទីក្រុង Las Vegas ហើយ។ កាលពីម្សិលមិញនេះ ក្រុមហ៊ុន ASUS ដែលជាម៉ាកយីហោរបស់តៃវ៉ាន់ នឹងមានប្រកាសចេញនូវព្រឹត្តិការណ៍ ROG មួយ នៅមុនព្រឹត្តិការណ៍ប្រចាំឆ្នាំដែលធ្វើឡើងនៅថ្ងៃទី 9 ខែមករាខាងមុខនេះ។ ក្រុមហ៊ុននេះនឹងមានការប្រកាសចេញនូវកុំព្យូទ័រជាច្រើន រួមជាមួយនឹងស្មាតហ្វូន ROG Phone 8 series ជំនាន់ថ្មីផងដែរនៅក្នុងព្រឹត្តិការណ៍ខាងមុខនេះ។
ស្មាតហ្វូន ROG Phone 8 Series នេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅថ្ងៃទី 16 ខែមករានេះ។ នៅពេលពេលនេះ មុនព្រឹត្តិការណ៍នៃការសម្ពោធជាផ្លូវការចូលមកដល់ យើងបានឃើញនូវរូបរាងនៃស្មាតហ្វូនលេងហ្គេមជំនាន់ថ្មីនេះផងដែរ។ ក្រុមហ៊ុន ASUS បានបង្ហោះការតេស្តទៅលើកាមេរ៉ានៅលើវេបសាយរបស់ខ្លួនផងដែរ ដែលបង្ហាញអំពីសមត្ថភាពដ៏អស្ចារ្យនៃស្មាតហ្វូន ROG Phone 8 នេះ។
ស្មាតហ្វូន ASUS ROG Phone 8 នេះ មានរូបរាងស្រស់ស្អាតជាមួយនឹង Dual-tone ពណ៌ប្រផេះ និងពណ៌ខ្មៅថែមទៀត។ ស្មាតហ្វូននេះមានសេនស័រធំមួយ សេនស័រតូច 2 និងភ្លើង LED Flash ផងដែរ។ ផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះ ក៏មានឡូហ្គោ RGB របស់ ROG ផងដែរ។ ស្មាតហ្វូនASUS ROG Phone 8 នេះ មានគែមកោងជាមួយនឹងរន្ធផត USB-C port នៅគែមខាងឆ្វេងផងដែរ។ ស្មាតហ្វូន ROG Phone 8 series នេះអាចនឹងមាន telephoto ថែមទៀត។ ស្មាតហ្វូន ASUS ROG Phone 8 នេះគឺមានបន្ទះឈីប Snapdragon 8 Gen 3៕