no-alternative title
no-alternative title
no-alternative title
no-alternative title

Razr 60 Ultra, Edge 60 Pro និង Edge 60 ត្រូវគេទម្លាយចេញមុនការដាក់លក់នៅទីផ្សារអ៊ឺរ៉ុប!

នៅពេលនេះ ក្រុមហ៊ុន Motorola ត្រូវបានគេទម្លាយថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជាច្រើនស៊េរីថែមទៀតហើយទៅលើត្រកូល Razr និង Edge Series។ គួរបញ្ជាក់ថា កន្លងមកមានពាក្យចចាមអារ៉ាម និងរបាយការណ៍ជាច្រើន បាននិយាយពីស្មាតហ្វូនទាំងនេះរួចមកហើយ ខណៈពេលនេះ ការបែកធ្លាយថ្មីមួយ បានបញ្ជាក់អំពីតម្លៃ ពណ៌ និងទំហំរបស់ស្មាតហ្វូន Razr 60 Ultra, Edge 60 Pro និង Edge 60 នៅក្នុងទីផ្សាររបស់អ៊ឺរ៉ុបផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការទម្លាយនៅលើវិបសាយ 91Mobiles បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Edge 60 និង  Edge 60 Pro គឺមានការដាក់លក់នៅលើហាងលក់រាយ Epto របស់អ៊ឺរ៉ុបហើយ ដោយស្មាតហ្វូនទាំងពីររបស់ក្រុមហ៊ុន Motorola នេះ នឹងមាន 2 ពណ៌គឺខៀវ និងបៃតង។ នៅក្នុងបញ្ជីនេះថែមទាំងមានការបញ្ជាក់ទៀតថា ស្មាតហ្វូនថ្មីនេះ នឹងមានទំហំ 12GB+512GB ហើយនឹងមានតម្លៃ 649.89 អ៊ឺរ៉ូ។ សម្រាប់ស្មាតហ្វូន Edge 60 ដែលមានទំហំ 8GB-256GB គឺមានតម្លៃ 399.9 អ៊ឺរ៉ូ។ សម្រាប់ឈ្មោះពណ៌ផ្លូវការរបស់វាអាចជា Gibraltar Sea Blue និង Shamrock Green ។ 

បន្ថែមពីនេះ យើងនឹងឃើញវត្តមានរបស់ស្មាតហ្វូនបត់បាន Motorola Razr 60 Ultra ស៊េរីថ្មីផងដែរ។ ស្មាតហ្វូននេះ មានទំហំ 12GB+512Gb ដែលមានតម្លៃ 1346.9 អ៊ឺរ៉ូ។ ស្មាតហ្វូននេះមាន 2 ពណ៌គឺ  Scarab Green និង Mountain Trail Wood ។ សម្រាប់ព័ត៌មានផ្សេងទៀតរបស់ស្មាតហ្វូននេះ នៅមិនទាន់ទម្លាយនៅលើបញ្ជីនៃហាងលក់រាយរបស់អ៊ឺរ៉ុបនៅឡើយទេ។

សូមជំរាបថា ថ្មីៗនេះ ស្មាតហ្វូន Motorola Razr 60 Ultra ក៏ត្រូវបានគេប្រទះឃើញថា បានបង្ហាញខ្លួននៅនៅលើវិញ្ញាបនបត្រ TENAA រួចហើយផងដែរ។ ស្មាតហ្វូនថ្មីនេះ នឹងមានបន្ទះឈីប Snapdragon 8 Elite SoC ថាមពលថ្ម  4,500mAh និងឆ្នាំងសាក 68W fast charger ថែមទៀតផង។ បន្ថែមពីនេះ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាទំហំ 50MP សម្រាប់ថតរូបភាព Selfie និងវីដេអូខលផងដែរ ខណៈពេលដែលកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះ នឹងមានទំហំ 50MP ចំនួន 2 គ្រាប់៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម