no-alternative title
no-alternative title
no-alternative title
no-alternative title

ពិតជាមិនធម្មតាមែន ទូរស័ព្ទ iPhone ធ្លាក់ចេញកាប៊ីនយន្តហោះកម្ពស់ 16,000 ហ្វីតហើយ នៅតែរក្សាស្ថានភាពល្អ និងដំណើរការធម្មតាបានទៀត

មានហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតមានឡើងទៅលើទូរស័ព្ទ iPhone មួយគ្រឿងរបស់អ្នកបើកយន្តហោះក្រុមហ៊ុន Alaska Airline Plan ជើងហោះហើរលេខ 1282 ដែលមានធ្វើការហោះហើរកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយបានធ្លាក់ចេញពីកាប៊ីនរបស់យន្តហោះ នៅខណៈដែលយន្តហោះបានហោះឡើងដ៏រយះកម្ពស់ប្រមាណ 16,000 ហ្វីត ហើយអ្វីដែលមហស្ចារ្យបំផុតនោះ គឺថាទូរស័ព្ទ iPhone ដែលបានធ្លាក់នោះត្រូវបានរកឃើញ ហើយរក្សាបានគុណភាពដដែល និងដំណើរការបានជាធម្មតា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Sean Bates ដែលជាអ្នករស់នៅទីក្រុង Vancouver រដ្ឋ Washington បានចែករំលែករូបភាពនៃទូរសព្ទ iPhone ដែលបានធ្លាក់នោះកាលពីថ្ងៃអាទិត្យ បន្ទាប់ពីគាត់បានរកឃើញវា នៅចំហៀងផ្លូវ Barnes ក្នុងទីក្រុង Portland រដ្ឋ Oregon។ ទូរស័ព្ទ iPhone គឺស្ថិតក្នុងស្ថានភាពដំណើរការបានពេញលេញធម្មតា ហើយបានបង្ហាញសារទៅកាន់អ៊ីមែលរបស់ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines។ បើតាមរូបភាពដែលបានបង្ហាញ យើងពិនិត្យឃើញថា ទូរស័ព្ទ iPhone នោះមិនមានស្នាមប្រេះបែកនោះទេ ហើយកត្តាដែលធ្វើឲ្យទូរសព្ទនៅរក្សាបានគុណភាពល្អទោះបីជាធ្លាក់ចុះពីរយះកម្ពស់ខ្ពស់បែបនេះក្តី ព្រោះតែតំបន់ដែល iPhone បានធ្លាក់នោះជាតំបន់ព្រៃដែលមានគម្របដីទន់។

 

លោក Bates បានធ្វើសេចក្តីរាយការណ៍ទៅកាន់ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ “National Transportation Safety Board” ហើយក្រុមមន្ត្រីបានចេញមកដើម្បីទទួលយកទូរសព្ទ iPhone នេះ។ បើតាមក្រុមមន្ត្រីរបស់ស្ថាប័ន NTSB បានប្រាប់ទៅលើ Bates ថា នេះគឺជាទូរស័ព្ទទីពីរដែលត្រូវបានរកឃើញពីការធ្លាក់ចេញពីយន្តហោះដែលកំពុងធ្វើការហោះហើរនៅក្នុងតំបន់នេះ។ ទូរស័ព្ទ iPhone ត្រូវបានធ្លាក់ចេញកាប៊ូននៃយន្តហោះក្រុមហ៊ុន Alaska Airlines ជើងហោះហើរលេខ 1282 បន្ទាប់ពីផ្នែកមួយនៃយន្តហោះបានផ្ទុះភ្លាមៗបន្ទាប់ពី ការហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Portland។ យន្តហោះនេះបានធ្វើការចុះចតដោយសុវត្ថិភាពនៅព្រលានយន្តហោះ Portland ហើយអ្នកដំណើរ និងសមាជិកនាវិកទាំងអស់មានសុខសុវត្ថិភាព។

 

ក្នុងឆ្នាំ 2011 កាសែត Wired បានសរសេរពីបំណែកមួយដែលមួយ (iPhone) ដែលធ្លាក់ចេញពីលើយន្តហោះ ហើយរក្សាស្ថានភាពល្អ និងនៅដំណើរការបានធម្មតា។ តាមការពន្យល់ពី Wired កត្តាដែលមិនធ្វើឲ្យ iPhone នៅរក្សាបានស្ថានភាពធម្មតា នោះក៏ដោយសារកត្តានៃទម្ងន់របស់ទូរស័ព្ទ និងល្បឿនអតិបរមារបស់ iPhone ដែលធ្លាក់ពីរយះកម្ពស់ខ្ពស់ និងធ្លាក់នៅតំបន់មានព្រៃក្រាសមានស្រទាប់ដីទន់ ជាលទ្ធផល គឺមិនខុសគ្នាពីទម្លាក់ពីរយះកម្ពស់ទាបពេកនោះទេ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

ដោយ ប៉េងលីន
Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

ដោយ ប៉េងលីន
មកលើកនេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជាហើយ!

មកលើកនេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជាហើយ!

ដោយ ប៉េងលីន
Tesla Cybertruck ជារថយន្តអគ្គិសនី ដែលមានដំណើរការលក់ល្អបំផុតនៅទីផ្សារអាមេរិកក្នុងឆ្នាំ 2024

Tesla Cybertruck ជារថយន្តអគ្គិសនី ដែលមានដំណើរការលក់ល្អបំផុតនៅទីផ្សារអាមេរិកក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Denza Z9 GT លក់បាន 1 ម៉ឺនគ្រឿង ក្លាយជាម៉ូដែល GT លក់ដាច់លឿនបំផុត

រថយន្តស៊េរីថ្មី Denza Z9 GT លក់បាន 1 ម៉ឺនគ្រឿង ក្លាយជាម៉ូដែល GT លក់ដាច់លឿនបំផុត

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្នុងរបស់រថយន្តស៊េរីថ្មី Avatr 06 គឺពិតជាប្រណិតខ្លាំងមែនទែន

ការឌីស្សាញផ្នែកខាងក្នុងរបស់រថយន្តស៊េរីថ្មី Avatr 06 គឺពិតជាប្រណិតខ្លាំងមែនទែន

ដោយ ប៉េងលីន