no-alternative title
no-alternative title
no-alternative title
no-alternative title

បន្ទះឈីប និងថ្មដែលប្រើលើ OPPO Find X7 Ultra និង X7 Pro ហើយនិង X7 ត្រូវបានទម្លាយចេញហើយ

យោងតាមការចេញផ្សាយព័ត៌មានកាលពីប៉ុន្មានថ្ងៃមុននេះ បានអោយដឹងថា OPPO នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី OPPO Find X7 Series នៅលើទីផ្សារប្រទេសចិននាចុងខែមករាខាងមុខនេះហើយ ដោយរបាយការណ៌ខាងលើបានបន្ថែមថា ស្មាតហ្វូននេះ នឹងមាន Find X7 ហើយនិង Find X7 Pro។ ប៉ុន្តែបើតាមរបាយការណ៌ថ្មីនេះ បានបបញ្ជាក់ថា ក្រុមហ៊ុននេះ ក៏នឹងមានការប្រកាសចេញនូវម៉ូដែលថ្មីមួយទៀតដែលមានឈ្មោះថា Find X7 Ultra ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីម្សិលមិញនេះ អ្នកទម្លាយ Digital Chat Station ក៏បានបង្ហោះនៅលើ Weibo ផងដែរ ដោយមានការបញ្ជាក់ថា ស្មាតហ្វូននេះនឹងមាន 3 ម៉ូដែល ក្នុងនោះមានដូចជា Find X7, Find X7 Pro និង Find X7 Ultra។ នៅក្នុងរបាយការណ៌នោះ បានបញ្ជាក់ទៀតថា Find X7 នឹងមានការប្រើប្រាស់បន្ទះឈីប Dimensity 9300 ខណៈដែល Find X7 Pro នឹងមានការប្រើប្រាស់បន្ទះឈីប Snapdragon 8 Gen 3 SoC។ នៅថ្ងៃនេះ អ្នកទម្លាយរូបនេះបានបន្តចែកចាយនូវព័ត៌មានបន្ទះឈីបដែលប្រើលើ OPPO Find X7 Ultra រួននិងថ្មរបស់ X7 Pro ហើយនិង X7 ថែមទៀតហើយ។ 

សូមជំរាបថា កន្លងមក Digital Chat Station ក៏ធ្លាប់មានការបញ្ជាក់ថា Find X7 នឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Dimensity 9300 និងមានថ្មទំហំ 5,000mAh ផងដែរ។ ចំពោះម៉ូដែល Pro វិញ គឺនឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 SoC និងមានថ្មទំហំ 4,860mAh។ សម្រាប់ Find X7 Ultra ដែលជាបងធំគេ ត្រូវគេព្យាករណ៌ថា នឹងមានលក្ខណៈសម្បត្តិដូចម៉ូដែល Pro អញ្ចឹងដែរ គឺនឹងប្រើឈីប Snapdragon 8 Gen 3 SoC ហើយនិងថ្មទំហំ 5,000mAh។ 

នៅក្នុងនោះក៏មានការរំពឹងថា ម៉ូដែលនេះ នឹងមានការប្រើប្រាស់នូវសិនស័រ Dual Periscope ថែមទៀតផង។ Find X7 Ultra អាចនឹងមានការប្រើប្រាស់នូវសិនស័រកាមេរ៉ាទំហំ 1-អ៊ីដ LYT-900 នៅលើកាមេរ៉ាគោលទំហំ 50-Megapixel និងគ្រាប់ទីពីរ 50-Megapixel ultra-wide lens ហើយនិងគ្រាប់ទីបីជាសិនស័រ IMX890 ទំហំ 50-Megapixel periscope telephoto ដែលហ៊្សូមបាន 3x optical zoom។ ចំពោះគ្រាប់ទី 4 គឺប្រើសិនស័រ IMX858 50-megapixel periscope zoom ហ៊្សូមបាន 6x optical zoom។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍