នៅពេលនេះមានការទម្លាយព័ត៌មានបន្ទាប់ស្តីពីការឌីស្សាញរូបរាងរបស់ស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មីម៉ូដែល Samsung Galaxy A55 ហើយ ដោយរូបភាពថ្មីនេះ គឺមានគុណភាពខ្ពស់ជាងរូបភាពដែលបែកធ្លាយនាពេលកន្លងមក។ អ្វីដែលចាប់អារម្មណ៌នៅលើរូបភាពនេះ គឺអ្នកទម្លាយហាក់បីដូចជាចង់បញ្ជាក់ពីការឌីស្សាញរូបរបស់ស្មាតហ្វូននេះ ដោយរួមទាំងស៊ុមជុំវិញដែលឌីស្សាញពីលោហៈធាតុ និងមានខ្សែរឆ្នូតសម្រាប់អង់តែន។
មួយវិញទៀតនៅលើរូបភាពនេះក៏ចង់បញ្ជាក់ពីការតម្លើងប៊ូតុងនៅជ្រុងខាងស្តាំនៃ្មសតហ្វូននេះផងដែរ។ សម្រាប់ការឌីស្សាញនេះ មើលទៅគឺដូចគ្នាជាមួយនិងការឌីស្សាញស្មាតហ្វូន Galaxy A15 និង Galaxy A25 ដែលចេញថ្មីៗនេះដែរ។ សូមជំរាបថា រូបភាពថ្មីនេះ គឺចែកចាយដោយ Android Headlines គឺមានចំនួន 3 ពណ៌រួមមានដូចជា Awesome Iceblue, Awesome Lilac និង Awesome Navy។
ផ្នែកខាងក្រោយនៃស្មាតហ្វូននេះ គឺមានការឌីស្សាញជាមួយសភាពរាបស្មើរ និងមានកាមេរ៉ា 3 គ្រាប់ ហើយនិង LED flash មួយគ្រាប់។ ការឌីស្សាញខាងលើនេះគឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy A54 ដែលបង្ហាញខ្លួនកាលពីឆ្នាំមុនដែរ។ Galaxy A55 នឹងដំណើរការនៅលើបន្ទះឈីប Exynos 1480 ដែលមាន 8 Cores ដោយ 4 Core រត់ជាមួយល្បឿន 2.75GHz និង 4 Core ទៀតរត់បានល្បឿន 2.0GHz ហើយក៏មានការគាំទ្រដោយក្រាហ្វិកកាត AMD RDNA2 ដែលផ្អែកលើ Xclipse 530 GPU ផងដែរ។
យោងតាមពាក្យចចាមអារ៉ាមនាពេលកន្លងមក បាននិយាយថា Galaxy A55 នឹងមានការបំពាក់នូវអេក្រង់ទំហំ 6.5-អ៊ីង បង្ហាញចេញបាន FHD+ ល្បឿន 120Hz OLED និងកាមេរ៉ាគោលទំហំ 50MP រួមនិងកម្លាំងសាក 25W wired charging។ ប៉ុន្តែគ្មានឆ្នាំងសាកក្នុងប្រអប់នោះទេ។