no-alternative title
no-alternative title
no-alternative title
no-alternative title

3 ចំណុច អ្នកចង់បានឡាន SUV លក្ខណៈគ្រួសារល្អបំផុតមួយ គួរទិញ Ford Territory 2025

បើគិតរហូតមកដល់ពេលនេះ Ford Territory នៅតែជាជម្រើស SUV ដ៏ល្អមួយ នៅលើទីផ្សារកម្ពុជាបច្ចុប្បន្ន។ ឡានអាមេរិកមួយនេះបានឆ្លងកាត់ការធ្វើតេស្តផ្នែកសុវត្ថិភាព សមត្ថភាព និង បច្ចេកវិទ្យាថ្មីៗ យ៉ាងម៉ត់ចត់បំផុត ពីអ្នកជំនាញរបស់ Ford ហើយទទួលបានការធ្វើតេស្តបើកសាកល្បង នៅលើផ្លូវចម្ងាយសរុបជិត 7 លានគីឡូម៉ែត្រឯណោះ មុនពេលសម្រេចចិត្តដាក់លក់ជាផ្លូវការ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ខាងក្រោមនេះគឺជា 3 ចំណុច ដែលអ្នកចង់បានឡាន SUV លក្ខណៈគ្រួសារល្អបំផុតមួយ គួរទិញ Ford Territory 2025៖

1) កាប៊ីនខាងក្នុងធំទូលាយ និង មានផាសុកភាព

Ford Territory 2025 បានការរៀបចំស្អាត និង មើលទៅទំនើប ដោយមានបំពាក់កៅអីទម្រង់ក្តោបបែបស្ព័រ ពណ៌ខ្មៅហាយឡាយថ្នេរដេរពណ៌ស អង្គុយទៅហាប់ណែនមានផាសុកភាព ហើយថែមទាំងមានមុខងារបញ្ចេញខ្យល់ក្តៅ-ត្រជាក់ លើកៅអីផ្នែកខាងមុខទាំងសងខាង អមជាមួយតាបឡូពណ៌ខ្មៅហាយឡាយថ្នេរដេរពណ៌ស ផងដែរ មើលទៅពិតជាស៊ីគ្នាមែនទែន។ លើសពីនេះទៅទៀត វាក៏មានបំពាក់បន្ទះឈើប្រណីត នៅខាងក្រោមតាបឡូ និង ដៃទ្វាទាំងសងខាងផងដែរ ដែលកាន់តែផ្តល់នូវភាពទាក់ទាញមួយកម្រិតទៀត។

ដោយឡែក ដៃចង្កូតរបស់ Ford Territory គឺជាចង្កូតបូមអេឡិចត្រូនិច ដែលមានភាពធូរងាយស្រួលក្នុងការបើកបរ ហើយនៅលើដៃចង្កូត ក៏មានប៊ូតុងបញ្ជាមុខងារច្រើន រួមទាំងប៊ូតុងប្រព័ន្ធបញ្ជាដោយសំឡេង (Voice Command) និង កុងទ័រឌីជីថលទំនើបទំហំ 12.3 អ៊ីញ  ដែលយើងអាចប្តូរ Interface បាន អមដោយប្រព័ន្ធភ្លើងឌីម Ambient Lighting ទៀតផង។

2) បច្ចេកវិទ្យាទំនើប

អ្វីដែលជាចំណុចទាក់ទាញមួយទៀតរបស់ Ford Territory 2025 គឺវាមានភាពទំនើបខ្លាំង លើសពី SUV ខ្នាតតូចដទៃទៀត។ ជាក់ស្តែង វាមានបំពាក់៖

ប្រព័ន្ធសោឆ្លាតវៃ / ចុចបញ្ឆេះម៉ាស៊ីនឡាន និង អាចចេញចូល ដោយគ្រាន់តែចុចប៊ូតុងមួយនៅលើដៃទ្វារ។ ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច​។ អេក្រង់កម្សាន្ត Touchscreen ទំហំ 12 អ៊ីញ អាចភ្ជាប់ជាមួយមុខងារ Apple CarPlay, Android Auto និង Google Maps ផងដែរ។ កាមេរ៉ាសុវត្ថិភាពជុំវិញឡាន ៤គ្រាប់ ដែលជាប្រភេទ ៣៦០ដឺក្រេ។ រន្ធ USB ២ សម្រាប់សាកថ្មឧបករណ៍អេឡិចត្រូនិចផ្សេងៗ។ ប្រព័ន្ធសាកថ្មទូរសព្ទឥតប្រើខ្សែ (Wireless Charging)។ ប្រព័ន្ធបន្សុទ្ធខ្យល់កម្រិត PM 2.5 ដែលច្រោះយកតែខ្យល់ល្អចូលក្នុងឡាន ហើយការពារពីវីរុស បាក់តេរីផ្សេងៗ មិនឲ្យជ្រាបចូលក្នុងឡានឡើយ។ ហើយជាពិសេសនោះគឺវាមាន ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិបែបអក្សរ T និង អក្សរ P (Active Park Assist System) ទៀតផង

3) ប្រព័ន្ធសុវត្ថិភាពច្រើន

បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញ ក៏ជាចំណុចលេចធ្លោខ្លាំងបំផុតរបស់ Ford Territory 2025 ផងដែរ ដោយក្នុងនោះវាមានបំពាក់៖

សេនស័រជំនួយក្នុងការចូលចត ដល់ទៅ 12 គ្រាប់។  ប្រព័ន្ធហ្វ្រាំង ABS និង EBD។ ប្រព័ន្ធទប់លំនឹងពេលបើកបរលើផ្លូវកោង រអិល និង បញ្ជៀសការក្រឡាប់ (Electronic Stability Control)។ ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង (Blind Spot Information System)។ ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និង ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Pre-Collision Assist with Autonomous Emergency Braking)។ ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើករបរចេញពីគន្លងផ្លូវ (Lane Keeping System)។ ប្រព័ន្ធបន្ថយល្បឿន និងរក្សាគម្លាតសុវត្ថិភាពដោយស្វ័យប្រវត្តិ (Adaptive Cruise Control)។ ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយ ពេលឡើងចំណោត (Hill Launch Assist)។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម