ក្រុមហ៊ុន General Motor ឬ GM ទើបតែបានបញ្ចេញរថយន្តអគ្គិសនីប្រភេទ Pick up ស៊េរីថ្មីឆ្នាំ 2026 ក្នុងត្រកូល Sierra របស់ខ្លួនចំនួនពីរ options ដែលមានតម្លៃខ្លួនទាបជាងមុន ប៉ុន្តែមានកញ្ចប់ថ្មធំជាងមុន ដើម្បីទាក់ទាញអ្នកប្រើប្រាស់។ កាលពីឆ្នាំទៅមិញ GM បានធ្វើការនាំចេញរថយន្តអគ្គិសនី Pick up ម៉ូដែល Sierra ស៊េរីឆ្នាំ 2025 ដោយមានតែម៉ូដែល Denali ប៉ុណ្ណោះ ជាមួយជម្រើសពីរ Option និងកញ្ចប់អាគុយពីរទំហំ គឺ Extended range option សាកភ្លើងមួយពេញជិះបានចម្ងាយជាង 627km និង Max range option សាកភ្លើងពេញម្តងជិះបានចម្ងាយជាង 740km។
GMC Sierra 2025 Denali មានតម្លៃចាប់ពីជាង $10 ម៉ឺនដុល្លារឡើងទៅ។ ដោយឡែកនៅពេលនេះ ក្រុមហ៊ុនបានបញ្ចេញជម្រើសម៉ូដែលថ្មីឆ្នាំ 2026 ជាមួយជម្រើសពីរ option បន្ថែមទៀតដែលមានតម្លៃធូរថ្លៃជាងមុន។ GMC Sierra EV 2026 Pick up គឺចែកចេញជាងជម្រើសម៉ូដែល Elevation និង off-road AT4។ ដោយម៉ូដែល Elevation ចេញចេញជាពីរជម្រើសបន្ថែមទៀត គឺ Extended Range Battery និង Standard Range។
ចំនែកម៉ូដែល AT4 ក៏មានពីរជម្រើសផងដែរ គឺ Extended Range និង Max Range។ ហើយសម្រាប់ម៉ាក Denali គឺនឹងមានប្រើនៅលើគ្រប់ម៉ូដែលទាំងបី គឺ Standard, Extended Range and Max។ GMC មិនទាន់បញ្ជាក់ពីកញ្ចប់ទំហំថ្មនៅលើម៉ូដែល Sierra EV 2026 Max នៅឡើយទេ ប៉ុន្តែ មានការសន្និដ្ឋានថា អាចនឹងមានទំហំប្រហាក់ប្រហែលគ្នានឹងម៉ូដែល Harmer EV ដែលមានទំហំធំជាង 200kWh។
សម្រាប់តម្លៃ Sierra EV 2026-Elevation ម៉ូដែល Standard គឺខ្ទង់ប្រមាណ $64,495 ដែលជាតម្លៃធូរថ្លៃជាងជិត $15,000 ធៀបនឹងតម្លៃរបស់ Tesla Cybertruck។ រីម៉ូដែល Extended Range វិញមានតម្លៃខ្ទង់ប្រហែល $72,695។ ដោយឡែកសម្រាប់ Sierra EV 2026-AT4 ម៉ូដែល Extended Range មានតម្លៃខ្ទង់ $81,395 និង $91,695 សម្រាប់ម៉ូដែល Max Range។ ហើយចំពោះ Sierra EV 2026 Denali ម៉ូដែល Standard Range មានតម្លៃខ្ទង់ $71,795, Denali ម៉ូដែល Extended Range មានតម្លៃខ្ទង់ $79,995 និង Denali ម៉ូដែល Max Range មានតម្លៃខ្ទង់ $100,695។
ចំពោះម៉ូដែល GMC Sierra EV 2026 ម៉ូដែល AT4 បានបំពាក់នូវប្រព័ន្ធប៊ូមឡើងចុះដែលអាចលើកតួររថយន្តឡើងខ្ពស់ពីផ្ទៃដីដល់ 28cm ដើម្បីសម្រួលដល់ការបើកបរទៅតាមស្ថានភាពផ្លូវ។ បន្ថែមពីនេះ វាក៏មានមុខងារ rear-axle steering ដែលកង់ក្រោយអាចបត់តាមដៃចង្កូត ជាមួយមុខងារ Crab walk ដែលផ្តល់នូវភាពងាយស្រួលក្នុងការបត់រថយន្តមានក្នុងកម្រិតមុំតូច និងជួយទប់លំនឹងរថយន្តបានល្អនៅពេលជិះផ្លូវកោង។ ទៅលើសមត្ថភាពក្នុងការអូសសណ្តោងទំងន់វិញ AT4 Option អាចសណ្តោងបានទំងន់ដល់ទៅជាង 5 តោន (5,579kg)។
ចំនែក Elevation Option វិញ មិនមានមុខងារ ងារ rear-axle steering និង Crab walk ដូច AT4 option នោះទេ ប៉ុន្តែ ម៉ូដែលនឹងមានការបំពាក់នូវប្រព័ន្ធអេក្រង់កម្សាន្តទំហំធំដល់ 16.8-inch Touchscreen Panel និងក្បាលរថយន្តមានកន្លែងដាក់អីវ៉ាន់ជាដើម។ ចំពោះការនាំចេញរថយន្តអគ្គិសនី Pick up truck ស៊េរីថ្មីរបស់ GMC នឹងត្រូវធ្វើឡើងនៅរដូវក្តៅឆ្នាំនេះ៕