no-alternative title
no-alternative title
no-alternative title
no-alternative title

iPhone 17 Air ទំនងក្លាយជាទូរសព្ទដំបូងគេក្នុងលោកដែលមិនមានប្រើរន្ធសាកថ្ម USB-C

សម្រាប់ការប្រើប្រាស់រន្ធ USB-C នៅលើទូរសព្ទ iPhone របស់ Apple អាចនឹងមានត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ដោយសារតែ សហភាពអឺរ៉ុប បានធ្វើការបញ្ជាក់ច្បាស់ថា iPhone ដែលពុំប្រើរន្ធសាកភ្លើង គឺនឹងគោរពតាមបទប្បញ្ញត្តិរបស់ខ្លួន។ យោងទៅលើការចេញផ្សាយពីលោក Mark Gurman មកពីស្ថាប័នបណ្តាញសារព័ត៌មាន Bloomberg បាននិយាយថា ដើមឡើង Apple មានការព្រួយបារម្ម ថាការផលិត និងបញ្ចេញ iPhone 17 Air ដំបូងរបស់ខ្លួនដែលមិនប្រើរន្ធសាកភ្លើង USB-C អាចនឹងមិនស្របតាមច្បាប់ប្បញ្ញតិ្តរបស់សហភាពអឺរ៉ុប។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទោះជាយ៉ាងណា បើតាមមន្ត្រីសារព័ត៌មានរបស់គណៈកម្មការសហភាពអឺរ៉ុប “EU Federica Miccoli” បានបញ្ជាក់ថាឧបករណ៍ដែលពឹងផ្អែកតែលើការសាកថ្មឥតខ្សែ គឺអនុលោមតាមច្បាប់ពេញលេញរបស់សហភាពអឺរ៉ុប។ សម្រាប់ការប្រើរន្ធ Type-C នៅលើឧបករណ៍ iDevices (iPhone/iPads) គឺមិនសំខាន់នោះទេ ព្រោះមុខងារ AirDrop របស់ Apple គឺល្អណាស់ក្នុងការផ្ទេរទិន្នន័យចេញចូល។ បទប្បញ្ញត្តិរបស់ EU បានកំណត់តែទៅលើរន្ធ USB-C សម្រាប់ឧបករណ៍ដែលគាំទ្រការសាកថ្មតាមខ្សែប៉ុណ្ណោះ។ ដូចនេះទូរស័ព្ទ iPhone ប្រើតែការសាកថ្មឥតខ្សែទាំងស្រុង វាមិនតម្រូវឱ្យមានរន្ធ USB-C ទេ។ ដែលនេះ គឺបើកបើភ្លើងខៀវសម្រាប់ Apple ដើម្បីបន្តអនាគតលើបច្ចេកវិទ្យាសាកថ្មឥតខ្សែពេញលេញសម្រាប់ឧបករណ៍របស់ខ្លួន។ 

 

សម្រាប់ប្រព័ន្ធស្តង់ដារសាកភ្លើងឥតខ្សែ Qi របស់បច្ចេកវិទ្យា Wireless Power Consortium ដែលត្រូវគ្នានឹងប្រព័ន្ធ Qi ដើម ដែលត្រូវបានប្រើនៅលើឧបករណ៍ MagSafe របស់ Apple ទំនងជាក្លាយជាស្តង់ដារសាកឥតខ្សែជាសកល។ ការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេក វិទ្យានេះ គឺស្របតាមចក្ខុវិស័យរបស់សភាពអឺរ៉ុបក្នុងការលើកកម្ពស់អន្តរប្រតិបត្តិការនៅក្នុងការអភិវឌ្ឍន៍លើបច្ចេក វិទ្យាសាកថ្មឥតខ្សែ (Wireless charging Technology)។

 

ទោះជាយ៉ាងណា ក៏មានរបាយការណ៍លើកឡើងថា iPhone 17 Air ថ្មី អាចនឹងនៅរក្សាការប្រើប្រាស់រន្ធសាកប្រភេទ USB-C ហើយសម្រាប់ iPhone ដែលគ្មានរន្ធសាកថ្ម អាចនឹងបង្ហាញវត្តមានក្នុងពេលអនាគតដ៏ខ្លីខាងមុខ ព្រោះថា Apple មិនទាន់ធ្វើការកែប្រែបច្ចេកវិទ្យាសាកភ្លើងឥតប្រើរន្ធដោតនៅលើ iPhone  របស់ខ្លួនឆាប់ៗនោះឡើយ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន Android អាចនឹងមានឥទ្ធិពលទៅលើការផលិតស្មាតហ្វូនពួកគេដែលមិនមានរន្ធសាកភ្លើងបានមុន iPhone របស់ Apple៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម