no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្ត Nissan Y63 Patrol លក់បានចំនួន 250,000 គ្រឿង នៅទីផ្សារប្រទេសអូស្រ្តាលី

ចាប់តាំងពីការបង្ហាញវត្តមានដំបូងក្នុងទឹកដីប្រទេសអូស្ត្រាលីនាអំឡុងឆ្នាំ 1961 ជាមួយការរថយន្តដំបូងម៉ូដែល 60 Series ដែលប្រើប្រាស់ម៉ាស៊ីន 4.0-litre six-cylinder P engine រថយន្តម៉ូដែល Nissan Patrol បានឆ្លងកាត់ការវិវត្តន៍ជាច្រើនជំនាន់ដូចជា MQ និង GQ រហូតដល់ជំនាន់បច្ចុប្បន្ន គឺ Y61 និង Y62 ដែលក្លាយជារថយន្ត off-road ដ៏ពេញនិយមបំផុតនៅក្នុងទីផ្សារប្រទេសអូស្ត្រាលី។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយសារតែភាពល្បីល្បាញ និងភាពពេញនិយមតជំនាន់ដូចនេះ ក្នុងឆ្នាំ 2024 ក្រុមហ៊ុន Nissan បានបង្ហាញរបាយការណ៍ឲ្យដឹងថា ខ្លួនបានលក់រថយន្តម៉ូដែល Patrol បានចំនួនសរុប 8,293 គ្រឿង ដែលកើនឡើងប្រមាណ 6.2% ធៀបនឹងការលក់ឆ្នាំ 2023 ដែលលក់បានចំនួន 7,812 គ្រឿង។ ក្នុងឆ្នាំ 2024 ក្រុមហ៊ុន Nissan  Australia បាននិយាយថា រថយន្ត Y62 Patrol គឺជារថយន្តដែលលក់ដាច់បំផុតសម្រាប់ម៉ូដែល Patrol ចាប់តាំងពីឆ្នាំ 2004។

ហើយសន្ទុះនៃការលក់របស់ Nissan Patrol នៅតែបន្តកើនឡើងដែលធ្វើឲ្យរថយន្ត off-road SUV មួយនេះ បានជាប់ចំណាត់ថ្នាក់លេខមួយនៃការលក់ក្នុងប្រភេទរថយន្តដូចគ្នារបស់ Nissan រយះពេល 3 ខែចុងក្រោយនេះ។ បើតាមទិន្នន័យថ្មីចុងក្រោយនេះ បានបញ្ជាក់ថា ការនាំចេញរថយន្ត Nissan Y63 Patrol គឺមានចំនួនដល់ 250,000 គ្រឿងក្នុងទឹកដីប្រទេសអូស្ត្រាលី ដែលជាចំនួនដ៏ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រនៃការលក់រថយន្ត off-road របស់ជប៉ុនមួយនេះ។

Nissan Y63 Patrol គឺជារថយន្ត off-road ប្រភេទ 4x4 ដែលបំពាក់នូវម៉ាស៊ីនប្រភេទ 3.5-litre V6 twin-turbo អាចផលិតកំលាំងបាន 425 សេះ និងកំលាំងរមូល 700Nm ហើយនិងមានជម្រើសប្រើម៉ាស៊ីន 3.8-litre naturally aspirated V6 កំលាំង 236kW និងកំលាំងរមូល 386Nm។ Nissan Patrol 2 ស៊េរីឆ្នាំ 2025 ត្រូវបានក្រុមហ៊ុនធ្វើការចេញលក់ក្នុងទីផ្សារប្រទេសអូស្ត្រាលីជាមួយជម្រើសចំនួន 9 ម៉ូដែលផ្សេងគ្នា ជាមួយតម្លៃចាប់ពីខ្ទង់ $59,520 ដល់ $79,990៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម