no-alternative title
no-alternative title
no-alternative title
no-alternative title

Lenovo Yoga Pro 9i, Pro 7i និង Pro 7 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ CES2024

ក្រុមហ៊ុនផលិតកុំព្យូទ័រ និងស្មាតហ្វូនល្បីឈ្មោះម៉ាក Lenovo បាននាំយកម៉ាស៊ីន Laptop ស៊េរីថ្មីចុងក្រោយរបស់ខ្លួនម៉ូដែល Lenovo Yoga Pro 9i, Yoga Pro 7i និង Yoga Pro 7 រួមនឹងផលិតផលស៊េរីថ្មីចំនួន 5 ផ្សេងទៀតទៅប្រកាស និងដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ CES2024។ ហើយក្នុងអត្ថបទនេះគេហទំព័រ អេឡិចត្រូនិក បង្ហាញពីលក្ខណៈសម្បត្តិរបស់ម៉ូដែល Flagship Yoga Pro 9i។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Lenovo Yoga Pro 9i (2024) បានបំពាក់នូវបន្ទះអេក្រង់ទំហំ 16-inch ប្រភេទបន្ទះបង្ហាញ IPS LCD ដែលគាំទ្រកម្រិតបង្ហាញដល់ 3.2K (3200x2000px) និងមានល្បឿន refresh rate 165Hz។ បន្ទះអេក្រង់របស់ Yoga Pro 9i មានភ្ជាប់មកជាមួយបច្ចេកវិទ្យា PureSight Pro technology និងមានកម្រិតពន្លឺ 400 nits។

 

ជាមួយគ្នានេះ Lenovo ក៏ផ្តល់នូវជម្រើសអេក្រង់ mini-LED Display ផងដែរ ដោយមានកម្រិតពន្លឺខ្ពស់កប់ដល់ 1,200nits។ Yoga Pro 9i មានជ្រើសប្រើអង្គ CPU របស់ Intel-Core Ultra 5/7/9 H Series ហើយនិងដំណើរការដោយ Microsoft Windows 11។ សម្រាប់អង្គ GPU វិញ Yoga Pro 9i បានប្រើប្រាស់នូវ NVIDIA GeForce RTX4070 និងមានថ្មទំហំ 84Wh។ ម៉ាស៊ីន Laptop Yoga ស៊េរីថ្មីឆ្នាំ 2024 មួយនេះមានភ្ជាន់មកជាមួយរ៉េមទំហំធំបំផុតដល់ 64GB ជាប្រភេទ LPDDR5X និងមានអង្គផ្ទុកទិន្នន័យទំហំធំដល់ 1TB ជាប្រភេទ PCIe M.2។

 

បន្ថែមនេះនេះ Lenovo Yoga Pro 9i មានភ្ជាប់មកជាមួយកាមេរ៉ា Webcam ទំហំ 5MP សម្រាប់ប្រើជាមួយវីដេអូខល គាំទ្រមុខងារ IR សម្រាប់ស្កែនមុខដោះសោរសុវត្ថិភាព និងមានប្រព័ន្ធ ToF Electronic Shutter រួមនឹងមានរន្ធម៉ាក្រូហ្វូនចំនួន 4 ផ្តល់ឲ្យការស្របសំឡេងបានយ៉ាងល្អប្រសើរ។ ជាងនេះទៅទៀត Lenovo Yoga Pro 9i មានដំឡើងមកជាមួយប្រព័ន្ធបំពងសំឡេងចំនួន 6 គ្រាប់ ជាមួយ Subwoofer ចំនួនបួននៅខាងក្រោយ (Back-to-back) គាំទ្របច្ចេកវិទ្យាសំឡេង Smart Amp technology និង Dolby Atmos Audio។

 

Lenovo Yoga Pro 9i មានមកជាមួយរន្ធប្រភេទ Thunderbolt4, USB-A, HDMI2.0, SD Card reader, Wi-Fi 6E និង Bluetooth 5.1។ Yoga Pro 9i មានការឌីស្សាញរូបរាងឡើងជាមួយភាពស្លីមប្រណិតកម្រិត Premium ដោយមានកម្រាស់ស្តើងត្រឹម 17.9mm ជាមួយទំងន់ 2.18 គីឡូក្រាម។ Lenovo Yoga Pro 9i មានតម្លៃខ្ទង់ $1,649 និងមានជម្រើសពីរពណ៌ Tidal Teal និង Luna Grey៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម