រថយន្ត Plug-in-hybrid SUV ថ្នាក់ប្រណិតរបស់ BYD ម៉ូដែល Denza N9 ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ផ្លូវការណ៍នៅលើទីផ្សារក្នុងប្រទេសចិនជាមួយជម្រើសពីរស៊េរីហើយមានតម្លៃចាប់ពីខ្ទង់ $54,000 ដល់ $62,000។ Denza N9 PHEV គឺជារថយន្ត SUV ដំបូងរបស់ BYD ដែលគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យា e3 “Yisanfang” technology របស់ BYD ដែលវាអាចបើកបររបៀបដំណើរសត្វក្តាមហៅថា Crab walk ជាមួយសម្បកកង់ដែលមានសមត្ថភាពអាចគ្រប់គ្រងកំនឹងរថយន្តបានល្អនៅពេលជាន់ល្បឿនដល់ 180km/h រួមនឹងមុខងារ Tank turn ថែមទៀតផង។
រថយន្ត Plug-in-hybrid SUV ថ្នាក់ប្រណិតពេញខ្នាតរបស់ BYD មួយនេះ មានជម្រើសពណ៌ខ្មៅ ទឹកប្រាក់ ប្រផេះ និងបៃតង។ Denza N9 ផលិតឡើងដោយប្រើនូវប្រព័ន្ធគ្រោងឆ្អឹង e-Platform 3.0 ដែលធ្វើឲ្យរថយន្ត full-size SUV មួយនេះមានប្រវែងបណ្តោយ 5,258mm/ ទទឹង 2,030mm/ កំពស់ 1,830mm និងគម្លាតចន្លោះរវាងកង់មុខទៅកង់ក្រោយ 3,125mm។ រថយន្តស៊េរីថ្មីនេះ មានដំបូលរចនាឡើងជាមួយពណ៌ខ្មៅ និងអាចបើកបានពីមុខដល់ក្រោយជា Panoramic sunroof ដែលមានផ្ទៃ 3.2 ម៉ែត្រការ៉េ។ Denza N9 ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 3ដែលគាំទ្រនូវប្រព័ន្ធគ្រប់គ្រង់ឯករាជ្យ Independent steering សម្រាប់ប្រព័ន្ធ dual rear motors។
ប្រព័ន្ធម៉ូទ័រទាំងបីរបស់ Denza N9 គឺប្រើប្រាស់នូវប្រភេទម៉ូទ័រ AC asynchronous motor សម្រាប់ម៉ូទ័រខាងមុខ និង permanent magnet synchronous motor នៅផ្នែកខាងក្រោយទាំងខាងឆ្វេង និងខាងស្តាំ។ សម្រាប់ម៉ូទ័រខាងមុខមានកំលាំង 200kW ឬ 268 សេះ និងកំលាំងរមូល 315Nm ខណៈម៉ូទ័រខាងក្រោយទាំងពីរមានកំលាំង 240KW ឬ 322 សេះ និងកំលាំងរមូល 360Nm សម្រាប់ម៉ូទ័រនីមួយៗ។ ទៅលើការធ្វើតេស្តបើកបរកម្រិត moose test គឺអាចជាន់ល្បឿនដល់ 85.73km/h។
ហើយសម្រាប់ range extender វិញ Denza N9 បានបន្ថែមនូវម៉ាស៊ីន Hybrid ទំហំ 2.0T កំលាំង 204 សេះ និងកំលាំងរមូល 325Nm ព្រមទាំងបំពាក់កញ្ចប់ថ្មប្រភេទ Blade battery មានទំហំ 46.9kWh ដែលសាកភ្លើងពេញម្តងអាចបើកដោយថាមពលថ្មសុទ្ធបានចម្ងាយផ្លូវ 202km និងបានដល់ 1,302km នៅពេលគូបជាមួយនឹងម៉ាស៊ីនចាក់សាំងមួយពេញ។
សម្រាប់អនុភាពកំលាំងវិញ Denza N9 អាចជាន់ស្ទុះពី 0 ទៅ 100km/h ចាយពេញខ្ទង់ 3.9 វិនាទី។ ទៅលើកម្រិតស៊ីសាំងវិញ គឺខ្ទង់ 6.3L/100km ហើយការសាកភ្លើងចូលវិញ គឺគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដោយសាកពី 30% ទៅ 80% ចាយពេលខ្ទង់ 19 នាទី។ រថយន្ត Plug-in-hybrid SUV មួយនេះ គាំទ្រនូវប្រព័ន្ធ Lingyuan intelligent vehicle-mounted drone system ដែលជាការសហការអភិវឌ្ឍន៍ផលិតរវាង BYD និង DJI រួមនឹងប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ God’s Eys B ឬ DiPilot 300 ដែលភ្ជាប់ដំណើរការជាមួយប្រព័ន្ធសែនស័រ LiDAR ចំនួន 128-line, millimeter-wave radars ចំនួន 5 គ្រាប់, ultrasonic radars ចំនួន 12 គ្រាប់ និងសែនស័រកាមេរ៉ាចំនួន 14 គ្រាប់ ដែលផ្តល់នូវកម្រិតសុវត្ថិភាពខ្ពស់ក្នុងការបើករបរនៅគ្រប់ស្ថានភាព។
សម្រាប់កញ្ចប់សុវត្ថិភាពដែល Denza N9 អាចធ្វើបានមានដូចជា ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិ automatic parking assistance នៅក្នុងស្ថានភាព vertical/lateral/diagonal parking spaces, មុខងារបញ្ជាការចូលចំណោត remote control parking, ប្រព័ន្ធរក្សារថយន្តស្ថិតក្នុងគន្លងផ្លូវ emergency lane keep assist, និងមុខងារប្រាប់ពីឧបសគ្គខាងក្រោយ blind spot monitoring ជាដើម។ សម្រាប់ការបើកបរនៅពេលយប់ប្រព័ន្ធ automatic emergency braking អាចធ្វើការបញ្ឈប់រថយន្តនៅពេលមានឧបសគ្គបាននៅល្បឿន 110km/h។
ចូលមកផ្នែកខាងក្នុងមានការឌីស្សាញជាពីរពណ៌ គឺប្រផេះ និងស ជាមួយការរៀបកៅអីជារបៀប 2x2x2 six-seats layout។ កៅអីជួរទីពីរគាំទ្រនូវមុខងារកំនត់ការប្រើប្រាស់បាន 14 របៀប 14-way electric adjustment ហើយនិងមាន Tablet មួយសម្រាប់ប្រើប្រាស់មុខងារផ្សេងៗ រួមនឹងទូរទឹកកកចំណុះ 11L គាំទ្រមុខងារក្តៅ និងត្រជាក់, កន្លែងសាកថ្មស្មាតហ្វូនឥតខ្សែកំលាំង 50W រួមនឹងមានមុខងារកំដៅកៅអី ខ្យល់ត្រជាក់ និងម៉ាស្សាថែមទៀតផង។ សម្រាប់កៅអីជួរទីបីអាចធ្វើការកំណត់របៀបប្រើប្រាស់បាន 6 របៀប ព្រមទាំងមានមុខកំដៅកៅអីផងដែរ។
កាន់តែទំនើបក្នុងការប្រើប្រាស់ជាមួយ Denza N9 PHEV SUV ជាមួយនឹងប្រព័ន្ធអេក្រង់ក្នុងកាប៊ីនដែលមានទំហំធំដល់ទៅ 17.3-inch កម្រិតបង្ហាញ 2.5K សម្រាប់អេក្រង់កម្សាន្តនៅកណ្តាល អេក្រង់ co-pilot ទំហំ 13.2-inch កម្រិតបង្ហាញ 2.5k គាំទ្រជាមួយប្រព័ន្ធដំណើរការ DiLink 150 system របស់ BYD ព្រមទាំងមុខងារបង្ហាញលើកញ្ចក់ដំបូល AR-HUD ទំហំ 50-inch។ សម្រាប់ម៉ូដែល High End របស់ N9 មានបន្ថែមនៅអេក្រង់បង្ហាញព័ត៌មានខាងក្រោយដៃចង្កូតទំហំ 13.2-inch កម្រិត 2.5K LCD មួយទៀត។ រថយន្ត Full-size PHEV SUV មួយនេះ មានបំពាក់នូវប្រព័ន្ធបំពង់សំឡេងចំនួន 26 គ្រាប់ម៉ាក Devialet ទូរទស្សន៍ទំហំ 17.3-inch ភ្ជាប់នៅលើដំបូលសម្រាប់អ្នករួមដំណើរខាងក្រោយទស្សនា, គាំទ្រមុខងារបញ្ជាតាមទូរស័ព្ទដៃ ជំនួយការសំឡេង AI Voice Assistant និងអាចច្រៀងខារ៉ាអូខេបានថែមទៀតផង៕