no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung Galaxy S24 ឆ្លងកាត់ការចុះបញ្ជី IMDA ប្រទេសសឹង្ហបុរីហើយ

នៅពេលនេះ ជាមួយនិងដំណឹងនៃការបង្ហាញវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S24 series បាននឹងកំពុងតែស្ថិតក្នុងប្រធានបទក្តៅហើយ។ ស្របពេលជាមួយគ្នានេះ ការបែកធ្លាយព័ត៌មានជាច្រើនរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេទម្លាយនៅលើអនឡាញស្ទើរតែទាំងស្រុងរួចហើយ។ យោងតាមការបញ្ជាក់ជាថ្មីនៅថ្ងៃនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺបានចុះបញ្ជីនៅលើស្ថាប័នវាយតម្លៃផលិតផលរបស់ប្រទេសសឹង្ហបុរី ជាមួយនិងការបញ្ជាក់ពីលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមសេចក្តីរាយការណ៌កន្លងមក មានការបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ នឹងបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី Galaxy S24, Galaxy S24+ និង Galaxy S24 Ultra នៅថ្ងៃទី 17th ខែមករាឆ្នាំ 2024 ខាងមុខនេះហើយ។ នៅមុនការសម្ពោធជាផ្លូវការេនះ ស្មាតហ្វូន Galaxy S24 model បានឆ្លងកាត់ការចុះបញ្ជី IMDA របស់ប្រទសសឹង្ហបុរីរួចរាល់ហើយ ដោយបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានលេខម៉ូដែល SM-S921B/D។ ក្រៅពីលេខម៉ូដែលនេះ នៅលើបញ្ជីនេះនៅមិនទាន់មានការបញ្ជាក់ពីលក្ខណៈសម្បត្តិនោះទេ ដោយគ្រាន់តែបង្ហាញថា មាន NFC, Bluetooth និង WiFi connectivity support។

សូមជំរាបថា ថ្មីៗនេះ ស្មាតហ្វូន Samsung Galaxy S24 series ត្រូវបានគេទម្លាយព័ត៌មានច្រើនរួចមកហើយ ជាក់ស្តែងកាលពីថ្ងៃទី 27th ខែធ្នូ 2023 នេះ ស្មាតហ្វូន Galaxy S24 និង Galaxy S24+ ត្រូវបានគេទម្លាយចេញនូវពណ៌ថ្មីៗតាមរយៈ SIM tray ផងដែរ ដោយបង្ហាញថា ស្មាតហ្វូននេះ នឹងមានពណ៌ទឹកក្រូច ពណ៌ស្វាយ និងពណ៌ស។ បើតាមការបង្ហាញកន្លងមកក៏មានការបញ្ជាក់ថា ពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Galaxy S24 Series ផងដែរ។ ស្មាតហ្វូន Galaxy S24 series នឹងមានការបំពាក់នូវបន្ទះឈីប Exynos 2400 SoC នៅទូទាំងពិភពលោក ខណៈដែលសហរដ្ឋអាមេរិក និងកាណាដា នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3។

Galaxy S24 មានអេក្រង់ទំហំ 6.2-អ៊ីង Dynamic AMOLED 2x display ល្បឿន 120Hz refresh rate បង្ហាញចេញបានកម្រិត Full HD+ resolution។ ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 50-Megapixel ខណៈដែលកាមេរ៉ាមុខទំហំ 12- Megapixel។ ស្មាតហ្វូននេះមានថ្មទំហំ 4,000mAh គាំទ្រនូវកម្លាំងសាក 25W fast charging។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ហុងដា ឌ្រីមស៊េរីថ្មី  បង្ហាញវត្តមានស្របពេលបុណ្យភ្ជុំបិណ្ឌធ្វើមហាជនមានការភ្ជាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៌ជាខ្លាំង

ហុងដា ឌ្រីមស៊េរីថ្មី បង្ហាញវត្តមានស្របពេលបុណ្យភ្ជុំបិណ្ឌធ្វើមហាជនមានការភ្ជាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៌ជាខ្លាំង

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Changan លក់រថយន្តបានចំនួនជាង 7,000 គ្រឿងក្នុងមួយថ្ងៃ

ក្រុមហ៊ុនផលិតរថយន្ត Changan លក់រថយន្តបានចំនួនជាង 7,000 គ្រឿងក្នុងមួយថ្ងៃ

ដោយ ប៉េងលីន
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
ហ្គេមីងឡែបថប ROG Zephyrus G16 (2024) GA605WI បង្ហាញវត្តមានជាមួយរូបរាងថ្មីទាក់ទាញបំផុត!

ហ្គេមីងឡែបថប ROG Zephyrus G16 (2024) GA605WI បង្ហាញវត្តមានជាមួយរូបរាងថ្មីទាក់ទាញបំផុត!

ដោយ ប៉េងលីន
មិនទាន់ចេញផ្លូវការណ៍ផង ឡានហោះ Xpeng AeroHT មានការបញ្ជាទិញមុនចំនួនជាង 3 ពាន់គ្រឿង

មិនទាន់ចេញផ្លូវការណ៍ផង ឡានហោះ Xpeng AeroHT មានការបញ្ជាទិញមុនចំនួនជាង 3 ពាន់គ្រឿង

ដោយ ប៉េងលីន
LG ThinQ នឹងទៅជំនួយមុខងារឧបករណ៍អេឡិចត្រូនិចនៅក្នុងផ្ទះទាំងអស់ ដើម្បីលើកកម្ពស់ផ្ទះឆ្លាតវៃ (Smart Home)

LG ThinQ នឹងទៅជំនួយមុខងារឧបករណ៍អេឡិចត្រូនិចនៅក្នុងផ្ទះទាំងអស់ ដើម្បីលើកកម្ពស់ផ្ទះឆ្លាតវៃ (Smart Home)

ដោយ ប៉េងលីន