no-alternative title
no-alternative title
no-alternative title

Honor ប្រើប្រាស់នូវកាមេរ៉ា 200MP របស់ Samsung សម្រាប់កាមេរ៉ា Zoom នៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន

នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung បានផលិតនូវកាមេរ៉ាសេនស័រល្អបំផុតសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន ហើយក្រុមហ៊ុនម៉ាកយីហោជាច្រើន ក៏បានប្រើប្រាស់នូវកាមេរ៉ាសេនស័រនេះ នៅលើស្មាតហ្វូនរបស់ពួកគេផងដែរ ដែលមានកម្រិតចាប់ពីលំដាប់ថវិការហូតដល់ស្មាតហ្វូន high-end។ បើមើលទៅលើសិនស័រកាមេរ៉ា 200MP របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ គឺមានលក្ខណៈប្លែកពីគេ ហើយស្មាតហ្វូនថ្មីៗ flagship ជាច្រើន ក៏ចាប់ផ្តើមប្រើប្រាស់សិនស័រនេះ ជាកាមេរ៉ា telephoto ផងដែរ។ ជាក់ស្តែងស្មាតហ្វូន Honor ជាដើម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបបញ្ជាក់នៅពេលនេះ បានការបញ្ជាក់ថា Honor Magic 6 Pro ដែលជាស្មាតហ្វូន flagship ជំនាន់ថ្មីរបស់ក្រុមហ៊ុននេះប្រើប្រាស់នូវកាមេរ៉ាសេនស័រទំហំ 200MP របស់ក្រុមហ៊ុន Samsung សម្រាប់កាមេរ៉ា telephoto។ យោងតាមការទម្លាយព័ត៌មានចេញពី @Rodent950 គឺបានសសេរថា ស្មាតហ្វូនម៉ូដែល Porsche Design version របស់ Magic 6 Pro គឺមានកាមេរ៉ា 200MP ISOCELL HP3 របស់ក្រុមហ៊ុន Samsung ដែលអាចនឹងប្រើជាឡែនហ៊្សូម 3.5x ឬ 5x optical zoom lens ប៉ុន្តែនៅមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ។ រូបភាពនេះ ក៏មានការទម្លាយនូវកម្រិតនៃ 100x zoom ដែលព្រីននៅលើកាមេរ៉ានេះផងដែរ។ 

 

សម្រាប់កាមេរ៉ាគោលនៅលើស្មាតហ្វូន Magic 6 Pro Porsche Design នេះ គឺនឹងមានការប្រើប្រាស់នូវសិនស័រ 1-អ៊ីង OV50K ដែលផ្តត់ផ្គង់ដោយក្រុមហ៊ុន OmniVision។ សម្រាប់កាមេរ៉ា ultrawide នៅលើស្មាតហ្វូននេះវិញ គឺនឹងប្រើប្រាស់នូវសិនស័រ OmniVision OV50M 1/2.88-អ៊ីង។ បន្ថែមពីនេះ ក៏មានរបាយការណ៍ជាច្រើនទៀតបានទម្លាយថា ស្មាតហ្វូន Honor Magic 6 Pro នេះ ប្រើប្រាស់នូវបន្ទះឈីប  Snapdragon 8 Gen 3 ស្រដៀងគ្នាទៅនឹងស្មាតហ្វូន  Galaxy S24 Ultra ផងដែរ។ ស្មាតហ្វូននេះ នឹងមានថាមពលថ្មទំហំ 5,600mAh ដែលមានទំហំធំជាងមុន 12%។ 

សម្រាប់អង្គចងចាំនៅលើស្មាតហ្វូននេះ គឺមានទំហំចាប់ពី 256GB, 512GB និង 1TB ខណៈដែលរ៉េម គឺមានទំហំ 12GB។ ស្មាតហ្វូនថ្មីនេះ គឺមានអេក្រង់គែមកោង quad-curved OLED គាំទ្រជាមួយនឹងល្បឿន 120Hz refresh rate និង Dynamic Island ដូចទៅនឹងស្មាតហ្វូន iPhones ថ្មីៗនេះផងដែរ។ ក្រុមហ៊ុន Honor ដែលជាក្រុមហ៊ុនឯករាជ្យនោះ ក៏មានគម្រោងក្នុងការបង្ហាញនូវស្មាតហ្វូន onor Magic 6 Pro series ជាមួយនិងស្បែកមុខកម្មវិធី MagicOS 8.0 នៅក្នុងប្រទេសចិន នារយៈពេល 2 ថ្ងៃ នាសប្តាហ៍ក្រោយនេះ (ថ្ងៃទី 10-11 ខែមករា)។ យើងរំពឹងថា ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្រៅប្រទេសចិនផងដែរនៅខែក្រោយនេះដើម្បីប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន Galaxy S24 Ultra ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Motul តែងតាំងក្រុមហ៊ុន Autolube Capital Co., Ltd. ជាអ្នកមានសិទ្ធិចែកចាយផ្ផ្លូវការសម្រាប់ Passenger Car Motor Oil (PCMO) នៅកម្ពុជា

Motul តែងតាំងក្រុមហ៊ុន Autolube Capital Co., Ltd. ជាអ្នកមានសិទ្ធិចែកចាយផ្ផ្លូវការសម្រាប់ Passenger Car Motor Oil (PCMO) នៅកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មី

ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មី

ដោយ ប៉េងលីន
នៅលើ Galaxy S25 Ultra នឹងមានការអាប់ដែតប្រព័ន្ធកាមេរ៉ា ប៉ុន្តែ S25 និង S25+ គឺនៅប្រើកាមេរ៉ាដូចមុនដដែល

នៅលើ Galaxy S25 Ultra នឹងមានការអាប់ដែតប្រព័ន្ធកាមេរ៉ា ប៉ុន្តែ S25 និង S25+ គឺនៅប្រើកាមេរ៉ាដូចមុនដដែល

ដោយ ប៉េងលីន
Polestar នឹងចូលប្រឡូកក្នុងទីផ្សាររថយន្តនៅប្រទេសថៃនាឆ្នាំ 2025 ខាងមុខនេះហើយ

Polestar នឹងចូលប្រឡូកក្នុងទីផ្សាររថយន្តនៅប្រទេសថៃនាឆ្នាំ 2025 ខាងមុខនេះហើយ

ដោយ ប៉េងលីន
អគ្គនាយកក្រុមហ៊ុន Huawei បានបញ្ជាក់ថា ពេលនេះ HarmonyOS មានប្រើប្រាស់ 900 លាននាក់ហើយ

អគ្គនាយកក្រុមហ៊ុន Huawei បានបញ្ជាក់ថា ពេលនេះ HarmonyOS មានប្រើប្រាស់ 900 លាននាក់ហើយ

ដោយ ប៉េងលីន
ហ្គេមីងឡែបថប MSI Stealth 18 Mercedes-AMG Motorsport A1V ប្រណិតភាពខ្លាំង និងមានកំលាំងដ៏មហិមា

ហ្គេមីងឡែបថប MSI Stealth 18 Mercedes-AMG Motorsport A1V ប្រណិតភាពខ្លាំង និងមានកំលាំងដ៏មហិមា

ដោយ ប៉េងលីន