no-alternative title
no-alternative title
no-alternative title
no-alternative title

MGS5 រថយន្តអគ្គិសនី SUV តម្លៃជាង 3 ម៉ឺនយូរ៉ូ ត្រៀមដាក់លក់នៅខែក្រោយនេះហើយ

យោងតាមព័ត៌មានថ្មីថ្ងៃនេះ បានបញ្ជាក់ថា MG គ្រោងនឹងធ្វើការប្រកាសចេញនូវ MGS5 ដែលរថយន្តអគ្គិសនី SUV នៅចក្រភពអង់គ្លេសឆាប់ៗនេះហើយ។ រថយន្តអគ្គិសនីថ្មីនេះ នឹងដាក់លក់នៅលើទីផ្សារនាខែមេសាខាងមុខនេះហើយ ដើម្បីប្រជែងជាមួយ Skoda Elroq និង Kia EV3 ដែលជាម៉ូដែលកំពុងតែមានការពេញនិយមនៅទីផ្សារនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់វត្តមាន MGS5 ត្រូវបានគេជឿជាក់ថា អាចនឹងមានការទាក់ទាញ ដោយសារតែការឌីស្សាញ និងតម្លៃរបស់ម៉ូដែលថ្មីនេះ។ ជាមួយនិងការដាក់លក់ខាងមុខនេះ MGS5 នឹងមានតរម្លៃក្រោម €34,500 យូរ៉ូនោះទេ។ ក្រុមហ៊ុន MG សង្ឃឹមថា ម៉ូដែលនេះ នឹងជោគជ័យដូចគ្នាជាមួយ MG4 hatchback ដែលលក់មុននេះ។ 

រថយន្តអគ្គិសនី SUV ម៉ូដែល MGS5 នេះ គឺមានការដាក់អោយដំណើរការប្រព័ន្ធដូចគ្នាជាមួយ MG4 អញ្ចឹងដែរ គឺមានការប្រើប្រាស់នូវ Modular Scalable Platform (MSP) និងបំពាក់នូវម៉ូទ័រអគ្គិសនីនៅលើកង់ក្រោយ មានថាមពលកម្លាំង 228 សេះ ។ រថយន្តនេះ ប្រើប្រាស់អាគុយថាមពលអគ្គិសនីពីរជម្រើស គឺមានទំហំ 49 kWh រត់បានចម្ងាយ 340km និង 64kWh រត់បានចម្ងាយ 480km។ អាគុយថាមពលនេះ គឺអាចទ្រទ្រង់ជាមួយ 139 kW DC charging និងអាចសាកពី 10% ទៅ 80% ប្រើពេលត្រឹមតែ 28 នាទីប៉ុណ្ណោះ។

សម្រាប់ការឌីស្សាញរូបរាងវិញ MGS5 គឺមានការបំផុសគំនិតចេញពីម៉ូដែល MG Cyberster ដែលមានភាពប្រណិតទាំងខាងមុខ និងខាងក្រោយ ហើយនឹងមានប្រវែង 4.47m។ ផ្នែកខាងក្នុងវិញរឹតតែស្អាត ដោយមានការតម្លើងអេក្រង់ទំហំ 12.8-អ៊ីងinfotainment system។ MGS5 នឹងមាន 3 ម៉ូដែល រួមមាន SE Standard Range, SE Long Range និង Trophy Long Range។ សម្រាប់ម៉ូដែល SE គឺមានតម្លៃចាប់ពី €33,876 ខណៈដែល Long Range មានតម្លៃ €36,848 និង €39,820។ 

 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម