no-alternative title
no-alternative title
no-alternative title
no-alternative title

Renault 5 Turbo 3E កំលាំង 540 សេះ ត្រៀមចេញលក់ក្នុងឆ្នាំ 2027 ចំនួនតែ 1,980 គ្រឿងប៉ុណ្ណោះ

ក្រុមហ៊ុនផលិតរថយន្តម៉ាក Renault ត្រៀមអង្រួនទីផ្សាររថយន្តអគ្គិសនីនៅក្នុងឆ្នាំ 2027 ជាមួយអាវុធថ្មីមួយម៉ូដែលដែលមានឈ្មោះថា Renault 5 Turbo 3E។ Renault បានផ្តល់រហ័សនាមឲ្យ 5 Turbo 3E ថាជា “រថយន្តទំនើបខ្នាតតូច ឬ mini-supercar”។ រថយន្តអគ្គិសនីរបស់បារាំងមួយនេះ គឺប្រើប្រាស់ម៉ូទ័រអគ្គិសនីដែលមានកំលាំង 540 សេះ ដែលបញ្ចូលថាមពលទាំងអស់ទៅកាន់កង់ខាងក្រោយ ឬ rear-wheel-drive។ Renault នឹងផលិត 5 Turbo 3E ចំនួនត្រឹមតែ 1,980 គ្រឿងតែប៉ុណ្ណោះ។ ហើយក្រុមហ៊ុនក៏ត្រៀមបើកទទួលការបញ្ជាទិញមុនក្នុងពេលឆាប់ៗនេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការរចនារូបរាងខាងក្រៅរបស់ Renault 5 Turbo 3E ស្អាតប្លែកពីរថយន្តផ្សេងៗ ដែលធ្វើឲ្យរថយន្តអគ្គិសនី Compact EV មួយនេះមានភាពទាក់ទាញមែនទែន។ ផ្នែកខាងក្នុងរបស់ Renault 5 Turbo 3E ត្រូវបានរចនាស្រដៀងគ្នានឹងម៉ូដែលរថយន្ត Alphine ដែលជាផ្នែកមួយនៃចក្ខុវិស័យរថយន្ត Sport car របស់ Renault។

ជាមួយគ្នានេះ Renault បានញាត់បញ្ចូលនូវប្រព័ន្ធ 5 Turbo ថ្មីចំនួនពីរចូលទៅក្នុងប្រព័ន្ធម៉ូទ័ររបស់រថយន្តដែលធ្វើឲ្យកំលាំងរង្វិលជុំនៃម៉ូទ័រកើនដល់ 4,800Nm ដែលមានសមត្ថភាពក្នុងបែងចែកកំលាំងទៅកាន់កង់ខាងក្រោយទាំងពីរបានយ៉ាងជាក់លាក់ផ្តល់នូវអនុភាពខ្ពស់ក្នុងការបើកបរ។ ជាលទ្ធផលបានធ្វើឲ្យការជាន់សន្ទុះល្បឿនរបស់ Renault 5 Turbo 3E ជាន់ពី 0-100km/h ចាយពេលប្រមាណ 3.5 វិនាទី និងអាចជាន់ល្បឿនលឿនបំផុត Top-speed ដល់ 270km/h។

Renault 5 Turbo 3E បំពាក់កញ្ចប់អាគុយទំហំ 70kWh ដែលការសាកភ្លើងពេញម្តងអាចជិះបានចំងាយ 400km។ សម្រាប់ការសាកភ្លើងចូលវិញ Renault 5 Turbo គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដល់ទៅ 350kW ដែលការសាកភ្លើងពី 15% ទៅ 80% ប្រើពេលប្រមាណតែ 15 នាទីប៉ុណ្ណោះ។ បន្ថែមពីនេះរថយន្តនេះ ក៏មានមុខងារ Drift mode និងហ្វ្រាំងដៃ rally-style handbrake ថែមទៀតផង។

ចំនែកទំហំវិមាត្ររបស់ Renault 5 Turbo 3E គឺប្រហាក់ប្រហែលគ្នានឹង Renault 5 ម៉ូដែលស្តង់ដារដែរ គឺបណ្តោយ 3,922mm/ ទទឹង 1,808mm/ កំពស់ 1,498mm/ គម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,540mm និងកំពស់ពីដីមកបាតរថយន្ត គឺ 145mm។ Renault 5 Turbo 3E មានទំងន់សរុប 1,540kg។ សម្រាប់តម្លៃផ្លូវការណ៍របស់ Renault 5 Turbo 3E ក្រុមហ៊ុនមិនទាន់បញ្ជាក់នូវឡើយទេ ប៉ុន្តែ មានការព្យាករណ៍ថា រថយន្តអគ្គិសនី Compact EV ទំនើបប្រណិតស៊េរីថី្មនេះអាចមានតម្លៃទាបជាងម៉ូដែល Alpine A110 R Ultime ដែលមានតម្លៃខ្ទង់ $289,035៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម