នៅពេលនេះ ក្រុមហ៊ុន Xiaomi ត្រូវបានពាក្យចចាមអារ៉ាមនិយាយថា បាននឹងកំពុងតែសំងំធ្វើការនៅលើថេប្លេតជំនាន់បន្ទាប់នៃថេប្លេតជំនាន់មុន Pad 6 Pro ហើយ ដោយម៉ូដែលថ្មីនេះ គឺមានឈ្មោះថា Xiaomi Pad 7 Pro។ យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ មានការទម្លាយថា ថេប្លេតនេះ នឹងក្លាយជាថេប្លេតប្រណិតសម្រាប់អ្នកប្រើប្រាស់ ស្របពេលម៉ូដែលថ្មី OLED មួយទៀត ក៏ត្រូវលក្ខណៈសម្បត្តិផងដែរ។
បើតាមការបែកធ្លាយថ្មី ដែលចែកចាយដោយអ្នកទម្លាយ Digital Chat Station ដែលជាប្រភពជឿជាក់បាននោះ បានបញ្ចេញនូវព័ត៌មាននៅលើបណ្តាញ Weibo បានបញ្ជាក់ថា Xiaomi Pad 7 Pro គឺនឹងមានការបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 2 SoC ហើយក៏មានការបង្ហើបថា អេក្រង់ថេប្លេតនេះ ក៏នឹងមិនប្រើប្រាស់នូវកញ្ចក់ IPS LCD ទំហំ 10-អ៊ីងទៀតនោះទេ ដោយអ្នកទម្លាយរូបនេះ និយាយថា អេក្រង់ថេប្លេត នឹងមានទំហំធំជាងមុន ហើយនិងមានល្បឿនអេក្រង់ 144Hz refresh rate។
អ្នកទម្លាយរូបនេះបន្តថា អេក្រង់នេះ នឹងមានការឌីស្សាញគែមជុំវិញមានទំហំកាន់តែតូច ហើយថែមទាំងមានការពង្រឹងបន្ថែមទៅលើសមត្ថភាពកាន់តែប្រសើរ។ បន្ថែមពីនេះក៏មានការបញ្ជាក់ថា នៅលើថេប្លេតនេះ ក៏នឹងមានការប្រើប្រាស់កាមេរ៉ាថ្មី ដែលដូចគ្នាទៅនឹងកាមេរ៉ាមួយ ដែលមានបំពាក់នៅលើស្មាតហ្វូន Xiaomi 14 series អញ្ចឹងដែរ។ ថេប្លេតអាចនឹងរត់ជាមួយស្បែក Android 14 OS ផ្អែកលើស្បែក HyperOS ចេញពីប្រអប់តែម្តង។ ផ្អែកលើរបាយការណ៌មុននេះ ក៏មានការបញ្ជាក់ថា Pad 7 Pro នឹងមានថ្មទំហំធំដល់ទៅ 10,000mAh និងមានការគាំទ្រដោយកម្លាំងសាក 120W fast charging ថែមទៀតផង។
ក្រៅពីការបែកធ្លាយ Xiaomi Pad 7 Pro ក្រុមហ៊ុន នេះ ក៏នឹងបង្ហាញខ្លួនថេប្លេតថ្មីជាមួយនិងអេក្រង់ OLED ហើយនិងមានការដាក់អោយដំណើរការនៅលើបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Gen 3 SoC ថែមទៀតផង។ សម្រាប់ម៉ូដែលអាចនឹងមានឈ្មោះថា Xiaomi Pad 7 Max នឹងមានវត្តមាននៅត្រីមាសទី 3 ឆ្នាំ 2024។ Digital Chat Station បានបញ្ជាក់ថា សម្រាប់ថេប្លេតម៉ូដែល Pro ក៏នឹងមានការបំពាក់នូវឧបាល័រដែលមានការទ្រទ្រង់ជាមួយនូវ Dolby Atmos ថែមទៀតផង។