no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung Galaxy S24 Ultra នឹងមានការបំពាក់នូវសិនស័រកាមេរ៉ាទំហំ 50MP Telephoto Lens 5x

Samsung Galaxy S24 Series ត្រូវបានគេដឹងថា នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី 17 ខែមករា ឆ្នាំ 2024 ខាងមុខនេះហើយដោយម៉ូដែលថ្មីនេះត្រូវគេរាយការណ៌ថា នឹងក្លាយជាងស្មាតហ្វូនឆ្លាតវៃដែលមានសមត្ថភាពខ្ពស់បំផុត។ នៅពេលនេះ មានការទម្លាយជាថ្មីនូវព័ត៌មានពីស្មាតហ្វូនថ្មីនេះ ថែមទៀតហើយ ដែលក្នុងនោះរួមមានដូចជា ទំហំកាមេរ៉ា ការឌីស្សាញរូបរាប និងសមត្ថភាពរបស់ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Galaxy flagship smartphones នេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការទម្លាយចេញពី @IceUniverse នៅលើបណ្តាញ X.com (formerly Twitter.com) បានបញ្ជាក់ថា នៅលើស្មាតហ្វូននេះ គឺនឹងមានការប្រើប្រាស់កាមេរ៉ាទំហំ 50MP នៅលើ 5x telephoto lens ដែលនឹងផ្តល់នូវការចាប់រូបភាពបានជាមួយកម្រិត high-resolution ខ្ពស់បំផុត។ នៅលើ Galaxy S24 Ultra ដែលប្រើប្រាស់នូវឡែន  5x Telephoto lens មានសមត្ថភាពអាចចាប់រូបភាពបានកម្រិតដល់ទៅទំហំ 6120x8160 pixels។ 

បើមើលទៅលើរូបភាពខាងលើនេះ គឺមានការបញ្ជាក់ពីទំហំធំជាងជំនាន់មុនៗ ដែលរួមមានទាំង Galaxy S23 Ultra ផងដែរ។ សម្រាប់ Galaxy S23 Ultra ដែលមានការបង្ហាញវត្តមានកាលពីដើមឆ្នាំនេះ គឺមានការបំពាក់នូវកាមេរ៉ាទំហំ 10MP 3x optical zoom lens និងមួយគ្រាប់ទៀតទំហំ 10 MP telephoto lens ហ៊្សូមបាន 10x optical zoom ប៉ុណ្ណោះ។ សម្រាប់វត្តមានរបស់ជំនាន់ថ្មីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងមួយនេះ គឺត្រូវបានគេរំពឹងថា នឹងមានការបំពាក់នូវកាមេរ៉ាគោលទំហំ 200MP និងគ្រាប់ទីពីរមានទំហំ 12MP ultra-wide និងទីបីមានទំហំ 50MP Telephoto Lens ហ៊្សូមបាន 5X optical zoom និងរគ្រាប់ទី 4 មានទំហំ 12MP sensor ហ៊្សូម 10x zoom។

ក្រៅពីផ្នែកមួយដែលនាំអោយស្មាតហ្វូននេះអាចចាប់រូបភាពបាន high-resolution photos នោះ កាមេរ៉ា 50MP telephoto lens ក៏មានអាចមានសមត្ថភាពអាចចាប់រូបភាព និងវីដេអូ 8K videos ហ៊្សូមបាន 5x optical zoom ផងដែរ។ បន្ថែមពីនេះនៅលើស្មាតហ្វូននេះ ក៏មានការប្រើប្រាស់នូវបច្ចេកវិទ្យា AI feature ដែលហៅថា “object-aware engine,” រួមជាមួយនិងការគាំទ្រដោយ AI Prowess ថែមទៀតផង។

ដូច្នេះប្រសិនបើព័ត៌មានបែកធ្លាយខាងលើនេះ គឺជាការពិតនោះ Galaxy S24 Ultra គឺនឹងមានអេក្រង់ទំហ 6.7-អ៊ីង Dynamic AMOLED 2x LTPO កម្រិតពន្លឺ 2600 nits brightness ល្បឿន 144 Hz refresh rate។ ស្មាតហ្វូននេះ អាចនឹងបំពាក់បន្ទះឈីប Snapdragon 8 Gen 3 និង  Exynos 2400 អាស្រ័យលើទីផ្សារនិមួយៗ។

ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានរ៉េម 8GB/12GB/16GB ហើយនិងមានអង្គចងចាំ 256GB/512GB/1TB។ Galaxy S24 Ultra នឹងមានថ្មទំហំ 5000mAh កម្លាំងសាក 45W fast charging ហើយនិង 15W wireless charging។ សម្រាប់ម៉ូដែល Snapdragon បានបង្ហាញខ្លួននៅលើ Geekbench ថ្មីៗនេះ គឺទទួលបានពិន្ទុ 2117 ទៅលើ single-core និង 6720 ទៅលើ multi-core។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO SPARK 30 Series ជាត្រកូលស្មាតហ្វូនកំពូលធន់ តម្លៃក្រោម 150 ដុល្លារ ចេញលក់ជាផ្លូវការហើយ!

TECNO SPARK 30 Series ជាត្រកូលស្មាតហ្វូនកំពូលធន់ តម្លៃក្រោម 150 ដុល្លារ ចេញលក់ជាផ្លូវការហើយ!

ដោយ ប៉េងលីន
vivo V40 5G ដែលជាស្មាតហ្វូនដ៏ពេញនិយមនៅអាស៊ីបានមកដល់ទីផ្សារកម្ពុជា សម្រាប់ការថតរូបកម្រិតអាជីពក្រោមការសហការជាមួយ ZEISS ដ៏ល្បីល្បាញ

vivo V40 5G ដែលជាស្មាតហ្វូនដ៏ពេញនិយមនៅអាស៊ីបានមកដល់ទីផ្សារកម្ពុជា សម្រាប់ការថតរូបកម្រិតអាជីពក្រោមការសហការជាមួយ ZEISS ដ៏ល្បីល្បាញ

ដោយ ប៉េងលីន
រូបភាពផ្លូវការណ៍របស់រថយន្ត Ford Territory 2025 ត្រូវបានទម្លាយនៅលើប្រព័ន្ធអនឡាញ

រូបភាពផ្លូវការណ៍របស់រថយន្ត Ford Territory 2025 ត្រូវបានទម្លាយនៅលើប្រព័ន្ធអនឡាញ

ដោយ ប៉េងលីន
Mazda EZ-6 ម៉ូដែល EV និង EREV បើកទទួលការបញ្ជាទិញមុននៅចិន ជាមួយតម្លៃជាង 2 ម៉ឺនដុល្លារប៉ុណ្ណោះ

Mazda EZ-6 ម៉ូដែល EV និង EREV បើកទទួលការបញ្ជាទិញមុននៅចិន ជាមួយតម្លៃជាង 2 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
iPhone 17 Slim ទំនងជានឹងប្រើប្រាស់អេក្រង់ OLED កម្រ៉ាស់ស្តើងរបស់ក្រុមហ៊ុនតៃវ៉ាន់

iPhone 17 Slim ទំនងជានឹងប្រើប្រាស់អេក្រង់ OLED កម្រ៉ាស់ស្តើងរបស់ក្រុមហ៊ុនតៃវ៉ាន់

ដោយ ប៉េងលីន
បែកធ្លាយការឌីស្សាញជាថ្មីទៅលើខ្នងក្រោយរបស់ស្មាតហ្វូនជំនាន់ថ្មី OPPO Find X8

បែកធ្លាយការឌីស្សាញជាថ្មីទៅលើខ្នងក្រោយរបស់ស្មាតហ្វូនជំនាន់ថ្មី OPPO Find X8

ដោយ ប៉េងលីន