no-alternative title
no-alternative title
no-alternative title
no-alternative title

បែកធ្លាយរូបភាពពិតៗរបស់ស្មាតហ្វូនស៊េរីថ្មី Honor ត្រូវបានគេសង្ស័យថា គឺជា Magic 6 Pro!

ម្សិលមិញនេះ ក្រុមហ៊ុន Honor ទើបតែប្រកាចេញញនូវស្មាតហ្វូន GT របស់ខ្លួននៅក្នុងប្រទេសចិន ជាមួយនឹងថេប្លេត Honor Pad 9។ បន្ទាប់ពីការប្រកាសនេះ ក្រុមហ៊ុននេះ ក៏បានផ្លាស់ប្តូរការចាប់អារម្មណ៍ទៅនឹងស្មាតហ្វូន Honor Magic 6 series វិញមម្តង។ យោងតាមពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិន នៅដើមឆ្នាំ 2024 ខាងមុខនេះហើយ។ ពេលនេះមុនការសម្ពោធចូលមកដល់ មានការបែកធ្លាយជាច្រើន ក៏បាននិយាយអំពីមុខងារជាច្រើនរបស់ស្មាតហ្វូន Magic 6 series នេះនៅលើអនឡាញផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការបែកធ្លាយដែលមានការចែករំលែកនៅលើ Weibo នៅពេលនេះ គឺបានបង្ហាញចេញនូវរូបភាពពិតៗរបស់ស្មាតហ្វូនថ្មីមួយ ដែលស្មាតហ្វូននេះត្រូវបានគេដាក់ការសង្ស័យថា អាចជាម៉ូដែល Magic 6 Pro។ រូបភាពនេះ គឺបានបង្ហាញអំពីកាមេរ៉ា 3 គ្រាប់នៅខាងក្រោយដែលមានទម្រង់ជាត្រីកោណ។ កាមេរ៉ាខាងលើនេះ អាចជា Periscope Lens ដែលមានសរសេរពាក្យថា “100x” zoom មកជាមួយផងដែរ។ អ្នកប្រើប្រាស់ Weibo ក៏បានបង្ហាញនូវរូបភាពនៃការឌីស្សាញទៅលើស្មាតហ្វូននេះផងដែរ។ ក្រៅពីកាមេរ៉ា Periscope Lens នោះ ក៏មានសេនស័រចំនួន 2 ទៀតផងដែរ។ សម្រាប់គ្រាប់ទីមួយ ប្រើសិនស័រ 1-អ៊ីង Omnivision OV50K sensor និងមួយគ្រាប់ទៀតប្រើសិនស័រ 160MP periscope telephoto lens។ បន្ថែមពីនេះ នៅលើកាមេរ៉ានេះ អាចនឹងមាន 3D Time-of-Flight (ToF) facial recognition ថែមទៀតផង។

ស្មាតហ្វូន Magic 6 Pro ត្រូវបានគេរាយការណ៌ថា នឹងការបំពាក់នូវមានបន្ទះឈីប Snapdragon 8 Gen 3 និងបច្ចេកវិទ្យា satellite connectivity ពីព្រោះថា ថ្មីៗនេះ ក្រុមហ៊ុន Honor នេះ ក៏ទើបតែចុះបញ្ជីទៅលើ trademark បច្ចេកវិទ្យាថ្មីនេះសម្រាប់់ប្រើនៅលើស្មាតហ្វូននេះផងដែរ។ មានពាក្យចចាមអារ៉ាមថា ស្មាតហ្វូន Magic 6 series នេះ នឹងមានប្រភេទ Standard និង Porsche Design ទៀតផង។ ខណៈពេលដែលកាលបរិច្ឆេទផ្លូវការនៅមិនទាន់ដឹងនៅឡើយទេនោះ ស្មាតហ្វូន Magic 6 series ត្រូវបានគេរំពឹងថា អាចនឹងបង្ហាញខ្លួននៅក្នុងខែមករាឆ្នាំ 2024 នេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម